កីឡា
អ៊េមណាស់! ទីបំផុត Man United ដាក់សំណើនាំយកខ្សែប្រយុទ្ធ Victor Osimhen ជាផ្លូវការ
ក្លិបបិសាចក្រហម Manchester United បានដាក់សំណើជាផ្លូវការលើកដំបូងទៅកាន់ខ្សែប្រយុទ្ធរបស់ក្លិប Napoli កីឡាករ Victor Osimhen។

Victor Osimhen ដែលកំពុងត្រូវបាន Napoli ដាក់ឱ្យក្លិប តួកគី Galatasaray ខ្ចីជើង គឺជាខ្សែប្រយុទ្ធដ៏ឆ្នើមបំផុតម្នាក់នាពេលបច្ចុប្បន្ន។ រូបគេកំពុងទទួលបានការចាប់អារម្មណ៍ ដោយក្លិបធំៗជាច្រើននៅតំបន់ អឺរ៉ុប ដូចជា Chelsea, Arsenal, Liverpool, Barcelona, Paris Saint-Germain និង Man United ជាដើម។
Man United កំពុងរៀបចំខ្លួន ក្នុងការនាំចូលខ្សែប្រយុទ្ធថ្មីដ៏មានសក្តានុពលម្នាក់ មកដោះស្រាយបញ្ហាក្រុមនៅរដូវកាលក្រោយ។ យោងតាមប្រភពពីបរទេស គឺពួកគេបានចាប់អារម្មណ៍លើ Victor Osimhen ជាយូរមកហើយ ប៉ុន្តែទើបតែថ្មីៗនេះ ពួកគេបានដាក់សំណើជាផ្លូវការទៅកាន់ខ្សែប្រយុទ្ធសញ្ជាតិ នីហ្ស៊េរីយ៉ា វ័យ ២៦ ឆ្នាំរូបនេះ។
ទោះបីជាយ៉ាងណាក៏ដោយ ការតាមចុះកុងត្រាយក Osimhen ពី Napoli គឺមិនមែនជារឿងងាយស្រួលសម្រាប់ Man United នោះទេ ដោយសារពួកគេត្រូវមានការប្រកួតប្រជែងច្រើន ជាមួយក្រុមធំៗក្នុងតំបន់ អឺរ៉ុប៕

ប្រែសម្រួលអត្ថបទ៖ សេម កុសល
ប្រភព៖ Sportskeeda
-
កីឡា១ សប្តាហ៍ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៦ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា៤ ថ្ងៃ agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៦ ថ្ងៃ agoយប់នេះជំនួបសំខាន់ ក្រុមបាល់ទះកម្ពុជា ប៉ះ ឥណ្ឌូណេស៊ី ជាការជួបគ្នាលើកទី១១
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា-អាម៉េរិក ឈានដល់ការពិភាក្សាលើនីតិវិធីក្នុងការជ្រើសរើសយោធាកម្ពុជាទៅសិក្សានៅសាលាទ័ពជើងទឹកអាម៉េរិក
-
ព័ត៌មានជាតិ២ ថ្ងៃ agoអ្នកដំណើរជនជាតិបារាំងម្នាក់ អះអាងថា ត្រូវអាជ្ញាធរថៃបដិសេធការចូលប្រទេស និងបញ្ជូនត្រឡប់មកកម្ពុជាវិញ


