សន្តិសុខសង្គម
ចតរថយន្តក្បែរផ្លូវរថភ្លើងទៅហូបបាយមួយភ្លែត ត្រូវរថភ្លើងបុករុញចូលផ្ទះ
ភ្នំពេញ ៖ បុរសម្នាក់បានចតរថយន្តកូរ៉េក្បែរផ្លូវរថភ្លើងទៅហូបបាយ ត្រូវរថភ្លើងបុករុញចូលផ្ទះប្រជាពលរដ្ឋបណ្ដាលឱ្យរងការខូចខាតយ៉ាងដំណំ ម្ចាស់ផ្ទះទារសំណង៦៥០ដុល្លារ ចំណែកថ្លៃជួសជុលរថភ្លើងខ្ទង់ពាន់ដុល្លារ។

ហេតុការណ៍នេះ បានកេីតឡេីងនៅវេលាម៉ោង ២និង៥០នាទីរសៀល ថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៥ ដែលស្ថិតនៅតាមបណ្តោយផ្លូវរថភ្លេីង សង្កាត់បឹងល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

បើតាមប្រភពពីម្ចាស់រថយន្តកូរ៉េបានឱ្យដឹងថា មុនពេលកើតហេតុគាត់បានបេីករថយន្តកូរ៉េដឹកទំនិញ មួយគ្រឿងពាក់ស្លាកលេខ តាកែវ 1A-0346 បើកមកឈប់មុខហាងបាយ ហើយបានចុះទៅអង្គុយហូបបាយ មួយស្ទុះក្រោយមក ក៏មានរថភ្លេីងមក រួចឮសុីផ្លេពីចម្ងាយគាត់មិនបានចាប់អារម្មណ៍ ខណៈពេលកំពុងហូបបាយមានរថភ្លើងបានមកដល់ពីទិសដៅកើតមកលិច បានបុករថយន្តពេញទំហឹងបណ្តាលឱ្យរុញរថយន្តចូលទៅបុកផ្ទះប្រជាពលរដ្ឋខូចខាតសម្ភារៈអស់មួយចំនួនធំ។

ក្នុងឃើញមានអ្នកជំនាញខាងរថភ្លើងបានចុះមកទីតាំងកន្លែងកើតហេតុ ដើម្បីធើ្វការវ៉ៃតម្លៃទំហំនៃការខូចខាតរថភ្លើង ថ្លៃជួសជុលប្រមាណខ្ទង់ពាន់ដុល្លារ។

ក្រោយកេីតហេតុ កម្លាំងសមត្ថកិច្ចជំនាញមូលដ្ឋានបានចុះមកដល់ទីតាំងកេីតហេតុ និងបានឱ្យភាគីខាងរថយន្តកូរ៉េ ធ្វេីការដោះស្រាយជាមួយភាគីម្ចាស់ផ្ទះទាំងសងខាងផងដែរ៕
អត្ថបទ ៖ ម៉េង




-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២៣ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២២ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


