សន្តិសុខសង្គម
ការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ចុះឆែកឆេរទីតាំងផលិតស្រាក្លែងក្លាយមួយកន្លែងដកហូតស្រាល្បីៗជាង១០ប្រភេទ
ភ្នំពេញ ៖ នាថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៥នេះ វេលាម៉ោង១០ និង០៥នាទី ការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចរាជធានី បានចុះឆែកឆេរទីតាំងផលិតស្រាក្លែងក្លាយមួយកន្លែងដែលមានទីតាំងស្ថិតនៅចំណុចភូមិកោះក្របី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

ក្នុងប្រតិបត្តិការចុះឆែកឆេរទីតាំងខាងលើនេះ ដឹកនាំដោយ លោកស្រីព្រះរាជអាជ្ញារង ស៊ូសុជាតា សហការជាមួយ លោកឧត្តមសេនីយ៍ត្រី ជុំ ណារ័ត្ន អនុប្រធានផែនការប្រឆាំងបទល្មើសសេដ្ឋកិច្ច លោក យិន ភារិន ក្រឡាបញ្ជី និងលោកវរសេនីយ៍ឯក យឹមសុជាតិ នាយការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចរាជធានី ហើយដកហូតវត្ថុតាងពាក់ព័ន្ធជាច្រើនដូចជា៖
១.ស្រាST-Remy(៧០០ml)ចំនួន៣៤កេះស្មើនឹង ៤០៨ ដប

២.ស្រា Hennessy(៧០០ml)ចំនួនបីកេះស្មើនឹង ៣៦ ដប

៣.ស្រាCan’t hivas១៨(70cl)ចំនួន ១០ កេះ ស្មើនឹ ១២០ ដប
៤.ស្រាChivas១២(៧០cl)ចំនួន ៦ កេះស្មើនឹង ៧២ដប
៥.ស្រា XR ២១(៧៥០ml)ចំនួន ២៣ ដប
៦.ស្រា Sir-EnwarDs(១១)ចំនួន ១២ កេះស្មើនឹង ៧២ ដប
៧.ស្រា Belongtines(៧០០ml) ៤ដប
៨.ស្រា Johnny Walker Black label ចំនួន ៥៧ កេះ ស្មើនឹង ៦៨៤ ដប
៩.ស្រាពពែមាស(៧៥០ml)ចំនួន ១៥ កេះស្មើនឹង ១៨០ ដប។
១០.ស្រា Ground ៩៩(៧០cl)ចំនួន ១០៧ កេះស្មើនឹង១២៨៤ ដប

១១.ស្រា Superwhiskey(៧០០ml)ចំនួន ១២១ កេះស្មើនឹង ១៤៥២ ដប

១២. សំបកកេះស្រានិងដបស្រាទទេចំនួន ៤២០ កេះ ចម្រុះ
១៣. សំបកកេះនិងដបស្រា Hennessyចំនួន ១៦០ កេះស្មើ ១៩២០ដប

១៤. ឧបករណ៍សម្រាប់ផលិតកែច្នៃចំនួន ២ គ្រឿង និងmemory camera ផ្ទះចំនួន ១ គ្រឿង។
១៥.តែមពន្ធគយចំនួន ៥៤ បន្ទះស្មើនឹង ៥,៤០០តែម និងតែមគម្របដបស្រាមួយចំនួន។
បច្ចុប្បន្នតាមបញ្ជារបស់លោកស្រីស៊ូ សុជាតាព្រះរាជអាជ្ញារង អនុញ្ញាតឱ្យយកស្រាខាងលើទៅរក្សាទុក នៅនាយកដ្ឋាន ក.ប.ប ហើយសំបកកេះនិង ដបស្រារក្សាទុកក្នុងទីតាំងផលិតខាងលើដើម្បីបន្តនីតិវិធី៕



-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៦ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


