Connect with us

KPT+

មិត្ត ៣ ប្រភេទ​ដែល​គួរឱបក្រសោបឱ្យបានក្នុងជីវិតរស់នៅ

បានផុស

នៅ

ពាក្យថា មិត្តល្អ មិនមែនចេះរកបានមកធ្វើភឿនម្រាក់ឡើយ។ ក្នុងជីវិតនេះ យើងនឹងជួបមិត្តច្រើននាក់ តែនោះអាចគ្រាន់តែជាតួលេខប៉ុណ្ណោះ។ ហេតុនេះ បើបានប្រទះនឹងមិត្តដែលមានចរិតលក្ខណៈ ៣ ប្រភេទដូចខាងក្រោម គួរតែរក្សាពួកគេឲ្យបានជាប់។

១. មិត្តចូលចិត្តធ្វើឲ្យយើងសើច

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មិត្តប្រភេទនេះ ពិតជាកម្ររកបានណាស់ ទោះបីមានរឿងអ្វី ក៏ពួកគេរមែងធ្វើឲ្យយើងសើចចេញបាន ពេលនៅជាមួយ។ ពួកគេអាចធ្វើឲ្យថ្ងៃមិនល្អរបស់មិត្តប្រែក្លាយជាថ្ងៃដ៏សប្បាយរីករាយ ដោយសារតែពួកគេអាចធ្វើឲ្យយើងបំភ្លេចនូវទុក្ខកង្វល់ទាំងឡាយដែលកំពុងតានតឹង។

២. មិត្តមានគំនិតវិជ្ជមាន

ពិភពលោកបច្ចុប្បន្ន សំបូរមនុស្សគិតតែផលប្រយោជន៍ខ្លួនឯង ដោយពេលខ្លះអាចធ្វើឲ្យយើង មើលពិភពលោកនេះក្នុងផ្លូវអវិជ្ជមានតាមនោះក៏ថាបាន។ ប៉ុន្តែបើមានមនុស្សរាប់អានម្នាក់ដែលមើលពិភពលោកក្នុងផ្លូវវិជ្ជមាន គួរតែថែរក្សាចំណងមិត្តភាពជាមួយពួកគេឲ្យបានល្អ ព្រោះថាមិត្តប្រភេទនេះ អាចធ្វើឲ្យយើងមានអារម្មណ៍ល្អ ធ្វើរឿងត្រឹមត្រូវ និងទាញយើងមកមើលពិភពលោកក្នុងផ្លូវល្អ។

៣. មិត្តចេះជួយយកអាសារ

មិត្តភក្តិបែបនេះ តែងតែចេះយល់សុខទុក្ខ និងយកចិត្តទុកដាក់នឹងធ្វើអ្វីដើម្បីជួយយើង សូម្បីតែរឿងបន្តិចបន្តួចក៏ដោយ។ ពួកគេឧស្សាហ៍ផ្ញើសារ  អ៊ីម៉ែល ឬ ហៅទូរសព្ទ មកនិយាយជាមួយ ដើម្បីរក្សាចំណងមិត្តភាព ទោះបីជារៀនសាលាខុសគ្នា ឫធ្វើការកន្លែងផ្សេងគ្នាក៏ដោយ។ គ្រប់ពេលយើងជួបការលំបាក ពួកគេរមែងស្វះស្វែងជួយតាមលទ្ធភាពមិនទុកយើងចោលឡើយ។

ប្រែសម្រួល៖ សន្យា

ប្រភព៖ EF

ចុចអាន៖ មនុស្ស ៤ ​នាក់ដែលគ្រប់គ្នាចង់មាន​ជាចាំបាច់ ត្រូវមានក្នុងជីវិតខ្លួន

ចុចអាន៖ នៅក្មេងមានមិត្តល្អច្រើន ជួយកាត់បន្ថយជំងឺភ្លេចភ្លាំងពេលដល់​វ័យចំណាស់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
កីឡា៤ ម៉ោង មុន

សហព័ន្ធ​តេក្វាន់ដូ​ ITF​ ប្រកាស​ពី​ការ​ប្រកួត​ជើងឯក​អាស៊ីអាគ្នេយ៍​ ចាប់​ពី​ថ្ងៃ​ស្អែក​នេះ​ទៅ​ហើយ​

សន្តិសុខសង្គម៤ ម៉ោង មុន

អាជ្ញាធរ​ខេត្ត​ព្រះវិហារ​ ដុត​កម្ទេច​​ចោល​ដូង​ក្រអូប​១៥០០គីឡូក្រាម ​ដែល​លួច​នាំ​ចេញ​ពី​ថៃ​ ឆ្លង​កាត់​ប្រទេស​ឡាវ​ចូល​មកកម្ពុជា​ដោយ​ខុស​ច្បាប់​

សេចក្ដីជូនដំណឹង៥ ម៉ោង មុន

ក្រុមហ៊ុន​ផលិត​គ្រឿង​អគ្គិសនី​ម៉ាក Haier ​ចុះ​ MOU ​ជាមួយ​ក្រុមហ៊ុន SAM SN GROUP របស់​អ្នកឧកញ៉ា សំ សុខនឿន ​ដំឡើង​​រោងចក្រ​បង្គំ​ម៉ាក​ Haier​​ និង​​តំបន់​ឧស្សាហកម្ម​បៃ​តង​ទំនើប​នៅ​កម្ពុជា​​ ​

សេដ្ឋកិច្ច៥ ម៉ោង មុន

នាយករដ្ឋមន្ត្រីជំរុញ​ SME ធានា​ដល់ការ​ផ្គត់​ផ្គង់​ទីផ្សារ​ក្នុង​ស្រុក

កីឡា៦ ម៉ោង មុន

ហេតុ​អ្វី​​​ការ​ដាក់​ពិន្ទុ​​​គុន​ខ្មែរ នៅ​តែ​មាន​បញ្ហា​ជា​បន្ត​បន្ទាប់?

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

​​បេក្ខជន​នាយករដ្ឋមន្ត្រី​ទី៣​នៃ​បក្សភឿថៃ បាន​ត្រៀម​ខ្លួន​​​រួច​រាល់ ចំពេលវិបត្តិនយោបាយ​​​

ព័ត៌មានជាតិ៧ ម៉ោង មុន

សម្តេចតេជោ ថាមូលហេតុទម្លាយលោក ថាក់ ស៊ីន សម្តែងធ្វើឈឺ ដោយសារគ្រួសារគាត់ក្បត់សម្តេចមុន

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

រញ្ជួយដីកម្រិតស្រាល៩ លើកអង្រួនភាគខាងជើងថៃ

ព័ត៌មានជាតិ៨ ម៉ោង មុន

ឱសថបង្ការមេរោគអេដស៍ថ្មី ប្រសិទ្ធភាពខ្ពស់ដល់ ៩៥% ដាក់ឱ្យប្រើប្រាស់ជាផ្លូវការមុនគេ នៅរាជធានីភ្នំពេញ

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

​ខេត្តភាគខាងត្បូង​រងការគំរាម​បំផ្ទុះ​គ្រាប់បែក​ជាបន្តបន្ទាប់​​​ក្នុងសប្តាហ៍នេះ

Sokha Hotels

ព័ត៌មានពេញនិយម