កីឡា
លោកស្រី ចូវ សុធារ៉ា ព្រឹទ្ធាចារ្យតាមខេត្តសប្បាយរីករាយជាខ្លាំងសហព័ន្ធរៀបចំការប្រកួតយុវជន
លោកស្រី ចូវ សុធារ៉ា ថាព្រឹទ្ធាចារ្យតាមបណ្ដាខេត្តបង្ហាញការសប្បាយចិត្តជាខ្លាំងនៅពេលសហព័ន្ធកីឡាចំបាប់កម្ពុជារៀបចំការប្រកួតកីឡាចំបាប់យុវជន លើកទី២ ឆ្នាំ២០២៥ នេះជាការលើកទឹកចិត្ត។

រូបភាពសហព័ន្ធ
គ្រូបង្វឹកជម្រើសជាតិផ្នែកចំបាប់លោកស្រី ចូវ សុធារ៉ា បានឲ្យដឹងថា នេះជាលើកទី២ ហើយដែលសហព័ន្ធបានរៀបចំឲ្យយុវជនបានប្រកួត។ ដោយឡែកសម្រាប់ការប្រកួតនៅឆ្នាំនេះក៏មានការឧបត្ថម្ភពីម្ចាស់ឧបត្ថម្ភមួយចំនួនដែរមិនដូចលើកទី១ ជាការចំណាយទាំងស្រុងរបស់លោក ខេស៊ី បាណេត អនុប្រធានសហព័ន្ធ។

រូបភាពសហព័ន្ធ
គ្រូបង្វឹកពោរពេញដោយបទពិសោធខាងលើនេះបន្ថែមទៀតថា ព្រឹទ្ធាចារ្យ គ្រូបង្វឹក ពិសេសតាមបណ្ដាខេត្តមានចិត្តសប្បាយរីករាយជាខ្លាំង និងមានការចូលរួមពីសមាគម ក្លឹប កាន់តែច្រើនជាងឆ្នាំមុនទៅទៀត។ គ្រូៗសប្បាយចិត្តចំពោះការប្រកួតនេះ ព្រោះបានឲ្យសិស្សៗរបស់ខ្លួនបញ្ចេញសមត្ថភាព ប្រឡងសាកល្បងសមត្ថភាពរីកចម្រើន ឬនៅខ្វះខាតត្រង់ចំណុចណាខ្លះ។ មួយវិញទៀតការប្រកួតដូចនេះជាការលើកទឹកចិត្តដល់យុវជនដែលបានខំប្រឹងហ្វឹកហាត់នាពេលកន្លងទៅ។

រូបភាពសហព័ន្ធ
បញ្ជាក់ដែរថា សហព័ន្ធកីឡាចំបាប់កម្ពុជាស្អែកនេះនឹងរៀបចំការប្រកួតយុវជន ប្រចាំឆ្នាំ២០២៥ ចាប់ពីថ្ងៃទី៥ ដល់ ៦ ខែមេសា នៅសាលចំបាប់ក្នុងពហុកីឡដ្ឋានជាតិ។ ការប្រកួតនេះមានសមាគម ក្លឹប ចូលរួមសរុប ១៧ និងមានកីឡាករ កីឡាការិនី សរុប ១៧៩នាក់៕
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៥ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា២ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


