កីឡា
អនុប្រធានសហព័ន្ធចំបាប់ ការប្រកួតជើងឯកយុវជនផ្ដល់ឱកាសដល់ក្មេងៗបានជួបជុំគ្នា
អនុប្រធានសហព័ន្ធកីឡាចំបាប់កម្ពុជា ថាការប្រកួតជើងឯកយុវជននេះគឺជាការផ្ដល់ឱកាសដល់ក្មេងៗបានបញ្ចេញសមត្ថភាពផង និងជាការជួបជុំបង្កើនមិត្តភាពផងដែរ។

លោក ខេស៊ី បាណេត
លោក ខេស៊ី បាណេត អនុប្រធានសហព័ន្ធកីឡាចំបាប់កម្ពុជា ថាការប្រកួតជើងឯកយុវជនដែលធ្វើឡើងកាលពីម្សិលមិញនេះមានសារសំខាន់ណាស់គឺបានផ្ដល់ឱកាសដល់យុវជនដែលហ្វឹកហាត់កន្លងមកបានប្រកួតបញ្ចេញសមត្ថភាព បានដកស្រង់បទពិសោធថ្មីៗបន្ថែមទៀត។

ទិដ្ឋភាពប្រកួត
ថ្នាក់ដឹកនាំសកម្មក្នុងកីឡារូបនេះបន្ថែមទៀតថា ក្រៅតែពីប្រកួតហើយនោះក៏ជាឱកាសសប្បាយរីករាយ និងជួបជុំបានស្គាល់មិត្តភ័ក្ដិថ្មីៗបន្ថែមទៀតសម្រាប់ក្មេងៗដែលបានមកចូលរួម។ លោកសង្ឃឹមថាយុវជនទាំងអស់នឹងបន្តខំប្រឹងប្រែងហ្វឹកហាត់ និងចូលរួមការប្រកួតនៅឆ្នាំក្រោយបន្តទៀត។
រំលឹកដែរថា សហព័ន្ធកីឡាចំបាប់កម្ពុជាបានរៀបចំការប្រកួតជើងឯកយុវជនប្រចាំឆ្នាំ២០២៥ កាលពីថ្ងៃទី៥-៦ ខែមេសា ឆ្នាំ២០២៥ នៅសាលហ្វឹកហាត់របស់សហព័ន្ធក្នុងពហុកីឡដ្ឋានជាតិ។ នេះជាលើកទី២ ហើយដែលសហព័ន្ធបានរៀបចំសម្រាប់យុវជន៕

អត្ថបទដោយ៖ នួន ស៊ីណា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


