ព្រឹត្តិការណ៍​អន្តរជាតិ ៖ សេអ៊ូល​ រង្គោះ​ផ្ទៃ​ក្នុង ក្រោម​ភាព​មិន​នឹងន នៃ​នយោបាយ​អាមេរិក – Kampuchea Thmey Daily
Connect with us
Helistar Cambodia - Helicopter Charter Services

នយោបាយ

ព្រឹត្តិការណ៍​អន្តរជាតិ ៖ សេអ៊ូល​ រង្គោះ​ផ្ទៃ​ក្នុង ក្រោម​ភាព​មិន​នឹងន នៃ​នយោបាយ​អាមេរិក

Published

on

លោកប្រធានាធិបតី Moon Jae-in ទើបតែបានស្នើសុំថវិកាចំនួន ៥៥៦ ពាន់ពាន់លានវ៉ុន (៥០៥ ពាន់លានដុល្លារអាមេរិក) សម្រាប់ឆ្នាំ ២០២១ ដែលក្នុងនោះ ៥២ ពាន់លានវ៉ុនទុកសម្រាប់ការពារជាតិ។

ខ្ញុំ សាយ​ ពេជ្រសង្ខេបជូនអំពីភាពវឹកវរជុំវិញ វិបត្តិនុយក្លេអែរក្នុងបច្ចុប្បន្នភាពរបស់កូរ៉េខាងត្បូង៖

ទោះបី​ជាទំហំ​ថវិកាការពារជាតិ ស្ថិតក្នុងគម្រោង​ចំនួនដ៏ច្រើនសន្ធឹកសន្ធាប់ ធំជាងផលិតផលក្នុងស្រុកសរុបប្រចាំឆ្នាំរបស់ប្រទេសកូរ៉េខាងជើងជិតបីដងទៅហើយនោះក្តី ក៏ក្រុមអ្នកទុទិដ្ឋិនិយមបានចង្អុលបង្ហាញពីរង្វង់ព្រមាន​នៃ​ការផ្លាស់ប្តូរប្រសើរឡើង​តិចតួចពេក​ ចំពោះតុល្យភាពអំណាចនៅលើឧបទ្វីបកូរ៉េ ។ ជនស៊ីវិលក្រុងសេអ៊ូលបាន​បាត់បង់ការជឿទុកចិត្តលើកម្លាំងប្រដាប់អាវុធជាតិ ខណៈមានអារម្មណ៍ខ្វះសុវត្ថិភាពកាន់តែខ្លាំងនៅពេលរូបភាពលើទូរទស្សន៍របស់មេដឹកនាំកូរ៉េខាងជើងគីមជុងអ៊ុនសាកល្បង បាញ់មីស៊ីលរយៈចម្ងាយឆ្ងាយនិងដើរព្យុហយាត្រាជាមួយរ៉ុក្កែតដ៏ធំ (អាចផ្ទុកក្បាលគ្រាប់នុយក្លេអ៊ែរបាន)។

ក្រៅពីរងការរិះគន់រឿង​សីលធម៌ទាបនិងធូររលុងរបស់កងកម្លាំងប្រដាប់អាវុធកូរ៉េខាងត្បូង សំណួរនៅ​តែ​ផ្តោតថា តើកងកម្លាំងក្រោមការគ្រប់គ្រងរបស់លោក Moon Jae-in ខ្លាំងឬខ្សោយ? ទោះបីជាលោកព្យាយាមឱ្យគេជឿជាក់ថា អំណាចយោធាបានកើនឡើងក្នុងរវាង រយៈពេលប៉ុន្មានឆ្នាំចុងក្រោយដោយសារទំហំកើនឡើងនៃថវិកាការពារជាតិ ដែលភាគច្រើនត្រូវបានប្រើមកទិញអាវុធដែលមានសមត្ថភាពខ្ពស់តែមានពាក្យព្រលយជានិច្ចថា«មាន​ខែលមួយពាន់​ មិនល្អដូចមាន​លំពែង ១០ ទេ»។ អ្នកដែលត្រូវបានជ្រើសរើសថ្មីចូលក្នុងជួរកងទ័ពត្រូវតែមានការយល់ដឹងផ្សេងពីបេសកកម្មរបស់ពួកគេ។ ទាហានចាស់ៗត្រូវបានបណ្តុះបណ្តាលឱ្យប្រយុទ្ធនិងឈ្នះក្នុងសមរភូមិដែលមាន​អាវុធសងខាង តែ​ឥឡូវនេះត្រូវតតាំងជាមួយនឹងគ្រាប់បែកនុយក្លេអ៊ែរនិងរ៉ុក្កែតរបស់សត្រូវ។

