ព័ត៌មានអន្ដរជាតិ
កសិករថៃប្រមាណ១០០០គ្រួសារគាំទ្រញត្តិប្រឆាំងការនាំចូលសាច់ជ្រូកពីអាមេរិក
កសិករថៃប្រមាណ១ពាន់គ្រួសារបានគាំទ្រញត្តិមួយដាក់ជួនក្រសួងពាណិជ្ជកម្មថៃ ដោយមិនអនុញ្ញាតឲ្យនាំចូលសាច់ជ្រូកពីសហរដ្ឋអាមេរិក ដែលពេលពួកគេយល់ថា នឹងនាំទៅដល់ការបំផ្លាញវិស័យចិញ្ចឹមសត្វនៅក្នុងប្រទេសថៃ ដែលពឹងផ្អែកយ៉ាងខ្លាំងលើវិស័យកសិកម្ម។

ការតវ៉ារបស់ម្ចាស់កសិដ្ឋានថៃ បានកើតមានឡើងក្រោយរដ្ឋាភិបាលសហរដ្ឋអាមេរិកដឹកនាំដោយរដ្ឋបាលរបស់ប្រធានាធិបតីដូណាល់ ត្រាំ បានបង្កើនពន្ធនាំចូលពីប្រទេសផ្សេងៗស្ទើរគ្រប់ប្រទេសលើសកលលោក ដែលអាមេរិកយល់ថា វាអយុត្តិធម៌ចំពោះសហរដ្ឋអាមេរិកដែលមានឱនភាពពាណិជ្ជកមុ្មជាមួយបណ្តាប្រទេសនានា។
តាមសេចក្តីរាយការណ៍របស់សារព័ត៌មានថៃ Khaosod កសិករជ្រូកប្រហែលមួយពាន់នាក់កាលពីថ្ងៃព្រហស្បតិ៍ដាក់ញត្តិទៅក្រសួងពាណិជ្ជកម្មមិនអនុញ្ញាតឱ្យសាច់ជ្រូកអាមេរិកនាំចូលក្នុងប្រទេសថៃដោយក្នុងញត្តិនោះ បានលើកឡើងថាវានឹងបំផ្លាញកសិដ្ឋានក្នុងស្រុក ហើយសាច់ជ្រូករបស់អាមេរិកមិនមានសុខភាពល្អដូចសាច់ជ្រូកថៃដោយសារតែការប្រើប្រាស់ភ្នាក់ងារពង្រឹង B-agonist។
សេចក្តីរាយការណ៍នោះ បានបន្តថា ចំណាត់ការនេះបានកើតឡើងចំពេលមានការព្រួយបារម្ភកាន់តែខ្លាំងឡើងថា រដ្ឋាភិបាលថៃនឹងត្រូវអនុញ្ញាតឱ្យមានការនាំចូលទំនិញ សាច់ និងផលិតផលផ្សេងៗរបស់អាមេរិកបន្ថែមទៀត ដើម្បីកាត់បន្ថយពន្ធគយ ៣៦ភាគរយដែលបានស្នើឡើងថ្មី ដែលណែនាំដោយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ៕
ដោយ រ៉ាន់ រើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


