រោងចក្រ​ចំនួន​៣​ទៀត​នៅ​ភ្នំពេញ​ បាន​ផ្អាក​ដំណើរការ​បណ្តោះ​អាសន្ន​ប​ន្ទា​ប់​ពី​មាន​ផ្ទុះ​ជំងឺ​កូ​វីដ១៩
Connect with us
Helistar Cambodia - Helicopter Charter Services

កូវីដ-១៩

រោងចក្រ​ចំនួន​៣​ទៀត​នៅ​ភ្នំពេញ​ បាន​ផ្អាក​ដំណើរការ​បណ្តោះ​អាសន្ន​ប​ន្ទា​ប់​ពី​មាន​ផ្ទុះ​ជំងឺ​កូ​វីដ១៩

បានផុស

នៅ

ភ្នំពេញ ​៖ ​រោងចក្រ​សហគ្រាស​ចំនួន​៣​នៅ​រាជធានី​ភ្នំពេញ​ត្រូវបាន​ផ្អាក​ដំណើរការ​ជា​បណ្តោះអាសន្ន​បន្ទាប់ពី​មាន​កម្មករនិយោជិត​ឆ្លង​ជំងឺ​កូ​វីដ ១៩​ជា​បន្តបន្ទាប់​រួចមក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាម​សេចក្តី​ជូន​ដំណឹង​របស់​សាលា​រាជធានី​ភ្នំពេញ​ចុះ​ថ្ងៃទី​១០​មិថុនា​បានឱ្យដឹងថា រោងចក្រ​ដែល​ផ្អាក​សកម្ម​ភាពជា​បណ្តុះ​អាសន្ន​នោះ​រួមមាន​ទី​១. សិប្បកម្ម​វេច​ខ្ចប់​សំលៀកបំពាក់​ធាន​ឈឹង​ដែល​មាន​ទីតាំង​ស្ថិតនៅ​ក្នុងភូមិ​អង្គា​ផុស​សង្កាត់​ទួល​សង្កែ​ផ្អាក​រយៈពេល​៦​ថ្ងៃ​គិត​ចាប់ពី​ម៉ោង​សូន្យ​ថ្ងៃទី​១១​ខែមិថុនា​ឆ្នាំ​២០២១​រហូតដល់​ថ្ងៃទី​១៦​ខែមិថុនា​ឆ្នាំ​២០២១​។

ទី​២. ក្រុមហ៊ុន ធី​អិ​ល អ៊ែរ អិ​ច​ប្រេ​ស​ឯ​.​ក មាន​ទីតាំង​ស្ថិតនៅ​អាគារ​លេខ ៣៤៥ ផ្លូវ ២១៥​សង្កាត់​ផ្សារ​ដេប៉ូ​ទី​៣ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​ផ្អាក​សម្រាប់​រយៈពេល​៧​ថ្ងៃ​គិត​ចាប់ពី​ម៉ោង​សូន្យ​ថ្ងៃទី ១១​ខែមិថុនា​ឆ្នាំ​២០២១​ដល់​ថ្ងៃទី​១៧​ខែមិថុនា​ឆ្នាំ​២០២១​។

ទី​៣.​រោងចក្រ ឃី​នស៍ ថេ​ក​ស្គាយ (​ខេ​បូ​ឌា​)​ឯ​.​ក ដែលមាន​ទីតាំង​ស្ថិតនៅ​ភូមិ​ក្បាលដំរី​សង្កាត់​កា​កាប​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ​រាជធានី​ភ្នំពេញ​ផ្អាក​សម្រាប់​រយៈពេល ៦​ថ្ងៃ​ចាប់​ពី​ម៉ោង​សូន្យ​ថ្ងៃទី​១១ ខែមិថុនា​ឆ្នាំ ២០២១​រហូតដល់​ថ្ងៃទី​១៦ ​ខែមិថុនា ​ឆ្នាំ​២០២១​។

បើ​តាម​សាលាក្រុង​ការផ្អាក​សកម្មភាព​រោង​ចក្រ​ទាំង​៣​ខាងលើនេះ ​គឺ​ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ ១៩​។

សាលាក្រុង​បាន​ណែនាំ​ដល់​បុគ្គលិក​កម្មករនិយោជិត​ដែល​បម្រើ​ការងារ​នៅតាម​រោងចក្រ​ទាំង​៣​ខាងលើ​ត្រូវ​ចូលរួម​សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​មន្ត្រី​ជំនាញ​និង​មន្ត្រី​សុខាភិបាល​ដើម្បី​ទៅយក​សំណាក​វិភាគ​រកកូ​វីដ ១៩​នៅ​ទីតាំង​ដែល​បានរៀបចំ​និង​ត្រូវធ្វើ​ច​ត្តា​ឡី​ស័ក​ឱ្យបាន​ត្រឹមត្រូវ​តាម​ការណែនាំ​របស់​ក្រសួង​សុខា​ភិ​បាល​។

