Connect with us

កូវីដ-១៩

យកសំណាកអ្នកពាក់ព័ន្ធសពលោកតាអាយុ ៨៥ ឆ្នាំ ១៧នាក់ មានទាំងតាអាចារ្យ និងដូនជី

បានផុស

នៅ

ក្រុមគ្រូពេទ្យនៃមន្ទីរសុខាភិបាលរាជធានីភ្នំពេញបានចុះមកយកសំណាកអ្នកដែលពាក់ពន្ធ័និងសពលោកតាអាយុ ​៨៥​ឆ្នាំ ចំនួន ១៧ នាក់ មានទាំងលោកតាអាចារ្យ និងដូនជី ដែលមករៀបចំកម្មវិធីបុណ្យសព ដោយពុំបានដឹងថាសពលោក​តាមានវិជ្ជមានកូវីដ១៩។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក សេង វ៉ាន់ថា ចៅសង្កាត់រងទី២ បានប្រាប់កម្ពុជាថ្មីនៅថ្ងៃទី ១៥ ខែមិថុនានេះថា ក្រុម​គ្រូពេទ្យ​នៃមន្ទីរសុខាភិបាលរាជធានីភ្នំពេញបានចុះមកយកសំណាកអ្នកដែលពាក់ពន្ធ័ក្នុងពិធីបុណ្យសពលោកតា ចាន់ នៅ អាយុ៨៥ឆ្នាំដែលបានធ្វើមរណកាល នៅថ្ងៃទី ១៣ ខែមិថុនា​ស្ថិត​នៅ​ចំណុច​ក្រុម​ទី៥ ភូមិដំណាក់ធំ១ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ​ដោយសារវិជ្ជមាន​ជំងឺ​កូវីដ១៩។

លោកចៅរងទី១បានបញ្ជាក់ថាអ្នកដែលពាក់ពន្ធ័ហើយត្រូវបានក្រុមគ្រូពេទ្យចុះមកសំណាកនេះគឺក្រុមគ្រួសារសពចំនួន១៣នាក់និងលោកតាអាចារ្យនិងដូនជីដែលត្រូវបានគ្រួសារសពអញ្ជើញមករៀបចំពិធីបុណ្យសពចំនួន៤នាក់ផងដែរ។ចំពោះការធ្វើតេស្តយកសំណាកនេះគឺប្រើរយៈពេល៣ថ្ងៃទើបដឹងលទ្ធផល។

មូលហេតុដែលមានការពាក់ពន្ធ័ទៅដល់លោកតាអាចារ្យនិងដូនជី៤រូបនេះគឺនៅពេលដែលលោកតាផុតដង្ហើមទៅនោះក្រុមគ្រួសារបានអញ្ជើញលោកតាអាចារ្យនិងដូនជីចំនួន៤នាក់មករៀបចំធ្វើពិធីបុណ្យសពមុនពេលដែលគ្រូពេទ្យចុះ​យក​សំណាកសពមកពិនិត្យ។

លុះដល់ពេលលទ្ធផលចេញមកថាសពមានវិជ្ជមានកូវីដ១៩ ទើបគ្រូពេទ្យនឹងអាជ្ញាធរបានសម្រេចឱ្យផ្អាកពិធីបុណ្យ​សពហើយក៏យករថយន្តមកដឹកសពយកទៅបូជាតាមបច្ចេកទេសរបស់គ្រូពេទ្យនៅវត្តឬស្សីសាញ់ទាំងយប់កណ្តាល​អធ្រាត្រធ្វើឱ្យកូនចៅស្រែកទ្រហ៊ោយំព្រោះពុំបានជូនដំណើរសពជាលើកចុងក្រោយ៕ អត្ថបទ៖ នរា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ថៃកំពុងបង្ខិតប្រទេសរបស់ខ្លួនឱ្យស្របច្បាប់ចំពោះការស្រឡាញ់ភេទដូចគ្នា

សន្តិសុខសង្គម៨ ម៉ោង មុន

ស្លាប់​កម្មករ​ម្នាក់ របួសធ្ងន់​ស្រាល​៣​នាក់​ក្នុង​ករណី​បាក់​ជញ្ជាំង​អាង​ស្តុក​ទឹក នៅសង្កាត់​គោក​រកា

ព័ត៌មានជាតិ៩ ម៉ោង មុន

លោក​បណ្ឌិត លី ធុជ ដឹកនាំ​កិច្ចប្រជុំ​តាម​ប្រព័ន្ធ​អន​ឡាញ ដើម្បី​ជំរុញ​កិច្ចសហប្រតិបត្តិការ និង​ពង្រឹង​អនុលោមភាព​នៃ​អនុសញ្ញា​អូ​តា​វ៉ា​ក្នុងចំណោម​រដ្ឋ​ភាគី​

ព័ត៌មានជាតិ៩ ម៉ោង មុន

កុំ​ភ្លេច​ត្រៀម CV! ស្អែក​នេះ ឱកាស​ការងារ​ថ្មី​បន្ថែមទៀត​ជិត ៥០០ កន្លែង​ក្នុង​វេទិកា​ការងារ​របស់ NEA

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​ស្តីពី​សុវត្ថិភាព​អគ្គិភ័យ​នៅតាម​សហគ្រាស គ្រឹះស្ថាន

ព័ត៌មានជាតិ៤ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ២ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ២ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៣ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

ជីវិតកម្សាន្ដ៧ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម