Connect with us

ជីវិតកម្សាន្ដ

Lisa  រងមតិរិះគន់ថា គ្មានទេពកោសល្យ អាងខ្សែធំទើបសម្ដែងរឿងហូលីវូដបាន

បានផុស

នៅ

មុនពេល​​កម្រង​រឿង​ភាគ «The White Lotus» វគ្គ៣ ​​​របស់​ទូរទស្សន៍ HBO​ ត្រូវ​បាន​ចាក់​ផ្សាយ Lisa បានបង្ហាញខ្លួន​នៅលើក្របទស្សនាវដ្ដី Vanity Fair ដោយឈរអមជាមួយតារាហូលីវូដល្បីៗជាច្រើន​រូប​​។ នៅពេលនោះ សមាជិកក្រុម BLACKPINK ទទួលបានការរិះគន់ជាច្រើនថា នាងពឹងផ្អែកលើមិត្តប្រុសសេដ្ធីដើម្បីបានទៅដល់កន្លែងល្បីៗប៉ុណ្ណោះ។

Lisa នៅលើក្របទស្សនាវដ្ដី Vanity Fair
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទន្ទឹមគ្នានោះដែរ អ្នកនិពន្ធដ៏ល្បីល្បាញលោក Louis Pisano ដែលបានសហការជាមួយទស្សនាវដ្ដីលំដាប់ពិភពលោក ដូចជា Harper’s Bazaar, Nylon, Elle, Vogue បានចែករំលែករូបថត​លើ​គម្របរបស់ទស្សនាវដ្ដី Vanity Fair ដោយបង្ហាញពីការខកចិត្តរបស់លោកផ្ទាល់ថា «ត្រឹម១០នាទីនៃការផ្សាយ មិនអាចធ្វើឲ្យក្លាយជាតារាហូលីវូដទេ»។

មិនត្រឹមតែលោក Louis ប៉ុណ្ណោះទេ មតិរបស់អ្នកលេងអ៊ីនធឺណិតជាច្រើនបានផ្ទុះឡើងព្រមៗគ្នាថា ការសម្ដែងរបស់តារាស្រីជនជាតិថៃរូបនេះ មិនគួរឲ្យទាក់ភ្នែកសោះ​​​ កាលដែលត្រូវបានជ្រើសរើសដោយសារតែភាពល្បីល្បាញក្នុងនាមជាសមាជិកក្រុមចម្រៀងកូរ៉េ BLACKPINK ប៉ុណ្ណោះ។ អាក្រក់​ជាង​នេះ​ទៅ​ទៀត​នោះ​ មាន​អ្នក​រិះគន់តារារ៉េបនិងច្រៀង​ថែម​ទៀត​​ថា នាង​គ្មាន​សមត្ថភាព ពិបាក​ច្រៀង ហើយ​ការ​សម្ដែង​ក៏​ស្លូត​ គ្មានរសនិយមធម្មជាតិចេញពីក្នុងខ្លួនទាល់តែសោះ។

ទោះបីជាយ៉ាងណាក៏ដោយ នៅក្រោមការបង្ហោះរបស់ Louis Pisano អ្នកគាំទ្រជាច្រើនបានបញ្ចេញមតិការពារ Lisa ។ ពួកគេបានប្រៀបធៀបរូបនាងជាមួយតារាបរទេសលេចធ្លោជាច្រើនទៀតដូចជា Zendaya និង Anthony Hopkins ។ តួយ៉ាង Zendaya ក៏មានពេលចាក់បញ្ចាំងសរុប ១០ នាទីក្នុងរឿង «Dune» ប៉ុន្តែនៅតែចូលរួមក្នុងដំណើរផ្សព្វផ្សាយភាពយន្ត ព្រោះនាងល្បីអាចទាក់ទាញអ្នកទស្សនាបាន ហើយនោះជាអ្វីដែលផលិតករចង់បាន។ ដោយឡែក លោក Anthony Hopkins ថែមទាំងបានឈ្នះពានរង្វាន់ Oscar ក្នុងរយៈពេលត្រឹម ១៦ នាទីនៃការសម្ដែងរបស់គាត់។

លើសពីនេះដែរ សំខាន់បំផុត Lisa បានជួយបង្កើនចំណាត់ថ្នាក់នៃភាពយន្ត «The White Lotus» វគ្គ៣ បើប្រៀបធៀបទៅនឹងរដូវកាល២ ។ ការវាយតម្លៃសប្តាហ៍ដំបូងនៃរដូវកាលទី១មានតែ ៣ លានទស្សនាប៉ុណ្ណោះ ការវាយតម្លៃរដូវកាលទី២គឺមានចំនួន ៥.៣លាន ហើយការវាយតម្លៃរដូវកាលទី ៣ ដល់ទៅ ១០.២លាន ដោយបង្ហាញអំពីកើនឡើង ៥៧% ហើយនេះគឺជាអ្វីដែលផលិតករភាពយន្តគ្រប់រូបចង់បានបំផុត។