ចំណែក​និយោជក​ម្ចាស់ ​ឬ​ អ្នកគ្រប់គ្រង​រោងចក្រ​ទាំង​៣​វិញ​ ក៏​ត្រូវ​ចូលរួម​សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​មន្ត្រី​ជំនាញ​និង​មន្ត្រី​សុខាភិបាល​ដើម្បី​ស្រាវជ្រាវ​និង​កំណត់​អ្នក​ប៉ះពាល់​ផ្សេងៗ​ទៀត​ព្រមទាំង​ចូលរួម​សហការ​អនុវត្ត​វិធានការ​រដ្ឋបាល​និង​វិធានការ​សុខាភិបាល​ឲ្យ​បាន​ម៉ឺងម៉ាត់​ផងដែរ​។

សាលាក្រុង​បាន​បន្ត​ទៀត​ថា ក្នុងអំឡុងពេល​នៃ​ការអនុវត្ត​វិធាន​ការផ្អាក​សកម្មភាព​អាជីវកម្ម​ផលិតកម្ម​រោងចក្រ​ទាំង​៣ ត្រូវ​បាន​ហាមឃាត់​រាល់​ការ​ចេញចូល​និង​រាល់​ការ​ជួបជុំ​ឬ​ការប្រមូលផ្ដុំ​មនុស្ស​ក្នុង​មូលដ្ឋាន​សិប្បកម្ម​លើកលែងតែ​មានការ​ចាំបាច់​ដូចជា​ការចេញចូល​និង​ការជួបជុំ​ក្នុងចំណោម​បុគ្គលិក​និង​កម្មករនិយោជិត​ក្នុង​ទីតាំង​កំណត់​ត្រូវ​បានផ្ដល់​សំណាក ការ​ចេញចូល​និង​ការជួបជុំ​បុគ្គលិក​សុខាភិបាល​ក៏​ជា​ការយក​វត្ថុ​សំណាក​និង​ការចាក់​វ៉ាក់សាំង​ការពារ​កូ​វីដ ១៩​និង​ការជួបជុំ​របស់​បុគ្គលិក​សុខាភិបាល​ដែល​បំពេញការងារ​សង្គ្រោះបន្ទាន់​ផ្សេងទៀត ការចេញចូល​របស់​អា​ជ្ញា​ធរមាន​សមត្ថកិច្ច​គ្រប់លំដាប់​ថ្នាក់​ក្នុងការ​បំពេញការងារ​ថែរក្សា​សន្តិសុខ​សណ្តាប់ធ្នាប់​។

សាលាក្រុង​បាន​ព្រមាន​ថា ​ប្រសិនបើ​បុគ្គលិក​និង​កម្មករនិយោជិត​ទាំងឡាយណា​ដែល​មិន​ព្រម​សហការ​ទៅយក​សំណាករ​កកូ​វីដ១៩ ​ឬ មិន​អនុវត្ត​វិធានការ​ច​ត្តា​ឡី​ស័ក​នឹងត្រូវ​ប្រឈមមុខ​នឹង​ការពិន័យ​អន្តរកាល​ក្នុង​កម្រិត​ទឹកប្រាក់​ចន្លោះ​ពី ១​លាន​រៀល​ដល់ ១០ លាន​រៀល​។

រីឯ និយោជក​ម្ចាស់​ឬ​អ្នកគ្រប់គ្រង​សិប្បកម្ម​និង​បុគ្គលិក​កម្មករនិយោជិត​ទាំងឡាយណា​ដែល​មិន​អនុវត្តតាម​ការណែនាំ​ខាងលើ ត្រូវ​កសាង​សំណុំរឿង​បញ្ជូនទៅ​ស្ថាប័ន​តុលាការ​ដើម្បី​ផ្ដន្ទាទោស​ដាក់ពន្ធនាគារ​និង​ទោសពិន័យ​ជា​ប្រាក់​ស្របតាម​ច្បាប់​ស្តីពី​វិធានការ​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ ១៩​និង​ជំងឺ​កាច​សាហាវ​និង​ប្រកបដោយ​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ផ្សេងទៀត​និង​លិខិត​បទដ្ឋាន​គតិយុត្តិ​ពាក់ព័ន្ធ​នានា​ជា​ធរមាន​៕

ដោយ ​៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services