ជីវិតកម្សាន្ដ
មិនទាន់ធ្វើចិត្តបានរឿងសាន់ឆាយ DJ Koo ឥលូវនេះប្រែជាស្រកគីឡូស្រឺតៗ និងយំរាល់ថ្ងៃ
កាលពីថ្ងៃទី ៤ ខែមេសា ការិយាល័យផ្សាយជាភាសាចិន រួមទាំង Sohu.com បានរាយការណ៍ថា បន្ទាប់ពីដាក់ផេះរបស់ Barbie Hsu ឬសាន់ឆាយ ឲ្យសម្រាកដោយសន្តិភាព Koo Jun Yup ឬ DJ Koo មិនបានបង្ហាញខ្លួនជាសាធារណៈទៀតទេ។ គាត់ត្រូវបានគេនិយាយថា ប្រែជាស្រកប្រហែល ១២ គីឡូក្រាម ហើយអង្គុយយំជារៀងរាល់ថ្ងៃ។
របាយការណ៍បានបន្ដថា ដើម្បីជួយសម្រាលទុក្ខសោករបស់ Koo Jun Yup ប្អូនស្រីរបស់សាន់ឆាយគឺ Dee Hsu និងក្រុមគ្រួសាររបស់នាង បានអញ្ជើញគាត់មកទទួលទានអាហារពេលល្ងាចជារៀងរាល់សប្តាហ៍។ នៅតៃវ៉ាន់ គាត់មានមិត្តតែម្នាក់គត់នៅក្បែរគាត់។ បើគ្មានគ្រួសាររបស់គាត់នៅក្បែរនោះទេ គាត់ស៊ូទ្រាំនឹងទុក្ខសោកដ៏ធំធេងតែម្នាក់ឯង។
បច្ចុប្បន្ន Koo Jun Yup បានផ្អាករាល់សកម្មភាព ហើយកំពុងលះបង់ខ្លួនក្នុងការបង្កើតរូបសំណាកដើម្បីគោរពដល់ភរិយារបស់ខ្លួន ខណៈពេលដែលរូបសំណាកមិនទាន់ត្រូវបានបញ្ចប់នៅឡើយទេ។
Koo Jun Yup និង Barbie Hsu បានណាត់ជួបគ្នាដំបូងប្រហែលមួយឆ្នាំក្នុងឆ្នាំ ១៩៩៨ ក្រោយមកពួកគេក៏ចែកផ្លូវគ្នាទៅ។ បន្ទាបមក Barbie បានរៀបការជាមួយអ្នកជំនួញជនជាតិចិន Wang Xiaofei និងមានកូនប្រុសស្រីជាមួយគាត់ ប៉ុន្តែប្តីប្រពន្ធនេះបានលែងលះគ្នានៅឆ្នាំ ២០២១។ ពេលឮដំណឹងលែងលះនេះ Koo Jun Yup បានទាក់ទងនាងម្តងទៀត ហើយអ្នកទាំងពីរបានជួបគ្នាវិញ និងរៀបការនៅឆ្នាំ ២០២២។
យាងណាមិញ ជារឿងគួរឲ្យសោកស្ដាយ Barbie Hsu បានទទួលមរណភាពដោយសារជំងឺរលាកសួតស្រួចស្រាវក្នុងអំឡុងពេលធ្វើដំណើរទៅកាន់ប្រទេសជប៉ុនកាលពីថ្ងៃទី ២ ខែកុម្ភៈ ដែលធ្វើឲ្យអ្នកគាំទ្រមានការសោកស្ដាយនិងភ្ញាកផ្អើលយ៉ាងខ្លាំង៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖Lee Dong Wook ប្រឈមការរិះគន់ ពាក់ព័ន្ធនយោបាយ លោក Yoon Suk Yeol
-
កីឡា១ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoមន្ត្រីជំនាញកិច្ចការព្រំដែន៖ សូម្បីផែនទីដែលថៃគូសដោយខ្លួនឯង ក៏បង្ហាញថា «ប្រាសាទតាមាន់ធំ» ស្ថិតក្នុងទឹកដីកម្ពុជា


