ជីវិតកម្សាន្ដ
ម៉ូដែលល្បីៗជិត ៣០នាក់ រំលេចគំនិតច្នៃប្រឌិតក្នុងព្រឹត្តិការណ៍ Unfiltered Fashion Show
តារាបង្ហាញម៉ូដប្រុសស្រីប្រមាណ ៣០នាក់ ក្នុងនោះក៏មានពិធីការិនីល្បីៗអ្នកនាង គង់ សុជាតិ, កញ្ញា ឌួង ហ្សូរីដា , លោក អាឡិច ចាន់ត្រា រួមទាំងក្រុម Influencer ជាច្រើនរូប និងភ្ញៀវជាតិ-អន្ដរជាតិដល់ទៅជិត ៣០០នាក់ បានបង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍ដ៏អស្ចារ្យ Unfiltered Fashion Show របស់សាលាផ្នែកច្នៃម៉ូដអន្ដរជាតិ Raffles International College Phnom Penh កក្រើកកោះពេជ្រ។

ព្រឹត្តិការណ៍ដ៍អស្ចារ្យនេះ ត្រូវបានរៀបចំឡើង កាលពីរាត្រីថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៥ដែកដឹកនាំដោយនិសិត្ស ៥នាក់ក្នុងនោះមានកញ្ញាឌួង កូហ្សូណា, ម៉ៅ សាលភាពណេលលី, មុនី ស៊ីវហុង ,ស៊ីវ លីឈីង និង ឆង រតនា សិក្សាផ្នែក Fashion Marketing Management ឈ្មោះក្រុម Kosmos kollective ដែលមានកញ្ញា ឌួង កូហ្សូណា ដែលជាប្អូនស្រីកញ្ញា ឌួង ហ្សូរីដា ត្រូវបញ្ចប់បរិញ្ញាបត្រផ្នែកនេះផ្ទាល់ ក្នុងឆ្នាំនេះ។
រីឯសម្លៀកបំពាក់ដែលច្នៃម៉ូដ រំលេចគំនិតច្នៃប្រឌិតក្នុងកម្មវិធី UNFILTERED Fashion Show នេះ ជាស្នាដៃនៃនិសិត្ស ៦រូបផ្សេងទៀត ផ្នែក Fashion Designer បញ្ចេញស្នាដៃដែលរួមគ្នាបង្កើតកម្មវិធីដ៏មានគុណភាពនេះ ។
បើតាមការឱ្យដឹងពីកញ្ញា ឌួង កូហ្សូណា ដែលជាប្អូនកញ្ញា ឌួង ហ្សូរីដា បាននិយាយថានាងបានរៀនផ្នែក Fashion Marketing Management នៅសាលាខាងលើ បានចំណាយពេល២ឆ្នាំ ដោយក្នុងនោះផងដែរ កញ្ញាធ្លាប់រៀនជំនាញនេះប៉ុន្តែបានព្យួរការសិក្សានៅសាកលវិទ្យាល័យមួយដើម្បីថែទាំអ្នកម្តាយដែលមានជំងឺ។ ក្រោយពេលដែលអ្នកម្តាយបានចែកឋានទៅ ទើបមករៀនបន្ថែមនូវអ្វីដែលខ្លួនធ្លាប់បានចេះដើម្បីគ្រប់គ្រងហាងកាត់សម្លៀកបំពាក់ “ដាណាម៉ា” ដែលអ្នកម្ដាយនាងបានបន្សល់ទុក។
កញ្ញា ឌួង កូហ្សូណា បានឱ្យដឹងទៀតថា ក្រោយរៀនចប់មានការអភិវឌ្ឍន៍ច្រើនដូចជាពីមុនអត់ដឹងថា ចំណុចខ្វះខាតអ្វីខ្លះយើងគួរគ្រប់គ្រង Business របស់យើងបែបណា? ប្រើមនុស្សរបៀបណា? ធ្វើយ៉ាងណាឱ្យ Business ដើរទៅមុខទៀតតែឥឡូវ យើងបានចំណេះពីសាលាច្រើនមែនទែន។
កូហ្សូណា បន្តថា មូលហេតុដែលនាងជ្រើសយកសាលា Raffles ដោយសារតែសាលានេះគឺរៀនតែ ២ ឬ ២ឆ្នាំកន្លះចប់ តែបើយើងប្រៀបធៀបទៅសាលាផ្សេង វាអាចប្រើពេល ៣ឆ្នាំ នៅទីនេះគេមានគោលការណ៍បណ្តុះទស្សនៈរបស់និស្សិតដើម្បីតស៊ូនឹងការសិក្សាក្រោមជម្រើសតែ ២ គឺ៖
– មិនបាច់បន្តការសិក្សាទេ បើគិតថាទៅមុខមិនរួច
– បើសម្រេចចិត្តរៀនចូលខិតខំធ្វើយ៉ាងណាឱ្យក្លាយទៅជានិសិត្សពូកែឱ្យខានតែបាន ។
កញ្ញា កូហ្សូណា បន្ថែមថា នាងមានការគាំទ្រយ៉ាងពេញទំហឹងពីបងស្រីខ្លួនជាពិធីការិនី ឌួង ហ្សូរីដា ដោយបងស្រីថាអាយុគ្រាន់តែជាតួលេខ, សំខាន់សមត្ថភាព ហើយគ្មានអ្វីដែលយើងធ្វើមិនបានទេ តែសំខាន់សួរថាយើងចង់ធ្វើវាឬអត់?ដោយសារតែមានបងស្រីនៅពីក្រោយលើកទឹកចិត្តបែបនេះហើយ ទើបនាងបានបន្ដការសិក្សារជំនាញ Fashion Marketing Management រហូតដល់ចប់ក្រោយផ្អាកព្យួរការសិក្សារយៈជាច្រើនឆ្នាំកន្លងមក។
ចំណែកពិធីការិនីល្បីឈ្មោះ ឌួង ហ្សូរីដា ដែលមិនត្រឹមតែគាំទ្រប្អូនស្រីនាងពេញទីរៀនជំនាញ Fashion Marketing Managementនោះទេតែនៅពេលកូហ្សូណា ចេញអនុវត្តិផ្ទាល់នោះនាងក៏បានទៅលើកទឹកចិត្តប្អូនស្រីដោយផ្ទាល់ដែរនោះបានឲ្យដឹងថាប្អូ នស្រីនាងរៀនចប់ជំនាញនៅ Raffles នៅឆ្នាំនេះ ហើយនឹងទទួលបានសញ្ញបត្រនៅឆ្នាំក្រោយ។

