Connect with us

សុខភាព

សិស្សបឋមត្រឡប់ចូលរៀនវិញ ឪពុកម្ដាយគួរត្រៀមខ្លួនបែបណា ដើម្បីការពារសុខភាពកូន?

បានផុស

នៅ

វីរុសកូវីដ-១៩ នៅតែបន្ត​រីក​រាតត្បាត​ មិនមានសញ្ញាសាបសូន្យងាយៗឡើយ។ ខណៈពេលនេះ កម្ពុជាហាក់មិនមានករណីផ្ទុះរាលដាលខ្លាំងក្លាក៏ពិតមែន ​ប៉ុន្តែកុមារ​តូចៗ​នៅតែជាមុខសញ្ញាអាចឆ្លងវីរុសកូវីដ-១៩ដោយងាយបំផុត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងស្ថានភាពនេះ អង្គការ យូនីសេហ្វ បាន​ផ្ដល់ដំបូន្មាន​ឱ្យឪពុកម្ដាយ ឬអាណាព្យបាលគ្រប់គ្នាបន្ថែមបម្រុងប្រយ័ត្នចំពោះកូនតូច ទោះបីក្មេងៗពី ៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ កំពុងទទួលបានវ៉ាក់សាំងក៏ដោយ។ ប្រសិន​បារម្ភ​ថា​កូនៗ​អាច​ចេញ​រោគ​សញ្ញាកូវីដ សូម​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យបន្ទាន់។ ​​

ក្រៅពីនោះ ឪពុកម្ដាយ ឬអាណាព្យបាលគប្បី​បន្ត​​អនុវត្ត​វិធានការល្អៗ​ និងអនាម័យ​ផ្លូវ​ដង្ហើមឱ្យកូន រួមមាន ​លាងដៃ​ឲ្យ​បាន​ញឹកញាប់ ពាក់របាំងមុខ និងចាំបាច់បំផុត ត្រូវ​នាំ​កូន​ទៅ​ចាក់​ថ្នាំ​បង្ការ​ផ្សេងទៀតឲ្យ​បាន​ទៀង​ទាត់។ វិធីទាំងនេះមិនត្រឹមតែអាចការពារ​កូនៗ​​ពី​វីរុសកូវីដ-១៩ប៉ុណ្ណោះទេ តែអាចការពារវីរុសមួយចំនួនទៀត ឬ​បាក់​​តេរី​ដែល​បង្ក​ជំងឺផ្សេងៗផងដែរ។​​ ​ប្រការសំខាន់មួយទៀត ដែលត្រូវយកចិត្តទុកដាក់ដែរនោះ សូមព្យាយាម​ចៀសវាង​​នាំកុមារធ្វើ​ដំណើរ​ទៅ​កាន់​កន្លែងសាធារណៈ ឬកន្លែងប្រមូលផ្ដុំមនុស្សកកុញ ដើម្បី​ការពារ​ការ​ឆ្លងរោគ ព្រោះថាបើក្មេងឈឺ មុខតែពិបាក ដោយសារពួកគេនៅខ្ចីខ្លាំងណាស់លើការថែទាំខ្លួនឯង។

