ព័ត៌មានអន្ដរជាតិ
នាយករដ្ឋមន្រ្តីថៃ ប្ដេជ្ញាបង្កើនការនាំចូលពីអាមេរិក ក្រោយជាប់ពន្ធ ៣៦% របស់ ត្រាំ
នាយករដ្ឋមន្រ្តីថៃ អ្នកស្រី ផែតងតាន ស៊ីណាវ៉ាត្រា បានប្ដេជ្ញាចិត្តបង្កើនការនាំចូលនូវថាមពល យន្តហោះ និងផលិតកម្មកសិកម្មពីសហរដ្ឋអាមេរិក ដើម្បីជាផ្នែកមួយនៃការកាត់បន្ថយផលប៉ះពាល់ ឬការចរចាគ្នានៃវិធានការពន្ធ ៣៦ ភាគរយ លើទំនិញនាំចូលពីថៃរបស់ប្រធានាធិបតី ដូណាល់ ត្រាំ។ នេះបើតាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍។

ការប្ដេជ្ញារបស់អ្នកស្រី ផែតងតាន ធ្វើឡើង ១ ថ្ងៃ បន្ទាប់ពីមានការរិះគន់ ថារដ្ឋាភិបាលរបស់អ្នកស្រីមានភាពយឺតយ៉ាវចំពោះការឆ្លើយតបទៅនឹងការដំឡើងពន្ធរបស់លោក ត្រាំ ជាពិសេស បើធៀបទៅនឹងប្រតិកម្មរហ័សរបស់មេដឹកនាំនៃប្រទេសអាស៊ានផ្សេងៗទៀត។
អ្នកស្រីបាននិយាយក្នុងសេចក្ដីថ្លែងការណ៍មួយថា សហរដ្ឋអាមេរិកបានដាក់ពន្ធ ៣៦ ភាគរយ លើការនាំចេញរបស់ថៃ ហើយប្រទេសជាច្រើនផ្សេងទៀតក៏ស្ថិតក្នុងស្ថានភាពស្រដៀងគ្នា និងរៀបចំវិធានការឆ្លើយតប។ អ្នកស្រីបន្តថា៖ «យើងជឿថា ពិភពលោកនឹងមើលឃើញពីការសងសឹកខ្លាំងក្លាតាមរយៈឧបករណ៍ពន្ធ។ ប្រទេសជាច្រើន បានសម្រេចចិត្តពិភាក្សាជាមួយរដ្ឋាភិបាលសហរដ្ឋអាមេរិក ប៉ុន្តែគ្មាននរណាម្នាក់ បានឃើញពីលទ្ធផលច្បាស់ណាមួយទេ»។
អ្នកស្រី ផែតងតាន បានបន្ថែមថា៖ «វិធានការថ្មីនេះ មានផលប៉ះពាល់យ៉ាងខ្លាំងដល់ការនាំចេញរបស់យើង ជាពិសេសគ្រឿងអេឡិចត្រូនិក អាហារកែច្នៃ និងផលិតផលកសិកម្ម»។ យ៉ាងណាមិញ រដ្ឋាភិបាលបានបង្កើតក្រុមការងារមួយ ដើម្បីពិភាក្សាអំពីបញ្ហានេះ និងពិចារណាលើសំណើជាមួយវិស័យឯកជន និងសហរដ្ឋអាមេរិក ទាំងក្នុង និងក្រៅផ្លូវការ។

នាយករដ្ឋមន្ត្រីថៃដដែល បានឱ្យដឹងទៀតថា៖ «សប្តាហ៍នេះ លោក Pichai Chunhavajira ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីហិរញ្ញវត្ថុ នឹងចាកចេញទៅពិភាក្សាជាមួយភាគីជាច្រើននៅសហរដ្ឋអាមេរិក វិស័យរដ្ឋាភិបាល វិស័យឯកជន និងអ្នកពាក់ព័ន្ធដទៃទៀត»។
អ្នកស្រីបានបន្តថា៖ «យើងនឹងប្រាប់រដ្ឋាភិបាលសហរដ្ឋអាមេរិកថា ថៃមិនត្រឹមតែជាអ្នកនាំចេញប៉ុណ្ណោះទេ ថែមទាំងជាសម្ព័ន្ធមិត្ត និងដៃគូសេដ្ឋកិច្ច ដែលសហរដ្ឋអាមេរិកអាចពឹងផ្អែកបានក្នុងរយៈពេលវែង»។
បន្ថែមពីលើការប្ដេជ្ញាចិត្តបង្កើនការនាំចូលថាមពល យន្តហោះ និងផលិតកម្មកសិកម្ម រដ្ឋាភិបាលថៃគ្រោងនឹងជំរុញកិច្ចសហប្រតិបត្តិការជាមួយវិស័យកសិកម្ម ឧស្សាហកម្ម និងវិស័យផ្សេងៗទៀតនៅសហរដ្ឋអាមេរិក។ ជាថ្នូរនោះ ថៃនឹងស្នើសុំឱ្យសហរដ្ឋអាមេរិកផ្តល់សិទ្ធិផ្សព្វផ្សាយសម្រាប់អ្នកវិនិយោគថៃ និងកាត់បន្ថយឧបសគ្គ ចំពោះការនាំចេញរបស់ថៃ៕
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


