សន្តិសុខសង្គម
អគ្គិភ័យបំផ្លាញផ្ទះមួយខ្នងទាំងព្រឹកនៅបាត់ដំបង
លំនៅឋានរបស់ប្រជាពលរដ្ឋមួយខ្នងត្រូវបានអគ្គីភ័យលេបត្របាក់ទាំងពេលទៀបភ្លឺ ខណៈដែលម្ចាស់ផ្ទះស្ទើរតែមិនទាន់ភ្ញាក់ដឹងខ្លួននៅឡើយ ក៏ចាប់ផ្ដើមផ្អើលឆោឡោតែម្ដងខណៈដែលបើកភ្នែកឡើងឃើញអណ្ដាតភ្លើងសន្ធោសន្ធៅ។

ហេតុការណ៍ដ៏រន្ធត់នេះបានកើតឡើងនាថ្ងៃទី៦ ខែ មេសា ឆ្នាំ ២០២៥ វេលាម៉ោង ៤ និង២០នាទី ទៀបភ្លឺ នៅចំណុចភូមិច្រាបវាល ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង ដែលម្ចាស់ផ្ទះមានឈ្មោះ ព្រំ វណ្ណា ភេទស្រី អាយុ ៦៧ ឆ្នាំ។
ភ្លាមៗនោះដែរ លោកវរសេនីយ៍ទោ ឈឿង គឹមសាន អធិការរង បានដឹកនាំ កម្លាំង ផ្នែកជំនាញសណ្តាប់ធ្នាប់សាធារណ: កម្លាំងអន្តរាគមន៍ បានចុះទៅសហការ ជាមួយកម្លាំងការិយាល័យអគ្គីភ័យខេត្ត ដោយបានប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យចំនួន ៣ គ្រឿង ដើម្បីអន្តរាគមន៍ធ្វើការទប់ស្កាត់មិនឲ្យរាលដាលទៅផ្ទះអ្នកដទៃ។

នៅក្នុងហេតុការណ៍នៃគ្រោះអគ្គីភ័យនេះ គឺបានឆេះផ្ទះ ទំហំ៧ម x ៩ម ដោយឆេះទាំងស្រុងរីឯកាខូចខាតទ្រព្យសម្បត្តិក្នុងផ្ទះទាំងអស់នោះគឺនៅមិនទាន់ទទួលបាន ចម្លើយពីម្ចាស់ផ្ទះនៅឡើយទេ ដោយសារតែករណីនេះបានកើតឡើងនៅពេលទៀបភ្លឺតែម្ដង ហើយក៏មិនមានការប៉ះពាល់ដល់អាយុជីវិតមនុស្សឬសត្វឡើយ ៕
អត្ថបទ : សោ និយមរ័ត្ន
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៧ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៧ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%