មិនតែប៉ុណ្ណោះ អ្នកដឹកនាំរឿង និងតួសម្តែងរឿង «The White Lotus» ក៏បានលើកសរសើរ Lisa ផងដែរ។ ដំបូងឡើយ អ្នកដឹកនាំរឿងលោក Mike White មិនមានបំណងឲ្យតារាថៃសម្ដែងទេ ដោយសារគាត់បានឮអំពីក្រុម BLACKPINK កូរ៉េ ដែលមានប្រតិកម្មមិនល្អពីទស្សនិកជន ទាក់ទិននឹងឈុតខ្លះៗនៅក្នុងខ្សែភាពយន្ត «The Idol »។

យ៉ាងណាមិញ ជាចុងក្រោយនេះ អ្នកដឹកនាំរឿងបានចែករំលែកបន្ថែមទៀតថា Lisa មិនត្រឹមតែជាតួឯកដ៏ល្បីប៉ុណ្ណោះទេ ប៉ុន្តែក៏ជាផ្នែកនៃតួសម្តែងដែលបានជ្រើសរើសយ៉ាងយកចិត្តទុកដាក់ សម្រាប់ខ្សែភាពយន្តនៅក្នុងប្រទេសថៃ និងសម្រាប់ក្រុម BLACKPINK ផងដែរ។

នាងមានបុគ្គលិកលក្ខណៈដ៏ល្អ ថ្លៃថ្នូរ ដោយប្រៀបប្រដូចទៅនឹងតារាចម្រៀង Taylor Swift និង Princess Diana ។ ក្រៅ​ពី​អ្នកដឹកនាំ​រឿង Lisa ក៏​ទទួល​បាន​ការ​សរសើរ​ច្រើន​ពី​សំណាក់​តារា​រួម​គ្នា និង​ទស្សនិកជន។ នេះអាចបើកអនាគតភ្លឺស្វាង ក្នុងវិស័យសម្ដែងសម្រាប់តារាស្រីដែលកើតក្នុងឆ្នាំ ១៩៩៧បន្ថែមទៀត៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖តារាកំប្លែង​កូរ៉េ Park Na Rae បាត់របស់របរមានតម្លៃខ្ទង់លាន ប៉ូលិសសង្ស័យ​អ្នកជិតស្និទ្ធ​​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ចរាចរណ៍៥៨ វិនាទី មុន

សង្ស័យស្រវឹងស្រា បើករថយន្តបុកជញ្ជាំងសិប្បកម្មគុយទាវ ១ កន្លែង ខូចខាតម៉ូតូ-កង់ ១០ គ្រឿង និងរបួសមនុស្ស ២ នាក់

ព័ត៌មានអន្ដរជាតិ៧ នាទីutes មុន

រដ្ឋបាល ត្រាំ ហាមឃាត់សាកលវិទ្យាល័យ Harvard ពីការចុះឈ្មោះនិស្សិតបរទេស

ព័ត៌មានជាតិ៨ នាទីutes មុន

រាជរដ្ឋាភិបាលផ្តល់ប័ណ្ណកម្មសិទ្ធិដីធ្លី ៣ ៣៥៧ ប័ណ្ណ ជូនប្រជាពលរដ្ឋចំនួន ២ភូមិ ក្នុងស្រុកស្ទោង

ព័ត៌មានជាតិ១១ នាទីutes មុន

ផ្លូវជាតិលេខ ៤៨ ពី​ផ្លូវ​បំបែក​ស្រែអំបិល​ទៅ​ក្រុង​ខេមរភូមិន្ទ ​គ្រោង​បញ្ចប់ការ​សាងសង់​នៅ​ខែ​​មិថុនា​​នេះ

ព័ត៌មានអន្ដរជាតិ៣៣ នាទីutes មុន

វៀតណាម អាមេរិក បញ្ចប់ការចរចាពន្ធ​ជុំ​ទី​២​ ប៉ុន្តែមិនទាន់ព្រមគ្នាអ្វីសំខាន់ទេ

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

នាវាចម្បាំងកូរ៉េខាងជើង លិចនៅថ្ងៃសម្ពោធ ចំពោះមុខលោក គីម ជុងអ៊ុន តែម្តង

សេចក្ដីជូនដំណឹង១៩ ម៉ោង មុន

មេបញ្ជាការរងអាវុធហត្ថខណ្ឌចំការមនទទួល​មរណភាពក្នុងវ័យ៥៣ឆ្នាំ

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ណាសា ព្រមានពីព្យុះព្រះអាទិត្យ ដែលនឹងជះឥទ្ធិពលមកផែនដី ប៉ុន្មានថ្ងៃទៀត

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

រញ្ជួយដីដ៏ខ្លាំងនៅ ក្រិក ឈានដល់ព្រមាន ពីរលកយក្សស៊ូណាមិ ខណៈ ៤ប្រទេសទៀត ក៏ប្រយ័ត្នខ្លួន

ព័ត៌មានជាតិ២២ ម៉ោង មុន

អគ្គិសនី​កម្ពុជា​ដាក់ឱ្យប្រើប្រាស់ច្រកចេញចូលតែមួយ សម្រួល​ពលរដ្ឋ​ស្នើសុំដំឡើងថាមពលពន្លឺព្រះអាទិត្យលើដំបូល

Sokha Hotels

ព័ត៌មានពេញនិយម