Connect with us

ព័ត៌មានជាតិ

សម្តេចតេជោប្រាប់ឲ្យសមត្ថកិច្ចដកបម្រាមមិនឲ្យពលរដ្ឋដឹកទំនិញចេញទៅក្រៅប្រទេសជាបន្ទាន់

បានផុស

នៅ

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី ២៤ ខែកុម្ភៈនេះ បានថ្លែងប្រាប់ឲ្យដកបទ​បញ្ជាមិនឲ្យប្រ​ជាជននៅ​តាម​ព្រំដែននាំទំនិញចេញទៅប្រទេសជិតខាង។

សម្តេចតេជោ ហ៊ុន សែនបានថ្លែង​ប្រាប់​ឲ្យដឹង​ថា កន្លងមកអាជ្ញាធរបានពង្រឹងការធ្វើចត្តាឡីស័កនៅតាមតំបន់ព្រំដែន ដើម្បីជៀសវាងការហូរចូលនៃជំងឺពីក្រៅប្រទេសចូលមកក្នុងប្រទេស។ ហើយថា​ចំពោះការដឹក​ទំនិញ​ចេញចូល​នៅតែធ្វើឡើងជាធម្មតា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការប្រកាសរបស់សម្តេចនាយករដ្ឋមន្ត្រីកើតមានឡើងបន្ទាប់ពីអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានដាក់ចេញបទបញ្ជាទៅតាមខេត្តនៅតាមព្រំដែនកម្ពុជា-ថៃ ជាពិសេសច្រកព្រំដែនប៉ៃលិន ថាមិនឲ្យបងប្អូនប្រជាករសិករដឹកកសិផល ទៅព្រំដែនថៃដូចពីមុនទេ ដោយចាប់អនុវត្តចាប់ពីថ្ងៃស្អែកនេះ ខណៈដែល​រថយន្តថៃបែរជាចូលមកក្នុងប្រទេសរបស់កម្ពុជាបាន។

សម្តេចក៏ថ្លែងប្រាប់ឲ្យសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដកបទបញ្ជានេះចេញវិញ ដើម្បីសម្រួលឲ្យប្រជាជននៅតាមព្រំដែនរកស៊ីធម្មតា។

បើតាមសម្តេចនាយករដ្ឋមន្ត្រី ខែនេះជាខែប្រមូលផល ត្រូវខិតខំឲ្យប្រជាជនអាចនាំចេញបានកាន់តែច្រើន កាន់តែល្អ។ សម្តេចតេជោថ្លែងថា “មិនអាចឲ្យប្រទេសជិតខាង ដឹកចូលមកហើយហាមឃាត់ប្រជាជនខ្មែរ ទាំងនៅព្រំដែនថៃ និងវៀតណាម”។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ការធ្វើពាណិជ្ជកម្ម​តាមព្រំដែននៅតែធ្វើឡើងធម្មតា ដើម្បីឲ្យប្រជាជននៅតែអាច​បន្តរកស៊ីជាមួយប្រទេសជិតខាងបាន៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១២ នាទី មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៥ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម