ចរាចរណ៍
ម៉ូតូស្កុបពី បើកឆ្លងផ្លូវ បុកជាមួយម៉ូតូហុងដាគប់ បណ្ដាលឲ្យបុរសវ័យចំណាស់ម្នាក់ ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ
បុរសវ័យចំណាស់ម្នាក់ បានស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ និងម្នាក់ទៀតរងរបួសស្រាល ដោយសារជួបគ្រោះថ្នាក់ចរាចរណ៍។

ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ១០ និង ៣០ នាទីយប់ ថ្ងៃទី ០៦ ខែមេសា ឆ្នាំ ២០២៥ តាមបណ្ដោយផ្លូវ ២០១១ ស្ថិតក្នុងសង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ សពមានឈ្មោះ អូ ទ្រី ភេទប្រុស អាយុ ៦០ ឆ្នាំ មុខរបរនៅផ្ទះ រស់នៅភូមិប្រប្រក់ខាងជើង សង្កាត់កាកាបទី ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបាននិយាយប្រាប់ថា នៅមុនពេលកើតហេតុគេឃើញបុរសចំណាស់ម្នាក់ ជិះម៉ូតូម៉ាកហុងដាគប់ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1P-8869 ធ្វើដំណើរតាមបណ្ដោយផ្លូវ ២០១១ ទិសដៅពីលិចទៅកើត ក្នុងល្បឿនមធ្យម។ ពេលនោះ លុះបើកមកដល់ចំណុចកើតហេតុ ស្រាប់តែឃើញម៉ូតូមួយគ្រឿងទៀត ម៉ាកហុងដាស្កុបពី ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1JS-4400 បើកបរដោយយុវជនម្នាក់ ធ្វើដំណើរតាមបណ្ដោយផ្លូវ ២០១១ ទិសដៅពីកើតទៅលិច បើកឆ្លងផ្លូវ ហើយបើកបញ្ច្រាសចរាចរណ៍ ក៏ជ្រុលទៅបុកម៉ូតូបុរសចំណាស់ខាងលើពេញទំហឹងដួលបោកទៅនឹងថ្នល់បណ្ដាលឲ្យបែកក្បាលឈាមហូរស្រោចពេញកន្លែងកើតហេតុ។ ចំណែកឯខាងម៉ូតូស្កុបពី បើកបរដោយយុវជនម្នាក់វិញ រងរបួសស្រាល។

ប្រភពព័ត៌មានពីកន្លែងកើតហេតុដដែលបានបន្តថា បន្ទាប់មកប្រជាពលរដ្ឋឃើញហេតុការណ៍ក៏បានទាក់ទងទៅរថយន្តសង្គ្រោះបន្ទាន់ភ្លាមៗ។ លុះរថយន្តសង្គ្រោះបានមកដល់ ហើយពិនិត្យបុរសចំណាស់ខាងលើ ដោយបានបញ្ជាក់ប្រាប់ថា ជនរងគ្រោះបានស្លាប់បាត់បង់ជីវិតទៅហើយ។
ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋាននៅកន្លែងកើតហេតុបានទាក់ទងទៅសមត្ថកិច្ចជំនាញចរាចរណ៍រាជធានីភ្នំពេញ ដើម្បីធ្វើការវាស់វែង និងយកម៉ូតូខាងលើទៅរក្សាទុក ដើម្បីរង់ចាំការដោះស្រាយថ្ងៃក្រោយ។ ចំណែកសពត្រូវបានសមត្ថកិច្ចជំនាញធ្វើលិខិតប្រគល់ជូនក្រុមគ្រួសារ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណីនៅវត្តពោធិ៍ចិនតុង៕
អត្ថបទ ៖ សំណាង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


