ព័ត៌មានអន្ដរជាតិ
វឌ្ឍននៃទំនាក់ទំនងរុស្ស៊ី-អាមេរិក ប៉ុន្តែរឿងជាច្រើនពិបាកទុកចិត្តគ្នា
ទំនាក់ទំនងរវាងរុស្ស៊ីនិងសហរដ្ឋអាមេរិក បានមើលឃើញនូវវឌ្ឍនភាពយ៉ាងឆាប់រហ័ស ចាប់តាំងពីប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានភ្ជាប់ទំនាក់ទំនងតាមទូរស័ព្ទជាលើកដំបូងកាលថ្ងៃទី១២ខែកុម្ភៈគឺរយៈពេល៣សប្តាហ៍ បន្ទាប់ពីលោកឡើងកាន់អំណាចជាលើកទី២។

យោងការផ្សាយរបស់ទីភ្នាក់ងារព័ត៌មានរុស្ស៊ី TASS អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានប្រាប់ពិធីករទូរទស្សន៍រុស្ស៊ី លោក Pavel Zarubin ថា រុស្ស៊ី និងសហរដ្ឋអាមេរិក កំពុងឆ្ពោះទៅមុខដ៏ល្អក្នុងការបង្កើតទំនាក់ទំនងឡើងវិញ។
លោកបានបន្តថា៖ «តាមពិតទៅអ្វីៗកំពុងដើរទៅមុខយ៉ាងល្អ។ ការរស់ឡើងវិញនូវទំនាក់ទំនងជាមូលដ្ឋានពីដំបូង គឺជារឿងដ៏ស្មុគស្មាញដែលត្រូវធ្វើ។ វាទាមទារឱ្យមានកិច្ចខិតខំប្រឹងប្រែងការទូត និងកិច្ចខិតខំប្រឹងប្រែងផ្សេងៗទៀត»។
អ្នកនាំពាក្យរូបនេះបានបន្តថា៖ «ផ្លូវទាំងមូលមានជំហានតូចៗដើម្បីបង្កើតបរិយាកាសនៃការទុកចិត្តគ្នាទៅវិញទៅមកយ៉ាងហោចណាស់ដើម្បីពង្រឹងទំនុកចិត្តគ្នាទៅវិញទៅមក។ នេះជាអ្វីដែលកំពុងត្រូវបានធ្វើនៅពេលនេះ។ ការទំនាក់ទំនងកំពុងកើតឡើងរវាងក្រសួងការបរទេស និងក្រសួងការបរទេស»។
ទោះបីមើលឃើញនៅការរីកចម្រើនខ្លះលើការពិភាក្សាក្នុងរយៈពេល២ខែកន្លងមកនេះ យោងតាមលោក Peskov កិច្ចពិភាក្សារវាងរុស្ស៊ី និងអាមេរិកមាន «ភាពមិនច្បាស់លាស់» ជាច្រើនទាក់ទងនឹងការបន្តដំណើរការធម្មតានៃបេសកកម្មការទូតរបស់ពួកគេ។
សេចក្តីរាយការណ៍នោះមិនបានលើកឡើងនូវចំណុចដែលភាពមិនច្បាស់លាស់បានកើតឡើង ប៉ុន្តែគេអាចដឹងបានថា ទំនាក់ទំនងរវាងមហាអំណាចទាំងពីរអាចមិនទុកចិត្តគ្នាលើចំណុចជាច្រើន ដោយសារប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានបង្កើតនយោបាយអរិភាពជាច្រើនជាមួយបណ្តាប្រទេសនានាទាំងសម្ព័ន្ធភាពរបស់ខ្លួន និងប្រទេសគូប្រជែងឥទ្ធិពលភូមិសាស្រ្តនយោបាយ។
សហរដ្ឋអាមេរិកដឹកនាំដោយរដ្ឋបាល លោក ដូណាល់ ត្រាំ មានបំណងទាញរុស្ស៊ីឲ្យទទួលយកបទឈប់បាញ់ក្នុងសង្គ្រាមនៅអ៊ុយក្រែនដែលបានអូសបន្លាយរយៈពេលជាង៣ឆ្នាំ ប៉ុន្តែការរីកចម្រើនក្នុងការពិភាក្សាអំពីការបញ្ចប់សង្គ្រាម ជារឿងដែលលំបាកដោយសារតែរុស្ស៊ីបានបដិសេធបទឈប់បាញ់ដែលរៀបចំឡើងដោយសហរដ្ឋអាមេរិក ហើយរុស្ស៊ីបន្ថែមលក្ខខណ្ឌថ្មីៗរហូតដែលជាលេសមិនអនុវត្តបទឈប់បាញ់ណាមួយដែលផ្តួចផ្តើមដោយភាគីអាមេរិក។
ការរស់ឡើងវិញនៃទំនាក់ទំនងរបស់មហាអំណាចទាំងពីរនាំទៅដល់ការអាក់អន់ស្រពន់ចិត្ត យ៉ាងខ្លាំងពីសំណាក់សហភាពអឺរ៉ុប និងប្រទេសមហាអំណាចតំបន់អឺរ៉ុប ដែលធ្លាប់តែមានសម្ព័ន្ធភាពយ៉ាងល្អូនល្អើនជាមួយសហរដ្ឋអាមេរិកជាយូរយារណាស់មកហើយ។
ទំនាក់ទំនងរបស់មហាអំណាចទាំងពីរបានកំណត់ស្តារឡើងវិញ តាមរយៈការពិភាក្សាយ៉ាងលម្អិតក្នុងជំនួបរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Marco Rubio និងសមភាគីរុស្ស៊ី លោក Sergey Lavrov កាលថ្ងៃទី១៨ខែកុម្ភៈឆ្នាំ២០២៥ នៅទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប៊ី សាអ៊ូឌីត៕
ដោយ រ៉ាន់ រើយ
-
ព័ត៌មានជាតិ១៨ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


