Connect with us

ព័ត៌មានជាតិ

ក្រសួងកសិកម្ម ចែកស្រូវពូជជិត៣០០តោន ជូនកសិកររងផលប៉ះពាល់ដោយទឹកជំនន់ខេត្តកំពង់ចាម

បានផុស

នៅ

លោក ឌិត ទីណា រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន​ ម៉ាណែត​ កាលពីរសៀលថ្ងៃទី០២ ខែវិច្ឆិកា​ ឆ្នាំ២០២៤​ អញ្ជើញជាអធិបតីចុះចែកពូជស្រូវជូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយសារគ្រោះទឹកជំនន់ នៅសាលាស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។ ក្នុងនោះស្រូវពូជចំនួន ២៩៨,៦ តោន ​ត្រូវបានចែកជូនដល់កសិករចំនួន​ ២​ ៩៨៦ ​គ្រួសារ នៅទូទាំងខេត្តខេត្តកំពង់ចាម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត


ក្នុងពិធីនោះ លោក ឌិត ទីណា ​ បានពាំនាំនូវការសួរសុខទុក្ខ និងការយកចិត្តទុកដាក់ពីសំណាក់ប្រមុខរាជរដ្ឋាភិបាល សម្តេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន​ សែន​ និងសម្ដេចមហាបវរធិបតីនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ាណែត ជូនដល់បងប្អូនប្រជាកសិករដែលរងផលប៉ះពាល់ដោយសារគ្រោះរាំងស្ងួត​ និងគ្រោះទឹកជំនន់​។

លើសពីនេះ​ រដ្ឋមន្រ្តីក្រសួងកសិកម្ម​ បានលើកទឹកចិត្តដល់បងប្អូនប្រជាពលរដ្ឋទាំងអស់​ចូលរួមដាំនូវពូជស្រូវសែនក្រអូប​ ដែលជាពូជស្រូវកម្ពុជា​មានគុណភាពល្អ​ មានទីផ្សារលក់បានថ្លៃ​ និងត្រៀមអ្នកទទួលទិញផងដែរ​។ លោកបញ្ជាក់ថាប្រការសំខាន់ត្រូវមានការផលិតជាលក្ខណៈសហគមន៍កសិកម្មទំនើប​ ដែលមានបច្ចេកទេសត្រឹមត្រូវ​ មានផែនការច្បាស់លាស់​ មានធនធានមនុស្ស​ និងទុនគ្រប់គ្រាន់។

ជាមួយគ្នានេះ លោកបានស្នើដល់ប្រជាកសិករឱ្យទទួលនូវការស្តាប់យោបល់ណែនាំ​ និងសេចក្តីប្រកាសរបស់ក្រសួងធនធានទឹក​ និងឧតុនិយម​ ដោយបញ្ជាក់ថា ដំណឹងទាំងនេះពិតជាមានសារៈសំខាន់​ ដើម្បីដឹង​ពីការព្យាករធាតុអាកាស បម្រែបម្រួលអាកាសធាតុ​ កាត់បន្ថយនូវផលប៉ះពាល់​ ដោយមិនប្រថុយធ្វើស្រែទាំងមានហានិភ័យ និងមានការប្រុងប្រយ័ត្នខ្ពស់។

ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត រាជរដ្ឋាភិបាល បានដាក់ចេញនូវកម្មវិធីគោលនយោបាយអាទិភាព ក្នុងការរក្សាលំនឹងថ្លៃ កាត់បន្ថយថ្លៃដើ​មផលិត​ ការដាក់ពង្រាយមន្ត្រីបច្ចេកទេសកសិកម្មទៅគ្រប់ឃុំ-សង្កាត់ និងការរៀបចំសហគមន៍កសិកម្មទំនើប ដើម្បីជួយគាំទ្រលើផ្នែកបច្ចេកទេស ជួយដោះស្រាយបញ្ហាពាក់ព័ន្ធនឹងការងារកសិកម្មដល់កសិករក្នុងគោលបំណងបង្កើនផលិតភាពកសិកម្ម កែលម្អជីវភាព និងធានាបាននូវសន្តិសុខស្បៀងផងដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៣៥ នាទីutes មុន

សង្ក្រាន្ត ២ ធ្នូ លើទឹកដីប្រវត្តិសាស្ត្រស្រុកស្នួល ទទួលការគាំទ្រយ៉ាងច្រើនកុះករពីយុវជនយុវនារី

ព័ត៌មានអន្ដរជាតិ៤១ នាទីutes មុន

​មិនធម្មតាទេ​លើក​នេះ​ វៀតណាមស្វាគមន៍​មេដឹកនាំចិន ​ដោយ​បាញ់​កាំភ្លើង​ធំ​២១ដើម​​

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

​តើចិន​និង​វៀតណាម នឹង​ចុះ​កិច្ច​ព្រម​ព្រៀងអ្វីខ្លះក្នុងដំណើរ​ទស្សនកិច្ច​របស់​លោក ស៊ី​ ​ចំពេល​ពិភព​លោកតានតឹងខ្លាំង​?​

សត្វផ្សោត
ព័ត៌មានជាតិ៤ ម៉ោង មុន

មន្ត្រីជលផលខេត្តកំពត សង្គ្រោះសត្វផ្សោតសមុទ្រកម្រ៣ក្បាលឲ្យចូលតំបន់ទឹកជ្រៅវិញ

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​លោ ស៊ី ជីនពីង ទៅ​ដល់រដ្ឋធានី​ហាណូយ​សម្រាប់​ទស្សនកិច្ច​២ថ្ងៃ​​ ១៤-​១៥មេសា​

Sokha Hotels

ព័ត៌មានពេញនិយម