ចរាចរណ៍
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
ទូរថភ្លើងចំនួន៣ បានក្រឡាប់ធ្លាក់ចេញពីផ្លូវដែកបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដែលរហូតមកដល់ពេលនេះនៅមិនទាន់មានប្រភពណាមួយអះអាងអំពីមូលហេតុនៅឡើយ ប៉ុន្តែជាសំណាងល្អពុំមានប៉ះពាល់ដល់អាយុជីវិតនរណាម្នាក់ឡើយ។

យោងតាមប្រជាពលរដ្ឋដែលរស់នៅក្បែរចំណុចកើតហេតុបានបញ្ជាក់ថា ហេតុការណ៍នេះបានកើតឡើងនៅចំណុចភូមិអូរតាគី ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង ដែលនៅមុនពេលកើតហេតុគេសង្កេតឃើញមានរថភ្លើងមួយខ្សែ បើកបរក្នុងទិសដៅពីបាត់ដំបងទៅខេត្តបន្ទាយមានជ័យ លុះទៅដល់ចំណុចកើតហេតុក៏ស្រាប់តែមានទូចំនួន៣ បានផ្អៀងទៅឆ្វេង ហើយក៏ក្រឡាប់ធ្លាក់ចេញពីផ្លូវដែកតែម្ដង ដែលជាសំណាងល្អនៅក្បែរផ្លូវពុំមានមនុស្ស ហើយក៏ជាទូដឹកស្រូវពេញៗផងដែរ ដែលពុំបានបង្កឲ្យមានគ្រោះថ្នាក់ដល់នណាម្នាក់ឡើយ។

ក្រោយពេលកើតហេតុ កម្លាំងជំនាញពាក់ព័ន្ធ និងកម្លាំងគ្រឿងចក្រនៃអង្គភាពអយស្ម័យយានបាត់ដំបង បានចេញប្រតិបត្តិការ ធ្វើការជួសជុលផ្លូវមួយខ្សែត្រង់ចំណុចកើតហេតុ ដោយធ្វើការផ្លាស់ប្ដូរដែករ៉ៃ និងធ្វើការស្ទូចទូរថភ្លើងទាំងនោះឡើងមកលើផ្លូវរថភ្លើងវិញ ដោយករណីមិនទាន់មានប្រភពណាមួយអះអាងអំពីមូលហេតុនៅឡើយទេ៕
អត្ថបទ៖ សោ និយមរ័ត្ន

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៦ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