ជារៀងរាល់ឆ្នាំ ផ្នែកដ៏ល្អមួយនៃការប្រើប្រាស់ថវិកាការពារជាតិគឺទទួលបានអាវុធថ្មីៗ និងប្រព័ន្ធប្រឆាំងមីស៊ីលដើម្បីទប់ទល់នឹងការគំរាមកំហែងពីកូរ៉េខាងជើង ហើយនៅទីក្រុងសេអ៊ូល មេបញ្ជាការជាន់ខ្ពស់ ដែលជាប្រធានាធិបតីកំពុងខិតខំដើម្បីទទួលបានឋានៈជាអ្នកបង្កើតសន្តិភាព បន្ទាប់ពីមានការសម្រុះសម្រួលគ្នាចំនួន ៣ លើកមកហើយ ជាមួយប្រមុខដឹកនាំកូរ៉េខាងជើងលោកគីមជុងអ៊ុន។ កិច្ចចរចាកំពូលបានបង្កើតកិច្ចព្រមព្រៀងយោធាដែលហាមឃាត់“ សកម្មភាពអរិភាព” នៅក្នុងតំបន់ដែលនៅជិត និងតំបន់គ្មានយោធា​ក៏​ដូចជា​កាត់បន្ថយប៉ុស្តិ៍យាមនៅតាមព្រំដែន។ ទោះក្រោយពីនោះ គេឃើញលោកគីម កម្ទេចទីតាំងសាកល្បង​នុយក្លេអ៊ែរដែលមិនប្រើប្រាស់ ប៉ុន្តបែរជាសាកល្បងបាញ់មីស៊ីលរយៈចម្ងាយឆ្ងាយរាប់ពាន់គីឡូម៉ែត្រចូលសមុទ្រប៉ាស៊ីហ្វិក។

វិធីសាស្រ្តជាក់ស្តែងទប់ទល់នឹងនុយក្លេអ៊ែរកូរ៉េខាងជើងដោយពឹងលើទំនាក់ទំនង​ជាមួយអាមេរិក

នៅពេលដែលលោកចូបៃដិននិងជំនួយការសន្តិសុខអាមេរិក មាន​កិច្ចពិភាក្សាស្តីពីវិបត្តិនុយក្លេអែរជ្រោយកូរ៉េ ប្រធានាធិបតីមូនបានចូលរួមដែរ។ ពួកគេត្រូវព្រមព្រាង​រង់ចាំដល់ខែក្រោយ រហូតដល់ការបើកចូលកាន់តំណែង​របស់លោកចូបៃដិន ទើបទីក្រុងសេអ៊ូលអាចធ្វើការពិនិត្យឡើងវិញយ៉ាងហ្មត់ចត់ទៅលើបញ្ហាសន្តិសុខសំខាន់ៗពីរ គឺការចែករំលែកការចំណាយសម្រាប់ការឈរជើងរបស់កងទ័ពអាមេរិកនៅកូរ៉េខាងត្បូង និងការកាន់កាប់ការគ្រប់គ្រងប្រតិបត្តិការប្រសិនបើមាន​សង្គ្រាម។
កូរ៉េខាងត្បូង ចាំបាច់ត្រូវស្វែងរកផ្លូវថ្មីមួយ សម្រាប់កិច្ចសហប្រតិបត្តិការយោធាជាមួយទីក្រុងវ៉ាស៊ីនតោននិងជំរុញ​ការរំសាយអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង។

គួរំឮកថា នៅពេលទីក្រុងព្យុងយ៉ាង បានបង្ហាញពីមហិច្ឆតានុយក្លេអ៊ែររបស់ខ្លួននៅក្នុងទសវត្សចុងក្រោយនៃសតវត្សរ៍ទី ២០ មហាអំណាចក្នុងតំបន់បានអនុវត្តនូវដំណើរការពហុភាគីដើម្បីបញ្ឈប់គីម ជុងអ៊ុន ដោយប្រើទាំងការ៉ុតនិងដំបង(វិធីស្រាលនិងធ្ងន់)។