ឌួង ហ្សូរីដា បានបន្ថែមថា ក្នុងនាមនាងជាបងស្រី និងតំណាងឱ្យអ្នកម្ដាយមានបំណងឱ្យប្អូនបំពេញក្ដីស្រមៃបញ្ចប់អ្វីដែលគាត់ចង់រៀនតាំងពីដំបូងម្ល៉េះ។ ប្អូនស្រីបានសិក្សាជំនាញនេះយូរ ហើយថែមទាំងមានបទពិសោធ និងការយល់ដឹងផ្នែករៀបចំកម្មវិធី Event Management & Organizer នៅក្រោយឆាកនៃកម្មវិធីធំមួយចំនួន ប៉ុន្ដែគាត់ពុំមានសញ្ញាបត្រ ឬបញ្ចប់ពីគ្រឹះស្ថានសិក្សាណាមួយនោះទេ អ៊ីចឹងដើម្បីឱ្យគ្រប់ស្ដង់ដាការងារដែលយើងធ្លាប់ធ្វើជាង ១០ឆ្នាំនេះ គឺគាត់ត្រូវតែមករៀនដើម្បីយកសញ្ញាបត្រមិនមែនមានត្រឹមតែសញ្ញាឃើញគឺវាគ្រប់គ្រាន់ទេ៕ អត្ថបទ៖ ចាន់រ៉ា


-
សន្តិសុខសង្គម៤ ថ្ងៃ agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
សេដ្ឋកិច្ច២ ថ្ងៃ agoរដ្ឋាភិបាលហាមឃាត់ក្រុមហ៊ុនផលិតស្រា និងភេសជ្ជៈផ្ដល់រង្វាន់តាមក្រវិលកំប៉ុង ចាប់ពីដើមខែតុលា ឆ្នាំនេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកុលបុត្រកុលធីតា ៣២៨រូប ចូលរួមពិធីបួសនៅវត្តព្រះឥន្ទទេព ដើម្បីតបស្នងសងគុណ និងអបអរសាទរវិសាខបូជា
-
ព័ត៌មានជាតិ១៥ ម៉ោង agoក្រសួងវប្បធម៌ ព្រមានចាត់វិធានការច្បាប់លើជនដែលនៅតែបន្តកែច្នៃ ប្រើគ្រឿងលម្អយកគំរូគ្រឿងឥស្សរិយយស«ព្រះរាជមហាកណ្ឋាភណ្ឌគ្រងរាជសម្បត្តិ»
-
ព័ត៌មានជាតិ៣ ថ្ងៃ agoអ្នកជំនាញ ទាញសញ្ញាបន្ទាត់ក្រហម វិបត្តិនយោបាយផ្ទៃក្នុងថៃអាចផ្ទេរមកជម្លោះព្រំដែនសារជាថ្មី


