ជីវិតកម្សាន្ដ
សុន ស្រីពេជ្រ ថា គ្មានអ្នកណាស្រលាញ់ខ្លួនយើងជាងឪពុកម្ដាយទេ
តារាចម្រៀងមនោសញ្ចេតនាសំនៀងផ្អែមគ្រប់ទម្រង់ទាំងសម័យ និងបុរាណ អ្នកនាង សុន ស្រីពេជ្រ ស្របពេលអាជីពសិល្បៈនៅតែរក្សាបានការគាំទ្រ និងមានប្រជាប្រិយភាពខ្ពស់សម្រាប់មហាជនទូទៅ ស្រាប់តែតារាស្រីរូបនេះចេញមកនិយាយដោយភ្ញាក់ផ្អើលថា នាងឈប់ស្រលាញ់អ្នកណាទៀតហើយ ព្រោះអ្វីដែលជាការតបស្នងមកវិញបានត្រឹមតែការមើលងាយ។

តារាចម្រៀងសំនៀងផ្អែមអ្នកនាង សុន ស្រីពេជ្រ បានប្រឡូកក្នុងវិស័យសិល្បៈចម្រៀងជាច្រើនឆ្នាំមកហើយ ដោយអ្នកនាងទទួលបានការគាំទ្រខ្លាំងតាមរយៈចម្រៀងពីទេសចរណ៍នៅកម្ពុជាជាដើម។ ដោយឡែកអ្វីដែលចាប់អារម្មណ៍អ្នកនាង សុន ស្រីពេជ្រ បានរៀបរាប់ថា «ចាប់ពីពេលនេះទៅ ខ្ញុំឈប់ស្រលាញ់អ្នកណាទៀតហើយ ព្រោះស្រលាញ់បារម្ភបែរជាទទួលបាននូវពាក្យមើលងាយទៅវិញ»។

អ្នកនាង សុន ស្រីពេជ្រ បាននិយាយបន្ថែមថា «មានតែម្ដាយឪពុកយើងទេដែលគាត់ស្រលាញ់យើងពិតប្រាកដ និងស្មោះត្រង់ចំពោះយើង។ ពេជ្រ មល្លិកា និង ពេជ្រ វឌ្ឍនា សូមឲ្យកូនម៉ាក់ជាកូនដែលមានគុណធម៌ និងកុំរមិលគុណចំពោះមនុស្សដែលបានជួយយើង ស្គាល់ខុស និងត្រូវ ណាកូន»។

គួររំឭកដែរថា តារាចម្រៀងនិយមបែបស្រគត់ស្រគំ និងច្រៀងបទប្រពៃណី អ្នកនាង ស៊ុន ស្រីពេជ្រ ជាកូនម្នាក់ ក្នុងចំណោម ៨ នាក់ នៃក្រុមគ្រួសារតារាកំប្លែងជើងចាស់លោកតា សង់ ស៊ីស។ ក្នុងនោះ បងប្អូននាងដែលប្រឡូកក្នុងវិស័យសិល្បៈមាន នាយ សង់ សេត និងអ្នកនាង កាឆយ៕
អត្ថបទ ៖ ចាន់រ៉ា


-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