កាលពីមុន កិច្ចចរចាការរំសាយអាវុធនុយក្លេអ៊ែរ ដោយប្រធានាធិបតី Trump បានបណ្តាលឱ្យជាមួយសម្ព័ន្ធមិត្តយោធាកូរ៉េខាងត្បូងនិងអាមេរិកព្រមលុបចោលសមយុទ្ធរួមគ្នាប្រចាំឆ្នាំ អស់រយៈពេលជាច្រើនទសវត្សដើម្បី ធ្វើឱ្យក្រុងព្យុងយ៉ាងស្ងប់ចិត្ត។ ការចរចា ៦ ភាគីនៅទីក្រុងប៉េកាំងបានបរាជ័យ ហើយបន្ទាប់ពីកិច្ចប្រជុំកំពូលត្រីភាគីរបស់លោកមូននិងលោកគីមរួច ក៏មិនមានអ្វីល្អកើតឡើងដែរ។ ប្រជាជនកូរ៉េខាងត្បូងមិនដឹងថាតើ​ខ្លួន​គូរថាឱ្យចំពោះការគម្រាម​ថាមពលនុយក្លេអ៊ែរកូរ៉េខាងជើងបង្កើតភាពភ័យខ្លាចជារៀងរាល់ថ្ងៃនេះទេ។

អ្វីដែលគួរឱ្យហួសចិត្តនោះ គឺថាមេដឹកនាំឆ្វេងនិយម(ក្រុមប្រឆាំង)នៃប្រទេសកូរ៉េខាងត្បូង ឆ្លៀតពេលអាមេរិកនិងចិនកំពុងខមដាក់គ្នា បានជំរុញចាក់មនោគមឱ្យប្រជាជនឆ្ពោះទៅរកការជឿទុកចិត្តកាន់តែខ្លាំងនៅក្នុងសន្ធិសញ្ញាការពារគ្នាទៅវិញទៅមករវាងកូរ៉េនិងសហរដ្ឋអាមេរិក ប្រឆាំងនឹងការគំរាមកំហែងនុយក្លេអ៊ែររបស់កូរ៉េខាងជើង។ នេះបង្ហាញឱ្យឃើញថា ពួកគេគិតថា អ្នកកាន់អំណាចរបស់កូរ៉េខាងត្បូងបច្ចុប្បន្ននឹងទទួលយក កម្មវិធី អាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើងក្នុងរបៀបជា​ អ្នកសមគំនិត។ ពួកគេ​បង្ហាញ​សេចក្តីសង្ឃឹមនៅលើការផ្តេកជាមួយនឹងការផ្លាស់ប្តូរអំណាចនៅវ៉ាស៊ីនតោនដើម្បីកែវាសនាកូរ៉េខាងត្បូង។

សាយ​ ពេជ្រ

ប្រភព៖ Bloomberg, Washington post, KBS Glob, Arirang

India in Cambodia (Embassy of India, Phnom Penh)
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា7 hours ago

កិច្ច​ពិគ្រោះ​យោបល់​លើ​សេចក្ដី​សេចក្ដីព្រាងច្បាប់​ស្ដីពី​ការគ្រប់គ្រង​វិស័យ​អប់រំ​កាយ និង​កីឡា

កីឡា7 hours ago

ក្រុមកីឡា​បាល់បោះ Yuetai Mekongers គ្រង​តំណែង​ជើងឯក​លី​ក “league” ឆ្នាំ​២០២០

ព័ត៌មានជាតិ7 hours ago

ព្រះសង្ឃ​មួយអង្គ​ យក​ខ្សែ​ភ្លើង​ចង.ក​បញ្ចប់ជីវិត​ ក្នុង​កុដិ​

ព័ត៌មានជាតិ7 hours ago

រដ្ឋមន្ត្រី​កសិកម្ម​ជំរុញ​ឲ្យ​សហគមន៍​ព្រៃឈើ​បង្កើន​ការចិញ្ចឹម​សត្វ ត្រី និង​ដាំ​បន្លែ​បន្ថែម​ដើម្បី​បង្កើន​ប្រភព​ចំណូល

ព័ត៌មានជាតិ8 hours ago

លោក​ចម ប្រសិទ្ធ អំពាវនាវ​ឲ្យ​អ្នក​វិនិយោគ​ឥណ្ឌា​មក​បណ្តាក់​ទុន​នៅ​កម្ពុជា​លើ​វិស័យ​អាទិភាព​ជាច្រើន​កំពុងតែ​រង់ចាំ

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services