Connect with us

KPT+

កល្យាណមិត្តដែលកម្ររកបានមានចំណុចទំាង ២០ នេះ

បានផុស

នៅ

មិត្តល្អ ពិតជាកម្ររកបានណាស់​! ព្រោះអ្វី? ព្រោះមិត្តល្អ មិនមែនជាមិត្តដែលមានតែឈ្មោះ ឬស្គាល់គ្នាពេលដើរសប្បាយ ពេលមានលុយ មានអំណាចទេ គឺមិត្ត​ដែល​អាចរួមសុខរួមទុក្ខជាមួយគ្នាមិនថា កាលៈទេសៈបែបណាក៏ដោយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សញ្ញាសម្គាល់ទំាង២០ខាងក្រោមបញ្ជាក់ថា អ្នកកំពុងតែមានសំណាងមានមិត្ត​ពិតប្រាកដ ហើយ​ត្រូវចេះថែរក្សាគ្នា!

១. ប្រាប់រឿងសម្ងាត់ឲ្យគ្នាស្ដាប់ និងសូម្បីរឿងខ្មាសអៀនក៏អាចនិយាយគ្នាបានដោយទំនុកចិត្ត មិនខ្លាចការផ្សាយបន្ត។

២. ឧស្សាហ៍ចំណាយពេលលេងសើចជាមួយគ្នា ទោះគ្មានអ្វីដែលគួរឲ្យអស់សំណើច ក៏អាចសើចបានចេញពីចិត្ត។

៣. ចែករំលែកបទពិសោធន៍ថ្មីចាស់ជាមួយគ្នាដោយមិនចេះធុញទ្រាន់។

៤. បើមាននរណាម្នាក់ឃ្លាន ម្នាក់ទៀតនឹងរត់ទិញអាហារឲ្យដោយមិនរអ៊ូរទាំ។

៥. បើម្នាក់ណាត្រូវចេញទៅឆ្ងាយពីរបីខែឬជាឆ្នាំ នៅពេលជួបគ្នាវិញ ទំនាក់ទំនងរបស់ពួកយើងនៅតែដូចដើម។

៦. ឧស្សាហ៍មានដំណើរកម្សាន្តជាមួយគ្នា។

៧. មិនលួចចាក់គ្នាពីក្រោយ ឬហែកហួរគ្នា ទោះខឹងគ្នាយ៉ាងណា។

៨. ប្រាប់គ្នាឬបង្អាប់គ្នាត្រង់ៗ បើមានម្នាក់តែងខ្លួនមិនសមរម្យ។

៩. ជូនអំណោយឲ្យគ្នាដោយគ្មានការទាមទារឬចង់បានសំណងត្រឡប់។

១១. ជាមនុស្សទី១ ដែលយើងអាចហៅបាន នៅពេលមានទុក្ខធុរៈឬត្រូវការបន្ទាន់។

១១. ឈ្លោះគ្នាយ៉ាងណា ក៏អាចត្រូវគ្នាវិញ។

១២. ស្រឡាញ់សាច់ញាតិបងប្អូនគ្នា ដូចសាច់ញាតិខ្លួនឯង។

១៣. យើងអាចយំដោយមិនខ្មាសចំពោះមុខគេ នឹងអាចផ្អែកស្មាគេបានពេលជួបទុក្ខ។

១៤. បើយើងមានសង្សារមិនល្អ ពួកគេជេរស្ដីមិនឲ្យទាក់ទង ធ្វើខ្លួនដូចឪពុកម្ដាយរបស់យើងអ៊ីចឹង។

១៥. មិនចេះគុំគួន មិនប្រកាន់ទោស និងមិនចាប់កំហុសគ្នា។

១៦. ឧស្សាហ៍បង្ហោះរូបគ្នាលើបណ្ដាញសង្គម​ ជាពិសេសចូលចិត្តធ្វើបាបគ្នាដោយបង្ហោះរូបអាក្រក់ៗ។

១៧. មិនកុហកគ្នា និងមិននិយាយបំផ្លើសពីយើងប្រាប់អ្នកដទៃ។

១៨. សរសើរគ្នាផង បង្អាប់គ្នាផង តែមិនងាយឈ្លោះគ្នាទេ។

១៩.​ លើកទឹកចិត្ត និងគាំទ្រក្ដីស្រមៃរបស់យើង។

២០.​ បារម្ភពីគ្នាជាងសង្សារយើង។

បន្ទាប់ពីអានហើយ តើអ្នកមានមានមិត្តដូចនេះប៉ុន្មានចំណុចដែរ?

ប្រែសម្រួល៖ សន្យា

ប្រភព៖ EF

ចុចអាន៖ មិត្ត ៣ ប្រភេទ​ដែល​គួរឱបក្រសោបឱ្យបានក្នុងជីវិតរស់នៅ

ចុចអាន៖ ដើម្បី​អាជីព ដើម្បី​មាន​ជីវិត​ថ្មី​ដែល​ល្អ​ជាង​នេះ ស្រីៗ​ត្រូវ​ចេះ​ផ្លាស់ប្ដូរ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៥ នាទី មុន

រដ្ឋមន្ត្រីក្រសួងសាធារណការ​ចេញយន្តការ ៥ ចំណុច ទប់ស្កាត់សកម្មភាពអនាធិបតេយ្យតាម​ដងផ្លូវ

សន្តិសុខសង្គម២២ នាទី មុន

អាវុធហត្ថខេត្តបាត់ដំបង ឃាត់ខ្លួនជនសង្ស័យ​២នាក់ ករណីប្រើប្រាស់ឯកសណ្ឋាន និងក្លែងបន្លំឯកសារកងទ័ព

ព័ត៌មានជាតិ២៧ នាទី មុន

តំណាងកម្ពុជានៅ UN ជំរុញក្រុមប្រឹក្សាសន្តិសុខ ធ្វើការជិតស្និទ្ធជាមួយគ្រប់ភាគីជម្លោះ ដើម្បីស្តារទំនុកចិត្ត

ជីវិតកម្សាន្ដ២៩ នាទី មុន

ម្ចាស់បទ “Smoke” ខឹងខ្លាំងដល់ថ្នាក់ប្ដឹងប៉ូលិសជួយរកយុត្តិធម៌ ក្រោយធ្លាយរូបអាក្រាតកាយ

ជីវិតកម្សាន្ដ៣១ នាទី មុន

ស្ងាត់ៗ កូនប្រុសពៅកំពូលតារាចម្រៀង ព្រាប សុវត្ថិ ចុះកុងត្រាចូលផលិតកម្ម Galaxy

Sokha Hotels

ព័ត៌មានពេញនិយម