នយោបាយ
Breaking News! អ្នកនាំពាក្យ៖ លោក សម សេរី នឹងត្រូវលើកលែងទោសឆាប់ៗនេះ ក្រោមនយោបាយបង្រួបបង្រួមជាតិរបស់សម្តេចតេជោ
លោក ជា ធីរិទ្ធ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានបង្ហើបប្រាប់សារព័ត៌មានកម្ពុជាថ្មី នារសៀលថ្ងៃអាទិត្យនេះថា លោក សម សេរី ដែលជាប្រធានរណសិរ្យរំដោះជាតិខ្មែររស់នៅប្រទេសដាណឺម៉ាក នឹងត្រូវលើកលែងទោសក្នុងពេលឆាប់ៗនេះ។ ការលើកលែងទោសនេះ គឺបន្ទាប់ពីលោក សម សេរី បានប្រកាសរំលាយចោលរណសិរ្យរំដោះជាតិខ្មែរ និងរដ្ឋាភិបាលជាតិខ្មែរនិរទេស និងបានសរសេរលិខិតស្នើសុំសម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីកម្ពុជា និងសម្តេចរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា លើកលែងទោស ដើម្បីបានវិលចូលស្រុកវិញ។

លោក ជា ធីរិទ្ធ បានអះអាងថា សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានទទួលលិខិតស្នើសុំរបស់លោក សម សេរី ហើយ។ លោកថា លោក សម សេរី នឹងត្រូវលើកទោសនាក្នុងពេលឆាប់ៗនេះ ហើយអាចចូលមកប្រទេសកម្ពុជាវិញបាន។ បើតាមលោក ជា ធីរិទ្ធ គម្រោងលើកលែងទោសដល់លោក សម សេរី នេះ គឺធ្វើឡើងក្រោមនយោបាយផ្សះផ្សាជាតិ និងបង្រួបបង្រួមជាតិរបស់សម្តេចតេជោ ហ៊ុន សែន ជាពិសេស គឺនយោបាយឈ្នះ ឈ្នះ ដែលសម្តេចតេជោ តែងតែអនុវត្តនាពេលកន្លងមក។
លោក សម សេរី កាលពីថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៥ បានប្រកាសតាមហ្វេសប៊ុករំលាយចោលរណសិរ្យរំដោះជាតិខ្មែរ និងរដ្ឋាភិបាលជាតិខ្មែរនិរទេស ដែលលោកបានបង្កើតឡើង។ លោកបានសរសេរលើហ្វេសប៊ុកដូច្នេះថា៖«ខ្ញុំបាទ សម សេរី ប្រធានរណសិរ្យរំដោះជាតិខ្មែរ និងរដ្ឋាភិបាលជាតិខ្មែរនិរទេស។ ខ្ញុំសូមជម្រាបជូនបងប្អូនជនរួមជាតិទាំងក្នុងនិងក្រៅប្រទេស និងមិត្តបរទេសនានារួមទាំងអង្គការ អន្តរជាតិ មេត្តាជ្រាបថា ខ្ញុំបាទសូមប្រកាស រំលាយចោលនូវ រណសិរ្យ រំដោះជាតិខ្មែរ និងរដ្ឋាភិបាលជាតិខ្មែរ និរទេស ចាប់ពីពេលនេះតទៅ»។

ជាមួយគ្នានេះ លោកក៏បានផ្ញើលិខិតជូនសម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីកម្ពុជា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា លើកលែងទោស ដើម្បីបានវិលត្រឡប់មកកាន់ប្រទេសកម្ពុជាវិញ។ ក្នុងលិខិតនោះ លោក សម សេរី បានសរសេរថា៖ «សម្តេចតេជោ និង សម្តេចធិបតី ជាទីគោរពដ៏ខ្ពង់ខ្ពស់! ផ្អែកលើស្មារតីនៃការរួមសាមគ្គីគ្នាការពារនូវ “សន្តិភាព” និងការថែរក្សាការពារនូវ ផលប្រយោជន៍ដ៏ឧដុង្គឧត្តម និងសុភមង្គលរបស់ប្រជាជនកម្ពុជា។ ខ្ញុំបាទ សម សេរី សូមប្តេជ្ញារួបរួមសាមគ្គីគ្នាក្នុងនាមជាខ្មែរតែមួយ គោរពតាមច្បាប់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការថែរក្សាសន្តិភាព និងប្រជាធិបតេយ្យសេរីពហុបក្ស រួមគ្នាទប់ស្កាត់នូវការរំលោភច្បាប់នានា»៕

-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
នយោបាយ៤ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
មន្ទីរធម្មការនិងសាសនា ចុះធើ្វកិច្ចសន្យាបុគ្គល២នាក់ តាំងខ្លួនជាអ្នកស្នងបារមី
-
សន្តិសុខសង្គម៦ ថ្ងៃ ago
សមត្ថកិច្ចចុះបង្ក្រាបសង្វៀនជល់មាន់មួយកន្លែង ឃាត់ខ្លួនមនុស្សបាន១១នាក់
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ ago
ការបើកឱ្យទស្សនាលើកដំបូងបង្អស់នូវសាលារៀនអន្តរជាតិ អាយុកាល ៣៥០ឆ្នាំ មកពីចក្រភពអង់គ្លេស