Connect with us

ព័ត៌មានជាតិ

កំពុងល្បីរឿងហូបដំបងយក្ស ស្រាប់តែ សុន ស្រីពេជ្រ ចេញមកនិយាយធ្ងន់ៗ

បានផុស

នៅ

បើ​តាម​ការ​កត់​សម្គាល់​រយៈពេល​ប៉ុន្មាន​ថ្ងៃ​មកនេះ បាន​ផ្ទុះ​នូវ​រឿងរ៉ាវ​ដ៏​ភ្ញាក់ផ្អើល និង​ល្បី​រីក​សុះ​សាយ​ពេញ​បណ្ដាញ​សង្គម​ហ្វេស​ប៊ុក ជុំវិញ​ប្រធានបទ​បរិភោគ​ដំបងយក្ស​ជាមួយ​អំបិលម្ទេស។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បន្ទាប់ពី​កើតមាន​រឿងរ៉ាវ​នេះ​ឡើង គេ​ឃើញ​មាន​ផ្ទុះឡើង​នូវ​ការ​វែកញែក​ជាច្រើន​ពី​សំណាក់​អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម និង​មហាជន​មួយ​ចំនួន​ធំ​។ ក្នុង​នោះ ដោយសារ​ហេតុផល​នេះ​ហើយ ទើប​មាន​ការ​អំពាវនាវ​ឲ្យ​ប្រុងប្រយ័ត្ន​ខ្ពស់​លើ​ករណី​នេះ។

ដោយឡែក ងាក​មក​ចាប់អារម្មណ៍​លើ​តារា​ចម្រៀង​ចេះ​គ្រប់​ទម្រង់​សិល្បៈ​ទាំង​សម័យ និង​បុរាណ សុន ស្រីពេជ្រ ឯណោះ​វិញ ក៏បាន​បញ្ចេញមតិ​លើ​រឿងរ៉ាវ​នេះ​ដែរ ដោយ​នាង​បាន​ផ្ដាំផ្ញើ​ថា សូម​ប្រុង​ប្រយ័ត្ន​គ្រោះថ្នាក់​ដល់​ជីវិត។

ផ្អែក​តាមរយៈ​សំណេរ​របស់​អ្នកនាង សុន ស្រីពេជ្រ បាន​លើក​ឡើង​ទស្សនៈ​ដោយ​ខ្លី​ថា ឃើញ​តែ​គេ​ផុស​រាល់ថ្ងៃ អា​រឿង​ញ៉ាំ​ដំបងយក្ស ​ឬ​ប្រទាល​បាតដៃ​ហ្នឹង​ ប្រយ័ត្ន​ប៉ះចំ​អា​មិន​ស្គាល់​ច្បាស់ ​ឬ​សត្វ​នោម​ដាក់​ពុល​ងាប់​វើយ។

ការ​លើក​ឡើង​របស់​តារា​ចម្រៀង សុន ស្រីពេជ្រ ខាង​លើ​នេះ បាន​ធ្វើ​ឲ្យ​មហាជន​បង្ហាញ​ការ​គាំទ្រ​និង​ស្នើ​ឲ្យ​បញ្ឈប់​ចែករំលែក ​ឬ​បំផុស​ការ​បរិភោគ​ដំបងយក្ស​នេះ​ទៀត៕

អត្ថបទ ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ១០ នាទីutes មុន

វិសោធនកម្មមាត្រា៣៣៖ រដ្ឋមន្ត្រីយុត្តិធម៌ ថា ដើម្បីបន្សុទ្ធទឹកចិត្តស្នេហាជាតិរបស់ពលរដ្ឋខ្មែរ

សន្តិសុខសង្គម១៤ នាទីutes មុន

ជំនន់ទឹកភ្លៀងអូរព្រំដែនកម្ពុជា ថៃ បានលិចច្រោះក្បាលស្ពាន និងផ្លូវវាងក្នុងស្រុកសំឡូត

ព័ត៌មានជាតិ១ ម៉ោង មុន

ចិន ចង់ឃើញកម្ពុជា និងថៃ ដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី និងស្ម័គ្រខ្លួនចង់ជួយសម្របសម្រួលដោយយុត្តិធម៌

ព័ត៌មានជាតិ២ ម៉ោង មុន

ចៅសង្កាត់ចាក់អង្រែក្រោម៖ ច្បាប់ដកសញ្ជាតិ គឺជាអាវុធកម្ចាត់ជនចង់បំផ្លាញសន្តិភាពរបស់កម្ពុជា

ជីវិតកម្សាន្ដ២ ម៉ោង មុន

កុល ដាវី រំលឹកចំណងស្នេហ៍ ១០ឆ្នាំ ជាមួយ សុខ រក្សា និងសន្យាថែសុភមង្គលនេះឱ្យគង់វង្សដល់ចាស់

កងការពារអាកាស
ព័ត៌មានជាតិ២៣ ម៉ោង មុន

រុស្ស៊ីនឹងបញ្ជូនប្រតិភូកងការពារដែនអាកាស​មក​បង្កើត​កិច្ច​សហប្រតិបត្តិការ​ជាមួយ​កម្ពុជា

ព័ត៌មានជាតិ៨ ម៉ោង មុន

ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ភ្នាក់ងារ​ចារកម្ម​ជាន់​ខ្ពស់​អ៊ុយក្រែន ​ត្រូវ​បាន​គេ​បាញ់​សម្លាប់​នៅ​រដ្ឋធានី​កៀវ

ព័ត៌មានជាតិ២១ ម៉ោង មុន

លោក សែម រតនា៖ កម្ពុជា នៅតែបញ្ជូនទ័ពមួកខៀវទៅថែរក្សាសន្តិភាព ទោះជួបការប៉ះទង្គិចប្រដាប់អាវុធ ជំងឺកាចសាហាវ

ព័ត៌មានជាតិ២២ ម៉ោង មុន

ស្ពានអាកាស សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងដាក់ឱ្យប្រើប្រាស់ជាបណ្ដោះអាសន្ន ចាប់ពីថ្ងៃទី ១១ កក្កដា ស្អែកនេះហើយ

Sokha Hotels

ព័ត៌មានពេញនិយម