Weighted Blankets: How They Work | Live Science

ប្រសិនកូនៗត្រូវចូលរៀន អង្គ​ការ​យូ​នី​សេហ្វ​​​​ បាន​បញ្ជាក់​​ថា ​បើ​ពួកគេចេញ​រោគ​សញ្ញា​ដែល​មិន​មែន​ជា​ផ្តាសាយ​ធម្មតា តែ​ជា​រោគសញ្ញា​ទាក់ទង​នឹង​ជំងឺ​ផ្លូវ​ដង្ហើម​ផ្សេង ​សូម​ឲ្យ​កូនៗ​សម្រាក​នៅផ្ទះ​មួយ​រយៈដើម្បី​ស្វែង​រក​ការ​ព្យាបាល​ និង​តាម​ដាន​សុខភាព ក៏​ដូចជាចៀស​វាង​ការ​ចម្លង​ទៅ​អ្នក​ដទៃ​។ ផ្ទុយទៅវិញ​ បើ​កូនៗ​គ្មាន​រោគ​សញ្ញា​គួរ​ឲ្យ​បារម្ភ​ទេ វា​ជា​ការ​ល្អ​បំផុត​សម្រាប់​ឲ្យ​កូនៗ​បន្ត​ការ​សិក្សា​នៅ​សា​លា​រៀន លើកលែង​តែ​មាន​ការ​ណែនាំ​សុខភាព​សាធារណៈ ​ឬ​សេច​ក្តី​ប្រកាស​ព្រមាន​អំពី​ហានិភ័យ​ ឬ​ការ​ផ្តល់​យោបល់​ផ្លូវការ​ផ្សេងៗ​ដែល​អាចប៉ះ​ពាល់​ដល់​សាលារៀន​ប៉ុណ្ណោះ៕

អត្ថបទ៖ សន្យា

ចុចអាន៖ អ្នកជំនាញចែករំលែកគន្លឹះការពារក្មេងៗ ប្រសិនបើសាលារៀនបើកឡើងវិញ

ចុចអាន៖ ក្មេងៗដល់ថ្ងៃចូលរៀនវិញហើយ ហាមទិញរបស់អស់នេះហូបផ្ដេសផ្ដាស ប្រយ័ត្នពិបាកខ្លួនក្នុងសម័យ Delta

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៦ ម៉ោង មុន

ឧបនាយករដ្ឋមន្រ្តី ទៀ សីហា ប្រាប់ឱ្យអាជ្ញាធរខេត្តកោះកុងបង្កើនការពារអភិរក្សព្រៃឈើ គ្រាធនធានដ៏ទាក់ទាញសំខាន់បំផុត

ព័ត៌មានជាតិ៦ ម៉ោង មុន

ផ្លែគុយ​នៅ​ខេត្តកោះកុង ឆ្នាំនេះហុចផលច្រើន តែលក់ចេញពុំសូវបានតម្លៃដូចឆ្នាំទៅ

ព័ត៌មានជាតិ៧ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី÷ការរៀបចំព្រះរាជក្រឹត្យស្ដីពីលក្ខន្តិកៈដោយឡែកនៃអង្គសុខាភិបាល អាចផ្តល់ផលរំពឹងចំនួន៣

សន្តិសុខសង្គម៨ ម៉ោង មុន

ឆេះផ្ទះ៣ខ្នង ក្បែរវត្តគល់ទទឹង សង្ស័យ​កើតចេញពីការឆ្លងចរន្តអគ្គិសនី

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រសួងការងារ រៀប​ចំសិក្ខាសាលា​ពិគ្រោះយោបល់​លើ​ឯកសារ​ទស្សនាទាន ស្ដីពី “កម្លាំងពលកម្មនៅកម្ពុជា”

ចងការប្រាក់
សន្តិសុខសង្គម២០ ម៉ោង មុន

កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាត​ទារលុយតាមហ្វេសប៊ុក

ព័ត៌មានជាតិ១៤ ម៉ោង មុន

ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ

ចរាចរណ៍២០ ម៉ោង មុន

ម៉ូតូ ២ គ្រឿង ពន្លះគ្នាពេញទំហឹង ស្លាប់ ១ នាក់ និង រងរបួសធ្ងន់ ១ នាក់

ខ្យល់កន្ត្រាក់
ព័ត៌មានជាតិ២១ ម៉ោង មុន

កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៩មេសា

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

អង់គ្លេស ព្រមានពលរដ្ឋ ត្រូវត្រៀមរបស់របរសំខាន់ៗ សម្រាប់ការប្រើក្នុងគ្រាអាសន្នឲ្យបាន៧២ម៉ោង

Sokha Hotels

ព័ត៌មានពេញនិយម