Connect with us

ព័ត៌មានជាតិ

ខេត្ត​ត្បូងឃ្មុំ កសិករ​ធ្វើ​ការដាំដុះ​ស្រូវ​រដូវវស្សា បាន​ជិត​៩០​ភាគរយ​ហើយ គិត​ត្រឹម ខែកក្កដា ឆ្នាំ​២០២២ នេះ

បានផុស

នៅ

ត្បូងឃ្មុំ ៖ ទោះបី​មាន​ភ្លៀង​ធ្លាក់​ជា​បន្តបន្ទាប់​យ៉ាងណាក៏ដោយ ក៏​មិនមាន​ផលប៉ះពាល់​ដល់ ការខិតខំ​ប្រឹងប្រែង​សាបព្រោះ​ដាំ​ដុះ​ស្រូវ​រដូវវស្សា​របស់​កសិក​រ​យើង​ដែរ ពោលគឺ​ការ​សាបព្រោះ ដាំ​ដុះ​ស្រូវ​បាន​ជិត​៩០​ភាគរយ​ហើយ ទាំង​ស្រូវស្រាល និង​ស្រូវធ្ងន់​នោះ គិត​ត្រឹម​ចុងខែ​កក្កដា ឆ្នាំ​២០២២​នេះ តែបើ​ធៀប​នឹង​ឆ្នាំទៅ ចាញ់​ឆ្នាំទៅ​តិចតួច ដោយ កត្តា​ភ្លៀង​មិន​អំណោយផល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បង ហេង ពិសិដ្ឋ ប្រធាន​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ខេត្ត​ត្បូងឃ្មុំ បានបញ្ជាក់​ឲ្យ​ដឹងថា គិត​ចាប់ពី​ថ្ងៃទី​១ ខែមករា ដល់​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០២២​នេះ ។ ការបង្កបង្កើន​ផលដំណាំ​ស្រូវ​រដូវវស្សា​អនុវត្ត​ការ​ភ្ជួរ​រាស់​ដី​បាន ៦៧ ៧៤៥​ហិកតា ស្មើនឹង ៨៨,៧១% នៃ​ផែន​ការដាំដុះ ៧៦ ៣៧០​ហិកតា ធៀប​ឆ្នាំមុន​ពេលវេលា​ដូចគ្នា​តិចជាង ៤ ៤០៥​ហិកតា និង​ដាំ​ដុះ​ស្រូវវស្សា​បានសម្រេច​បាន ៦៥ ១៨០​ហិកតា ស្មើនឹង​៨៥,៣៥% នៃ​ផែន​ការដាំដុះ ស្មើនឹង ៩៦,២១% នៃ​ផ្ទៃដី​បាន​ភ្ជួរ​រាស់ ធៀប​ឆ្នាំមុន​ពេលវេលា​ដូចគ្នា​តិចជាង ៦ ៦១០​ហិកតា ក្នុងនោះ​ស្រូវស្រាល ៨ ៩២០​ហិកតា តិចជាង​ឆ្នាំមុន ៣ ៣៨៥​ហិកតា ស្រូវកណ្តាល ២៥ ២៦០​ហិកតា តិចជាង​ឆ្នាំមុន ២ ៤០០​ហិកតា និង​ស្រូវធ្ងន់ ៣១ ០០០​ហិកតា តិចជាង​ឆ្នាំមុន ៨២៥​ហិកតា។

លោក​ប្រធាន​បានបញ្ជាក់​ឲ្យ​ដឹង​ទៀតថា ការប្រមូល​ផលដំណាំ​ស្រូវ​រដូវវស្សា​គិត​ចាប់ពី​ថ្ងៃទី​២០ ខែកក្កដា ឆ្នាំ​២០២២ អនុវត្ត​សម្រេចបាន ១៧៥ ហិកតា ស្មើនឹង ០,២៧% នៃ​ផ្ទៃដី​បាន​ដាំ​ដុះ ៦៥ ១៨០​ហិកតា លើ​ប្រភេទ​ស្រូវស្រាល​ដើមរដូវ​វស្សា​ឆ្នាំ​២០២២ នេះ៕

ដោយ ៖ សាន វិ​ឡែ​ម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៥ ម៉ោង មុន

​សមត្ថកិច្ច​នឹង​បញ្ចៀស​ចរាចរ កំណាត់​មហាវិថីព្រះនរោត្តម និង​បរិវេណ​ជុំវិញ​វិមាន​៧មករា​ ថ្ងៃទី២៦ ខែមេសា

សេចក្ដីជូនដំណឹង១០ ម៉ោង មុន

ធនាគារ វីង បោះបង់ចំណូលរាប់សិប លានដុល្លារពីការលុបចោលថ្លៃសេវា ដកលុយនៅទូទាំងប្រទេសកម្ពុជា

ជីវិតកម្សាន្ដ១១ ម៉ោង មុន

ឧកញ៉ា សិរីមន្ត និង តន់ ចន្ទសីម៉ា ចាប់គូច្រៀងចង្វាក់ប្រពៃណី ២បទរួមគ្នា ធ្វើឱ្យអ្នកស្តាប់បង្ហើបក្តីពេញចិត្តខ្លាំង

ជីវិតកម្សាន្ដ១១ ម៉ោង មុន

សង្ក្រាន្តឆ្នាំ២០២៥! Galaxy វ៉ាដាច់គេ ក្នុងការផលិតបទចង្វាក់ប្រពៃណី​ ខណៈទើបទម្លាក់ថែម ១១បទ

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

​បេសកជន​​​​អាមេរិក​ទៅ​ដល់​រុស្ស៊ី​លើក​ទី​២ សម្រាប់​ការ​ចរចា​​បទឈប់បាញ់​​អ៊ុយក្រែន-រុស្ស៊ី​

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់

កីឡា១៤ ម៉ោង មុន

ពិត​ជា​អស្ចារ្យ បើឡើង​វគ្គ​ផ្តាច់​ព្រ័ត្រ ព្រះ​ខ័ន​រាជ​ស្វាយរៀង នឹង​ធ្វើ​ម្ចាស់​ផ្ទះ​ជា​ប្រវត្តិ​សាស្ត្រ​ដំបូងនៅ​កម្ពុជា

ជីវិតកម្សាន្ដ១១ ម៉ោង មុន

សង្ក្រាន្តឆ្នាំ២០២៥! Galaxy វ៉ាដាច់គេ ក្នុងការផលិតបទចង្វាក់ប្រពៃណី​ ខណៈទើបទម្លាក់ថែម ១១បទ

តាំងផលិតស្រា
សន្តិសុខសង្គម១៤ ម៉ោង មុន

មន្ត្រីជំនាញរកឃើញទីតាំងផលិតស្រាម៉ាកល្បីក្លែង​ក្លាយជាង៤ពាន់ដប និងសម្ភារៈមួយចំនួនធំ

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

មានតែអឺរ៉ុប៦ប្រទេសប៉ុណ្ណោះ ដែលប្តេជ្ញាបញ្ជូនទ័ពទៅអ៊ុយក្រែន ក្នុងនាមកងរក្សាសន្តិភាព

Sokha Hotels

ព័ត៌មានពេញនិយម