ព័ត៌មានជាតិ
យុទ្ធនាការទិញផ្លែតាង៉ែន ដំណើរការដល់ណាហើយ?
ខណៈដែលកសិករជួបកង្វល់ពីកង្វះទីផ្សារលើការនាំចេញផ្លែតាង៉ែន រដ្ឋាភិបាលបានបង្កើតក្រុមការងារចុះប្រមូលទិញផ្លែតាង៉ែនពីកសិករនៅខេត្តបាត់ដំបង និងបានបន្តចុះទិញដល់ចម្ការតែម្តងដើម្បីសម្រួលការខាតបង់ក្នុងស្ថានភាពលំបាក។
យ៉ាងណាមិញ បើតាមមន្រ្តីខេត្តបាត់ដំបង យុទ្ធនាការនៃការប្រមូលទិញផ្លែតាង៉ែន ឬមៀនប៉ៃលិនបានបញ្ចប់ហើយ។
លោកឈឹម វិច្ឆរ៉ា ប្រធានមន្ទីរកសិកម្មខេត្តបាត់ដំបងបានឲ្យកម្ពុជាថ្មីដឹងថា យុទ្ធនាការចុះទិញពីរាជរដ្ឋាភិបាល
នៅដំណាក់ទី១បានបញ្ចប់តាំងពីថ្ងៃ១៣ កញ្ញា។

បើយោងតាមរបាយការណ៍ពីមន្ទីរកសិកម្មខេត្ត យុទ្ធនាការចុះប្រមូលទិញផ្លែមៀនប៉ៃលិន(តាង៉ែន) និងមៀនក្រអូប (មៀនខ្មែរ) បានចាប់ផ្តើមចាប់ពីថ្ងៃទី១៧ថ្ងៃទី១៧ខែសីហា ដល់ថ្ងៃទី៣០ខែសីហា ដែលមានរយះពេល១៣ថ្ងៃ។
ក្នុងនោះក្រុមការងារបានចុះទិញផ្ទាល់នៅតាមស្រុកចំនួន៧ ដែលមានផ្លែមៀនប៉ៃលិន និងមៀនក្រអូបមានចំនួន៩៨០តោន ខណៈដែលបានទទួលទិញជំហានដំបូងនៅទីធ្លាបាល់ទាត់វាលបែកចាន ក្នុងក្រុងបាត់ដំបងបានចំនួន ៧៧៨ តោនសរុបរយៈពេល១៣ថ្ងៃ មានចំនួន១៧៥៨តោន។
ក្រោយយុទ្ធនាការចុះប្រមូលទិញរបស់រដ្ឋាភិបាលបានបញ្ចប់ កសិករបានស្វះស្វែងរកទីផ្សារបន្តនៅក្នុងខេត្តនិងបណ្តាខេត្តមួយចំនួនទៀត។
យ៉ាងណាកសិករម្ចាស់ចំការមៀនប៉ៃលិន(តាង៉ែន) ក៏កំពុងព្រួយបារម្ភដែរ ព្រោះក្រោយយុទ្ធនារបស់រដ្ឋាភិបាលបានបញ្ចប់ ដោយមិនអាចរកទីផ្សារលក់ចេញបាន ខណៈទីផ្សារស្រុកថៃនៅបន្តរិតត្បិត ហើយតម្រូវការក្នុងស្រុកមានចំនួនតិចតួច។
ប្រជាកសិករម្ចាស់ចម្ការមៀនប៉ៃលិនម្នាក់ក្នុងចំណោមកសិករផ្សេងទៀត លោក យុឹម ប៊ុនលៀងបានប្រាប់ឲ្យកម្ពុជាថ្មីដឹងនៅរសៀលថ្ងៃទី១៤ខែតុលានេះថា ក្នុងដំណាក់កាលចុងក្រោយ ផលដំណាំមៀនរបស់លោកនិងបងប្អូនម្ចាស់ចម្ការផ្សេងទៀតបានចេញផ្លែកើនជាងដំណាក់កាលទី១។ តែអ្វីដែលព្រួយបារម្ភណ៍ផ្លែមៀនក្នុងចម្ការកំពុងជ្រុះពីដើមបន្តបន្ទាប់ ខណះដែលភ្លៀងធ្លាក់ជាប់គ្នាប៉ុន្មានថ្ងៃនេះ លាយខ្យល់បក់បោកបានធ្វើឲ្យផ្លែមៀនជ្រុះស្ទើរគ្មានសល់ ក្រៅពីបានបេះខ្លះដើម្បីលក់លើទីផ្សារក្នុងស្រុកបន្តិចបន្តួច។

លោកបន្តថា ក្រោយពីបេះលក់បានខ្លះៗទៅខេត្តផ្សេង ចំណែកការដឹកទៅថៃនៅតែមានការរិតត្បិត ដូច្នេះដោយសារគ្មានលទ្ធភាពដឹកចូល លោកសុខចិត្តលក់បានតិចតួចក្នុងស្រុកគឺតាមបណ្តាខេត្តផ្សេងៗ។
កសិករម្នាក់ទៀត ដែលបានដឹកចូលលក់ដោយបង្ខំនៅទីផ្សារថៃបានឲ្យដឹងដោយសុំមិនបញ្ចេញឈ្មោះថា”ខ្ញុំមិនហ៊ានប្រាប់ឈ្មោះទេខ្លាចគេឈប់ឲ្យចូលព្រោះខ្ញុំសល់ច្រើនពេក ក៏បង្ខំចិត្តដឹកចូលទៅទីផ្សារថៃទាំងមិនបានចំណេញតែធ្វើម៉េចបើយើងលក់នៅក្នុងស្រុក គ្មានអ្នកទទួលទិញទើបបង្ខំចិត្តបែបនេះ។
កសិកររូបនេះបន្តថា មូលហតុបង្ខំចិត្តដឹកចូលទៅទីផ្សារថៃ ត្រូវចំណាយក្រៅផ្លូវការដល់មន្រ្តីតាមច្រកព្រំដែនយ៉ាងច្រើន ហើយចំណេញវាមិនចំណេញទេមិនដូចរដូវកាលទីមួយ ដែលសម្តេចជួយទិញនោះទេ។ កសិកររូបនេះបញ្ជាក់ថា កសិករជាច្រើនត្រូវបង្ខំចូលទៅលក់ទីផ្សារថៃនៅពេលនេះ គឺជៀសវាងកុំឲ្យខូចខាតទាំងស្រុងប៉ុណ្ណោះ៕
អត្ថបទ៖ សៅ សារិទ្ធ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


