ព័ត៌មានអន្ដរជាតិ
ធ្លាក់ឧទ្ធម្ភាគចក្រមួយគ្រឿងទៀត អំឡុងពេលពន្លត់ភ្លើងឆេះព្រៃនៅកូរ៉េខាងត្បូង
កាលពីថ្ងៃទី៦ខែមេសាឆ្នាំ២០២៥ ឧទ្ធម្ភាគចក្រពន្លត់អគ្គិភ័យមួយគ្រឿងបានធ្លាក់ខណៈពេលកំពុងប្រយុទ្ធនឹងភ្លើងឆេះព្រៃនៅទីក្រុង Daegu ភាគអាគ្នេយ៍ប្រទេសកូរ៉េខាងត្បូង ដែលបណ្តាលឲ្យអ្នកបើកម្នាក់បាត់បង់ជីវិត។

ឧទ្ធម្ភាគចក្រនោះបានធ្លាក់ទៅលើភ្នំមួយកន្លែងស្ថិតក្នុងភាគពាយ័ព្យនៃទីក្រុង Daegu នៅម៉ោងប្រហែល៣និង៤១នាទីរសៀល(ម៉ោងក្នុងស្រុក)។ ភ្លើងត្រូវបានគ្រប់គ្រងដោយជោគជ័យក្នុងរយៈពេលមួយម៉ោងក្រោយកើតហេតុ។ អត្តសញ្ញាណអ្នកបើកឧទ្ធម្ភាគចក្រ និងមូលហេតុពិតប្រាកដនៃការធ្លាក់ មិនទាន់ត្រូវបានឲ្យដឹងនៅឡើយទេ។
ឧបទ្ទវហេតុនេះកើតឡើងបន្ទាប់ពីភ្លើងឆេះព្រៃដ៏សន្ធោសន្ធៅនៅភាគអាគ្នេយ៍ប្រទេសកូរ៉េខាងត្បូងកាលពីខែមុន ដែលមិនទាន់រលត់ដោយសារកត្តាអាកាសធាតុរាំងស្ងួត និងខ្យល់បក់ខ្លាំង។ ភ្លើងឆេះព្រៃលើកនេះ កំពុងលេបត្របាក់ផ្ទៃដីដ៏ធំសម្បើមរបស់កូរ៉េខាងត្បូង និងបណ្តាលឲ្យមានអ្នកស្លាប់ចំនួន ៣១នាក់ ក្នុងនោះមានអ្នកបើកឧទ្ទម្ភាគចក្រម្នាក់ផ្សេងទៀតដែលបានស្លាប់ស្រដៀងគ្នាទៅនឹងករណីលើកនេះដែរ ខណៈកំពុងព្យាយាមពន្លត់ភ្លើង។
រដ្ឋាភិបាលកូរ៉េខាងត្បូង បានចេញការព្រមានអំពីហានិភ័យភ្លើងឆេះព្រៃដែលអាចកើនឡើងដោយសារការព្យាករពីខ្យល់បក់ខ្លាំង និងលក្ខខណ្ឌស្ងួត ដោយជំរុញឲ្យមានការប្រុងប្រយ័ត្ន និងការត្រៀមខ្លួនខ្ពស់៕

ដោយ៖ ឈាង
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៦ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%


