ជីវិតកម្សាន្ដ
ខាត់ សុឃីម ណែនាំអ្នកជួបរឿងបាក់ទឹកចិត្ត ដាច់ខាតកុំបោះបង់ខ្លួនឯង ទោះជីវិតធ្លាក់ដល់ចំណុចសូន្យ
ព្រោះធ្លាប់ជួបរឿងត្រូវគេបំបាក់ទឹកចិត្ត និងជីវិតធ្លាក់ដល់ចំណុចសូន្យ តារាចម្រៀងពហុជំនាញអ្នកនាង ខាត់ សុឃីម ដាស់តឿនក៏ដូចជាលើកទឹកចិត្តចំពោះមហាជន ក៏ដូចជាអ្នកធ្លាប់ជួបរឿងបែបនេះ ដាច់ខាតកុំបោះបង់ខ្លួនឯង។

កន្លងទៅ តារាពហុជំនាញរូបនេះ ធ្លាប់បានធ្វើការចែករំលែកនូវបទពិសោធនផ្ទាល់ខ្លួនម្តងរួចមកហើយ ជុំវិញការដោះស្រាយបំណុល។ អ្នកនាង ខាត់ សុឃីម បានបញ្ជាក់ថាដោយសារតែរឿងបំណុលពេលខ្លះបានធ្វើឱ្យមនុស្សមួយចំនួនគិតខ្លី និងខ្លះទៀតក្លាយជាមនុស្សបាត់បង់ម្ចាស់ការលើខ្លួនឯងស្ទើរលែងជាមនុស្សនេះ ដោយសារតែរឿងបំណុល។
ងាកមកចាប់អារម្មណ៍មុននេះតារាចម្រៀង ខាត់ សុឃីម បានលើកឡើងថា នាងធ្លាប់ដួលធ្លាប់ឈឺចាប់ ធ្លាប់គេប្រមាថមើលងាយធ្លាប់គេបំបាក់ទឹកចិត្ត ធ្លាប់បាត់បង់ (ជីវិតក្រោមសូន្យ) ធ្លាប់ស្ទើរតែគ្រប់រឿងតែនាងពុំធ្លាប់មានចិត្តចង់បោះបង់និងចុះចាញ់ឡើយ។ ជីវិតគឺជាជម្រើសសូមកុំបោះបង់ខ្លួនឯងគឺត្រូវរឹងមាំ។
អ្នកនាងខាត់ សុឃីមថ្វីត្បិតបច្ចុប្បន្នអ្នកនាងមានវ័យ រៀងច្រើនបន្តិចហើយក្តីតែសម្រាប់អាជីពសិល្ប: និងមុខជំនួញតែនៅទទួលបានការគាំទ្រហើយមានភាពជោគជ័យព្រមគ្នាមិនចាញ់អ្នកសិល្ប:ឯទៀតឡើយ។
ប្រាកដណាស់អ្នកនាង ខាត់ សុឃីម ត្រូវបានអ្នកគាំទ្រចាត់ទុកថា នាងជាតារាស្រីពហុជំនាញដែលអាចលេងបានគ្រប់ទម្រង់ទាំងបុរាណ-សម័យ ហើយជីវិតក៏មានភាពលេចធ្លោខ្លាំងផងដែរ៕ អត្ថបទ៖ ចាន់រ៉ា

-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១៩ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១៨ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


