ជីវិតកម្សាន្ដ
តារាស្រីកូរ៉េ IU រំភើបចិត្តខ្លាំង ក្រោយ YouTube ខ្លួន មានអ្នកជាវលើសពី១០លាននាក់
IU ឬ Lee Ji-eun បានបង្ហាញអារម្មណ៍រំភើបក្រៃលែង បន្ទាប់ពីគណនី YouTube ផ្ទាល់ខ្លួនរបស់នាងទទួលបានការជាវ (subscribers) លើសពី១០លាននាក់កាលពីពេលថ្មីៗនេះ ដែលនោះបង្ហាញថា តារាសម្ដែងកូរ៉េហាក់ទទួលបានប្រជាប្រិយភាពនិងការគាំទ្រពីសំណាក់ទស្សនិកជនច្រើន បន្ទាប់ពីខ្សែភាពយន្ត «When Life Gives You Tangerines» ជោគជ័យទូទាំងទឹកដីអាស៊ី។

តាមរយៈវីដេអូខ្លីៗដែលបានបង្ហោះនៅក្នុងបណ្តាញសង្គម តារាសម្ដែងវ័យ៣១ឆ្នាំ បានបង្ហាញអំពីសកម្មភាពកាន់ថេប្លេត (Tablet) មួយ ដែលកញ្ចក់អេក្រង់ឆ្លុះបញ្ចាំងពីស្ថិតិអ្នកជាវ «Chanel YouTube» របស់នាងក្នុងពេលវេលាជាក់លាក់។ នៅពេលដែលចំនួននេះឈានដល់១០លាននាក់ តួស្រីដ៏មានប្រជាប្រិយភាពរូបនេះស្រាប់តែបង្ហាញអារម្មណ៍រំភើបរីករាយ ខណៈដែលអ្នកគ្រប់គ្រងផ្ទាល់ខ្លួន ក៏បានចូលរួមអបអរសមិទ្ធិផលថ្មីក្នុងរថយន្ត និងទះដៃព្រមៗគ្នា។
ដើម្បីជាការតបស្នងដល់អ្នកគាំទ្ររបស់ខ្លួន តួឯកកូរ៉េបានសម្ដែងការអរគុណទៅកាន់អ្នកជាវរបស់នាង ហើយសន្យាថា នឹងនាំយកមាតិកាដែលគួរឲ្យចាប់អារម្មណ៍បន្ថែមទៀតដល់អ្នកគាំទ្រ តាមរយៈឆានែលផ្ទាល់ខ្លួន។ IU បានអរគុណអ្នកគាំទ្រម្តងហើយម្តងទៀត ព្រមទាំងធ្វើការបន្ថែមលេខ រួមជាមួយនឹងការផ្លាស់ប្តូរចំនួនក្នុងពេលជាក់ស្តែង ដែលភ្លាមៗនោះ សូម្បីតែឲ្យអ្នកគ្រប់គ្រងរក៏សម្រុកចូលបញ្ចេញមតិថា «វីដេអូមិនអាចបញ្ចប់បានទេ» ប្រសិនបើនាងបន្តធ្វើបច្ចុប្បន្នភាពរបស់វានោះ។
ទោះជាយ៉ាងណាក៏ដោយ វាមិនមែនជាចម្លែកឡើយសម្រាប់តារាសម្ដែងនិងចម្រៀង IU ដែលទទួលបានការចូលចិត្តនិងស្រលាញ់ច្រើនៗពីសំណាក់ទស្សនិកជនមិនថា ជាតិឬអន្តរជាតិឡើយ។ ដូចដែលអ្នកគាំទ្រជាច្រើនដឹងហើយ នាងមិនត្រឹមជាតារាសំបូរទេពកុសល្យនិងពហុជំនាញប៉ុណ្ណោះទេ ប៉ុន្តែតារាស្រីរូបនេះថែមទាំងមានចិត្តសប្បុរស ដែលជារឿយៗនាងតែងតែចូលរួមបរិច្ចាគថវិការាប់លានដុល្លារក្នុងមួយឆ្នាំៗ ព្រមទាំងសម្ភារៈប្រើប្រាស់ទៅកាន់អង្គភាពផ្សេងៗទាំងក្នុងនិងក្រៅប្រទេស។ទង្វើមួយនេះហើយ បានធ្វើឲ្យតួឯកស្រីក្នុងរឿង «Hotel del Luna» ត្រូវគេស្រលាញ់ចូលចិត្ត និងមានសន្ទុះនៃការគាំទ្រយ៉ាងភ្លូកទឹកភ្លូកដីជាអន្តរជាតិ៕


អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖Lee Dong Wook ប្រឈមការរិះគន់ ពាក់ព័ន្ធនយោបាយ លោក Yoon Suk Yeol
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១៩ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


