ព័ត៌មានអន្ដរជាតិ
ផ្ទះប្រជាជន១៧ខ្នងឆេះហ្មត់ក្នុងការប្រយុទ្ធគ្នានៅមីយ៉ាន់ម៉ា
កងកម្លាំងរបបសឹកមីយ៉ាន់ម៉ាបានបាញ់ផ្លោងទៅលើភូមិមួយនៅជិត Myitche ក្នុងតំបន់ទីប្រជុំជន Pakokku របស់ទីក្រុង Magwe កាលពីយប់ថ្ងៃសៅរ៍ដោយបានដុតបំផ្លាញផ្ទះប្រមាណ១៧ខ្នង និងបង្ខំអ្នកស្រុកជាច្រើនឱ្យភៀសខ្លួន។ នេះបើយោងតាមការចេញផ្សាយរបស់ The Irrawaddy នៅថ្ងៃទី០៧ខែមេសានេះ។

កងកម្លាំងរបបយោធាដែលមានមូលដ្ឋាននៅ Myitch បានបាញ់ផ្លោងទៅលើភូមិ Nyaung Hla បណ្តាលឲ្យឆេះផ្ទះប្រជាពលរដ្ឋជាច្រើនក្នុងភូមិនិងជម្លៀសប្រជាជនចេញ ដែលស្តិតនៅច្រាំងខាងលិចនៃទន្លេ Irrawaddy ជិតតំបន់បុរាណដ្ឋាន «Bagan» ដែលត្រូវបានចុះបញ្ជីជាប្រវត្តិសាស្ត្ររបស់អង្គការយូណេស្កូ។
ទោះបីជាមានការប្រកាសបទឈប់បាញ់ បន្ទាប់ពីគ្រោះមហន្តរាយរញ្ជួយដីនាពេលថ្មីៗនេះក៏ដោយ កងកម្លាំងរបបយោធាមីយ៉ាន់ម៉ាបានបន្តការទម្លាក់គ្រាប់បែកតាមអាកាស ការបាញ់ផ្លោង និងការវាយលុកលើដីនៅទូទាំងប្រទេស ខណៈបទឈប់បាញ់របស់របបយោធាត្រូវបានគេសន្មត់ថានឹងចូលជាធរមានរហូតដល់ថ្ងៃទី២២ខែមេសា។
ចំណែកកងកម្លាំងសម្ព័ន្ធភាតរភាព (បងប្អូន)ទាំង៣ រួមមានសម្ព័ន្ធភាពរវាងកងទ័ពអារ៉ាកាន កងទ័ពសម្ព័ន្ធប្រជាធិបតេយ្យជាតិមីយ៉ានម៉ា និងកងទ័ពរំដោះជាតិតាអង (Ta’ang) ដែលប្រឆាំងរបបយោធាបានប្រកាសបទឈប់បាញ់ឯកតោភាគីរយៈពេលមួយខែសម្រាប់ការសង្គ្រោះគ្រោះរញ្ជួយដីផងដែរ។
គួរបញ្ជាក់ថាក្រោយរងគ្រោះរញ្ជួយដីដ៏ធ្ងន់ធ្ងរ អន្តរជាតិបានអំពាវនាវឲ្យមានបទឈប់បាញ់ជាពិសេសប្រទេសចិនដើម្បីឲ្យក្រុមជំនួយនាំជំនួយមនុស្សធម៌ចូលទៅកាន់តំបន់រងគ្រោះបាន។ ហើយទោះបីទាំងក្រុមប្រដាប់អាវុធនិងរបបយោធាបានប្រកាសបទឈប់បាញ់រៀងខ្លួន តែគេនៅតែឃើញមានការវាយប្រហាររបស់របបយោធាជារឿយក្រោយការប្រកាសនេះ។

ចាប់តាំងការធ្វើរដ្ឋប្រហាររបស់លោក មីន អ៊ុងឡាំង នៅក្នុងឆ្នាំ២០២១ ប្រទេសនេះបានធ្លាក់ចូលទៅក្នុងសង្គ្រាមស៊ីវិល រវាងរបបយោធានិងក្រុមប្រដាប់អាវុធដែលនៅតែបន្តការវាយប្រហារគ្នាមកដល់ពេលនេះ។
សូមបញ្ជាក់ថាប្រទេសមីយ៉ាន់ម៉ាបានទទួលរងនូងគ្រោះរញ្ជួយដីដ៏ធ្ងន់ធ្ងរកម្រិត៧.៧កាលពីសុក្រទី២៨ខែមីនា បណ្ដាលឲ្យមានការបាក់រលំបំផ្លាញហេដ្ឋារចនាសម្ព័ន្ធយ៉ាងធ្ងន់ធ្ងរជាពិសេសនៅទីក្រុង Mandalay ដែលជាចំណុចកណ្ដាលនៃការរញ្ជួយដី។ យោងតាមសមាគមសំឡេងប្រជាធិបតេយ្យភូមា (DVB) គិតត្រឹមថ្ងៃទី៦ខែមេសា ចំនួនអ្នកស្លាប់ដោយសារតែគ្រោះរញ្ជួយដីដ៏ខ្លាំងកាលពីសប្ដាហ៍មុននេះ បានកើនឡើងដល់ ៤ ១៧៣នាក់ ហើយមាន អ្នករងរបួស៦១៦៨នាក់ ខណៈមនុស្ស ៧៦៩នាក់កំពុងបាត់ខ្លួន៕

អត្ថបទ៖ ប៊ុន សុភាព
-
កីឡា៤ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៤ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


