Connect with us

ព័ត៌មានជាតិ

យុទ្ធនាការ​ទិញ​ផ្លែ​តាង៉ែន​ ​ដំណើរការ​ដល់​ណា​ហើយ?

បានផុស

នៅ

ខណៈ​ដែល​កសិករ​ជួប​កង្វល់​ពី​កង្វះ​ទីផ្សារលើ​ការ​នាំ​ចេញ​ផ្លែ​តាង៉ែន​ រដ្ឋាភិបាលបាន​​បង្កើត​ក្រុម​ការងារ​ចុះប្រមូល​ទិញ​ផ្លែ​តាង៉ែន​ពី​កសិករ​នៅ​ខេត្ត​បាត់ដំបង និង​បានបន្ត​ចុះទិញ​ដល់​ចម្ការ​តែ​ម្តង​ដើម្បី​សម្រួលការ​ខាត​បង់​ក្នុង​ស្ថានភាព​លំបាក។

យ៉ាងណា​មិញ បើ​តាម​មន្រ្តី​ខេត្ត​បាត់ដំបង យុទ្ធនាការ​នៃ​កា​រ​ប្រមូល​ទិញ​ផ្លែ​តាង៉ែន ឬ​មៀនប៉ៃលិន​បាន​បញ្ចប់​ហើយ។

លោកឈឹម វិច្ឆរ៉ា ប្រធានមន្ទីរកសិកម្មខេត្តបាត់ដំបង​បាន​ឲ្យ​កម្ពុជា​ថ្មី​ដឹង​ថា​ យុទ្ធនាការចុះទិញពីរាជរដ្ឋាភិបាល
នៅ​​ដំណាក់​ទី១បានបញ្ចប់តាំង​ពីថ្ងៃ១៣ កញ្ញា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើយោងតាមរបាយការណ៍ពីមន្ទីរកសិកម្មខេត្ត យុទ្ធនាការចុះប្រមូលទិញផ្លែមៀនប៉ៃលិន(តាង៉ែន) និងមៀនក្រអូប (មៀនខ្មែរ) បានចាប់ផ្តើម​ចាប់ពីថ្ងៃទី១៧ថ្ងៃទី១៧ខែសីហា ដល់ថ្ងៃទី៣០ខែសីហា ដែលមានរយះពេល១៣ថ្ងៃ​។

ក្នុងនោះក្រុមការងារបានចុះទិញផ្ទាល់នៅតាមស្រុកចំនួន៧ ដែលមានផ្លែមៀនប៉ៃលិន និង​មៀនក្រ​អូប​​​មានចំនួន​៩៨០​តោន ខណៈដែលបានទទួលទិញជំហានដំបូងនៅទីធ្លាបាល់ទាត់វាលបែកចាន ក្នុងក្រុងបាត់ដំបងបានចំនួន ៧៧៨ តោនសរុបរយៈពេល១៣ថ្ងៃ មានចំនួន​១៧៥៨តោន។

ក្រោយ​​យុទ្ធនាការ​ចុះប្រមូលទិញ​របស់​រដ្ឋាភិបាល​បាន​បញ្ចប់ កសិករ​បាន​ស្វះស្វែង​រកទីផ្សារ​បន្ត​នៅ​ក្នុងខេត្តនិងបណ្តាខេត្តមួយចំនួនទៀត។

យ៉ាងណា​កសិករម្ចាស់ចំការមៀនប៉ៃលិន(តាង៉ែន) ក៏​កំពុង​ព្រួយ​បារម្ភ​ដែរ​ ព្រោះ​ក្រោយ​យុទ្ធនារបស់​រដ្ឋាភិបាល​បាន​បញ្ចប់​ ដោយ​មិន​អាច​រក​ទីផ្សារ​លក់​ចេញ​បាន ខណៈ​ទីផ្សារ​ស្រុក​ថៃ​នៅ​បន្ត​រិតត្បិត​ ហើយ​តម្រូវការ​ក្នុង​ស្រុក​មាន​ចំនួន​តិច​តួច។

ប្រជាកសិករម្ចាស់ចម្ការមៀនប៉ៃលិនម្នាក់ក្នុងចំណោមកសិករផ្សេងទៀត លោក យុឹម ប៊ុនលៀងបានប្រាប់ឲ្យកម្ពុជាថ្មីដឹងនៅរសៀលថ្ងៃទី១៤ខែតុលានេះថា ក្នុងដំណាក់កាលចុងក្រោយ ផលដំណាំមៀនរបស់លោក​និងបងប្អូនម្ចាស់ចម្ការផ្សេងទៀតបានចេញផ្លែកើនជាងដំណាក់កាលទី១។ តែអ្វីដែលព្រួយបារម្ភណ៍ផ្លែមៀនក្នុងចម្ការកំពុងជ្រុះពីដើមបន្តបន្ទាប់ ខណះដែលភ្លៀងធ្លាក់ជាប់គ្នាប៉ុន្មានថ្ងៃនេះ លាយខ្យល់បក់បោកបានធ្វើឲ្យផ្លែមៀនជ្រុះស្ទើរគ្មានសល់ ក្រៅពីបានបេះខ្លះដើម្បីលក់លើទីផ្សារក្នុងស្រុកបន្តិចបន្តួច។

លោកបន្តថា ក្រោយពីបេះលក់បានខ្លះៗទៅខេត្តផ្សេង ចំណែក​ការ​ដឹក​ទៅ​ថៃនៅ​តែ​មាន​ការ​រិតត្បិត​​ ដូច្នេះដោយសារ​គ្មាន​លទ្ធភាពដឹកចូល លោក​សុខចិត្តលក់បានតិចតួចក្នុងស្រុកគឺតាមបណ្តាខេត្តផ្សេងៗ។

កសិករម្នាក់ទៀត ដែលបានដឹកចូលលក់ដោយបង្ខំនៅទីផ្សារថៃបានឲ្យដឹងដោយសុំមិនបញ្ចេញឈ្មោះថា”ខ្ញុំមិនហ៊ានប្រាប់ឈ្មោះទេខ្លាចគេឈប់ឲ្យចូលព្រោះខ្ញុំសល់ច្រើនពេក ក៏បង្ខំចិត្តដឹកចូលទៅទីផ្សារថៃទាំងមិនបានចំណេញតែធ្វើម៉េចបើយើងលក់នៅក្នុងស្រុក គ្មានអ្នកទទួលទិញទើបបង្ខំចិត្តបែបនេះ។

កសិកររូបនេះបន្តថា មូលហតុបង្ខំចិត្តដឹកចូលទៅទីផ្សារថៃ ត្រូវ​ចំណាយ​ក្រៅ​ផ្លូវ​ការ​ដល់​មន្រ្តី​តាម​ច្រកព្រំដែន​យ៉ាងច្រើន ហើយ​ចំណេញវាមិនចំណេញទេមិនដូចរដូវកាលទីមួយ ដែលសម្តេចជួយទិញនោះទេ។ កសិករ​រូប​នេះ​បញ្ជាក់ថា កសិករ​ជាច្រើន​ត្រូវ​បង្ខំចូលទៅលក់ទីផ្សារថៃនៅពេលនេះ គឺជៀសវាងកុំឲ្យខូចខាតទាំងស្រុងប៉ុណ្ណោះ៕

អត្ថបទ៖ សៅ សារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម