សន្តិសុខសង្គម
ក្មេងទំនើងមួយក្រុម លើកគ្នាមកវាយយុវជនមួយក្រុមកំពុងលេងប៉ាតម្សៅ បាញ់ទឹក ច្រៀងរាំ ផ្អើលសមត្ថកិច្ចអន្តរាគមន៍
ក្មេងទំនើងមួយក្រុម ប្រដាប់ដោយបំពង់ទីប និងខ្សែក្រវាត់ ជិះម៉ូតូជាច្រើនគ្រឿង ធ្វើសកម្មភាពព្រួតវាយទៅលើយុវជនក្រុមទៀតដែលកំពុងតែលេងប៉ាតម្សៅ បាញ់ទឹក ច្រៀង រាំ ដោយមិនដឹងខ្លួន បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៧ និង ២០ នាទីយប់ ថ្ងៃទី ០៦ ខែមេសា ឆ្នាំ ២០២៥ ស្ថិតត្រង់ចំណុចផ្សារ វីនមីង ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីពលរដ្ឋបានឲ្យដឹងថា នៅមុនពេលកើតហេតុ ខណៈក្រុមយុវជនរងគ្រោះកំពុងតែនាំគ្នាលេងប៉ាតម្សៅ បាញ់ទឹក និងច្រៀងរាំ ជាមួយនឹងពលរដ្ឋដែលរស់នៅភូមិកើតហេតុខាងលើសប្បាយសុខៗ ស្រាប់តែលេចមុខក្រុមក្មេងទំនើងមួយក្រុមជិះម៉ូតូប្រមាណជិត ១០ គ្រឿង មានគ្នាជាច្រើននាក់ ប្រដាប់ដោយបំពង់ទីប និងខ្សែក្រវាត់ ព្រមទាំងមួកសុវត្ថិភាព បានមកធ្វើសកម្មភាពព្រួតវាយមកលើក្រុមយុវជនដែលកំពុងរាំលេង។ ក្នុងហេតុការណ៍នេះដែរ ក្រុមក្មេងទំនើង និងក្រុមយុវជនកំពុងរាំលេង បានវាយគ្នាទៅវិញទៅមកយ៉ាងចាស់ដៃផងដែរ។

ស្របគ្នានោះ ពលរដ្ឋ បាននាំគ្នាមកជួយក្រុមយុវជនដែលគេមកព្រួតវាយ។ ឃើញដូច្នេះ ក្រុមក្មេងទំនើងភ័យបាននាំគ្នារត់គេចខ្លួន បន្សល់ទុកម៉ូតូដែលធ្វើដំណើរមកមួយគ្រឿង ម៉ាកហុងដាឌ្រីមសង់២០១៨ ពណ៌ខ្មៅ ពាក់ស្លាកលេខ ស្វាយរៀង 1M-3180 នៅកន្លែងកើតហេតុ។ បន្ទាប់មកប្រជាពលរដ្ឋបានរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានចុះមកសួរនាំជុំវិញហេតុការណ៍ខាងលើ ដោយមានអ្នករងរបួសម្នាក់ រួចខាងសមត្ថកិច្ចបានឲ្យជនរងគ្រោះទៅដាក់ពាក្យបណ្ដឹងទៅប៉ុស្តិ៍ផងដែរ។

ក្រោយកើតហេតុ កម្លាំងអន្តរាគមន៍ខណ្ឌ សហការជាមួយកងកម្លាំងមូលដ្ឋាន ចុះទៅយកម៉ូតូជនសង្ស័យខាងលើទៅរក្សាទុកនៅប៉ុស្តិ៍បណ្ដោះអាសន្ន រង់ចាំស្រាវជ្រាវរកបក្ខពួកក្រុមជនបង្កមកផ្ដន្ទាទោសទៅតាមផ្លូវច្បាប់នៅថ្ងៃក្រោយ៕
អត្ថបទ ៖ សំណាង




-
ព័ត៌មានជាតិ៦ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម១ សប្តាហ៍ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥៧
-
ព័ត៌មានជាតិ១ សប្តាហ៍ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សន្តិសុខសង្គម៥ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន


