ព័ត៌មានអន្ដរជាតិ
ចិន ប្រកាសកាត់បន្ថយការចាក់បញ្ចាំងកុនហូលីវូដ
រដ្ឋាភិបាលក្រុងប៉េកាំង បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ទី១០ខែមេសាឆ្នាំ២០២៥ថា ខ្លួននឹងកាត់បន្ថយចំនួនភាពយន្តអាមេរិកដែលត្រូវបានអនុញ្ញាតឲ្យចាក់បញ្ចាំងនៅក្នុងប្រទេសចិន។ ចំណាត់ការនេះ ធ្វើឡើងដើម្បីជាការឆ្លើយតបដោយផ្ទាល់ទៅនឹងប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ដែលបង្កើនពន្ធគយលើចិនរហូតដល់ ១៤៥%។

រដ្ឋបាលភាពយន្តចិន បាននិយាយថា ការកាត់បន្ថយនេះមានគោលបំណង«អនុវត្តតាមច្បាប់ទីផ្សារ គោរពជម្រើសរបស់អ្នកទស្សនា និងកាត់បន្ថយជាមធ្យមនូវចំនួនភាពយន្តដែលបាននាំចូលពីអាមេរិក»។
រដ្ឋបាលភាពយន្តចិន បានបន្ថែមថា៖ «វិធានការខុសរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិកក្នុងការបំពានពន្ធគយលើប្រទេសចិន នឹងកាត់បន្ថយចំណង់ចិត្តរបស់ទស្សនិកជនក្នុងស្រុកចំពោះខ្សែភាពយន្តអាមេរិកដោយជៀសមិនរួច»។
យ៉ាងណាមិញ ចំនួនពិតប្រាកដនៃខ្សែភាពយន្តដែលត្រូវកាត់បន្ថយនៅតែមិនទាន់បានបញ្ជាក់ទេ។ ប៉ុន្តែវិធានការរបស់ចិននេះ ទំនងមិនផ្ដល់ផលប៉ះពាល់ខ្លាំងដល់វិស័យភាពយន្តហូលីវូដនោះឡើយ។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ទីផ្សារភាពយន្តរបស់អាមេរិកនៅក្នុងប្រទេសចិនបានធ្លាក់ចុះ ដោយនៅលើតារាង Box Office រកបានត្រឹមតែ ៥%ប៉ុណ្ណោះ នៃប្រាក់ចំណូលចាក់បញ្ចាំងកុនសរុបក្នុងឆ្នាំ២០២៤ ខណៈភាពយន្តចិនក្នុងស្រុកបានគ្រប់គ្រងទីផ្សារកាន់តែខ្លាំងឡើង៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា៦ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៦ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ៦ ថ្ងៃ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


