ពលករខ្មែរពីរនាក់ ដែលវិលត្រឡប់ពីប្រទេសថៃបានលួចរត់ចេញពីមណ្ឌលចត្តាឡីស័ក ហើយម្នាក់ទៀតបានវិលត្រឡប់មកវិញហើយ។ ចំណែកម្នាក់ទៀតអាជ្ញាធរ និងសមត្ថកិច្ចកំពុងបន្តស្វែងរកចាប់ខ្លួន។បើតាមការអះអាងរបស់លោក រ័ត្ន ដាណង់ អភិបាលស្រុកមង្គលបូរីបានឲ្យដឹងថា នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២១។
មានពលករខ្មែរ ដែលទើបនឹងវិលត្រឡប់មកពីប្រទេសថៃចំនួនពីរនាក់ហើយម្នាក់អាជ្ញាធរ និងសមត្ថកិច្ចបានយកមកដាក់នៅមណ្ឌលចត្តាឡីស័ក ក្នុងវិទ្យាល័យមង្គលបូរី និងម្នាក់ទៀតអាជ្ញាធរ និងសមត្ថកិច្ចយកមកដាក់មណ្ឌលចត្តាឡីស័កវិទ្យាល័យជប់វារី ក្នុងស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យម្នាក់បានលួចរត់ចេញពីមណ្ឌលចត្តាឡីស័ក នៃវិទ្យាល័យមង្គលបូរី ។
លោក រ័ត្ន ដាស៊ីណង់ បានឲ្យដឹងបន្តទៀតថា ពលករខ្មែរដែលលួចរត់ចេញពីមណ្ឌលចត្តាឡីស័កវិទ្យាល័យមង្គលបូរីនោះ មានឈ្មោះ ខា រិន អាយុ ២៣ឆ្នាំ នៅភូមិអូរសឿ ឃុំសឿ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ បានត្រឡប់មកពីប្រទេសថៃ មកដល់ប្រទេសកម្ពុជានៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២១ ហើយនៅថ្ងៃដដែលនោះ បានរត់ចេញភ្លាមៗក្រោយបញ្ជូនដល់មណ្ឌលធ្វើចត្តាឡីស័កនៃវិទ្យាល័យមង្គលបូរី។ជនរូបនោះសមត្ថកិច្ចបាន និងកំពុងស្វែងរកនាំខ្លួនទៅធ្វើចត្តាឡីស័កវិញ។ដោយឡែកពលករខ្មែរម្នាក់ទៀតដែលមាន ឈ្មោះ ទ្បម ទ្បាយូ ភេទប្រុស អាយុ ២៧ឆ្នាំ ដោយប្រើគណនីយហ្វេសប៊ុក បក្សីតូច ឆ្លងដែន និង ឈ្មោះ កូនខ្លា ឆ្លងដែន នៅភូមិដូនច្រែង ឃុំព្រះនេត្រព្រះ ស្រុកព្រះនេត្រព្រះ ក៏បានលួចរត់ពីមណ្ឌលចត្តាទ្បីស័ក វិទ្យាល័យជប់វារីផងដែរ កាលពីវេលាម៉ោង៤ល្ងាច ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២១ ពេលទើបមកពីខេត្តឈុនបូរី ប្រទេសថៃ។
ទាក់ទងនឹងករណីនេះ លោក លី សារី អភិបាលរងខេត្តបន្ទាយមានជ័យ ក៏បានឲ្យដឹងផងដែរថា ពលករចំនួន២រូបនោះសុទ្ធតែបានត្រឡប់មកពីប្រទេសថៃ មកដល់ប្រទេសកម្ពុជា ហើយអាជ្ញាធរខេត្តបានបញ្ជូនពួកគេឲ្យចូលក្នុងមណ្ឌលចត្តាឡីស័កទាំង២ទីតាំងខាងលើ។
ក្រោយមកនៅថ្ងៃដដែលបានគេចខ្លួនបាត់ម្នាក់រហូតមកទល់ពេលនេះ នៅមិនទាន់ទទួលដំណឹងថា កំពុងស្ថិតនៅទីណានៅឡើយទេ។ចំពោះពលករម្នាក់ឈ្មោះ ទ្បម ទ្បាយូ ភេទប្រុស អាយុ ២៧ឆ្នាំ ប្រើគណនីយហ្វេសប៊ុក បក្សីតូចឆ្លងដែន និង ឈ្មោះ កូនខ្លា ឆ្លងដែនដែលបានគេចខ្លួនបាត់កាលពីព្រលប់ថ្ងៃទី២៣ ខែមករា នៅមណ្ឌលវិទ្យាល័យជប់វារី បានវិលត្រឡប់មកវិញហើយ៕
វ៉ាន់ ណាង