ចរាចរណ៍
អនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្តកំពង់ចាម អប់រំផ្សព្វផ្សាយច្បាប់ ជូនពលរដ្ឋដែលកំពុងធ្វើដំណើរតាមផ្លូវជាតិ ៧១ សេ
អនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្តកំពង់ចាម ចុះធ្វើការអប់រំផ្សព្វផ្សាយច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកជូនដល់ប្រជាពលរដ្ឋទូទៅដែលកំពុងធ្វើដំណើរតាមផ្លូវជាតិ ៧១ សេ ក្នុងឃុំស្ពឺ ស្រុកចំការលើ ខេត្តកំពង់ចាម ដើម្បីពញ្ញាក់ស្មារតីអ្នកប្រើប្រាស់ផ្លូវឲ្យមានការប្រុងប្រយ័ត្នក្នុងការបើកបរ ខណៈពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរជិតខិតមកដល់។

ដោយមានការចង្អុលបង្ហាញពី លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ចាត់ឲ្យមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ចាម ក្រុមការងារជំនាញលេខាធិការដ្ឋាន នៃអនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្តកំពង់ចាម លោក សុខ លឹមហៀង ប្រធានមន្ទីរ សាធារណការ និងដឹកជញ្ជូនខេត្ត បានចាត់តាំង លោក ផេង ដារ៉ែន អនុប្រធានមន្ទីរ ដឹកនាំក្រុមការងារសហការជាមួយនឹងលោកវរសេនីយ៍ឯក សែម ហ៊ាង ស្នងការរងដឹកនាំការិយាល័យចរាចរណ៍ផ្លូវគោកខេត្តកំពង់ចាម និងកងកម្លាំងនគរបាលស្រុកចំការលើ ចុះធ្វើយុទ្ធនាការអប់រំផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក សួរសំនួរចម្លើយទទួលយកមួកសុវត្ថិភាព និងបិតស្ទីឃ័រ កង់ រ៉ឺម៉កម៉ូតូ រថយន្តតាក់ស៊ី ដល់ប្រជាពលរដ្ឋទូទៅកំពុងធ្វើដំណើរតាមដងផ្លូវសាធារណៈ ដែលធ្វើនៅទីតាំងផ្លូវជាតិ ៧១ សេ ភូមិស្ពឺ ឃុំស្ពឺ ស្រុកចំការលើ ខេត្តកំពង់ចាម។

ឆ្លៀតឱកាសនោះដែរ លោក ផេង ដារ៉ែន អនុប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត ដើម្បីចូលរួមចំណែកផ្សព្វផ្សាយ និងក្រើនរំលឹកដល់ពលរដ្ឋអ្នកធ្វើដំណើរតាមដងផ្លូវ មន្ត្រីជំនាញ និងសមត្ថកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ក៏បន្តចុះធ្វើការផ្សព្វផ្សាយណែនាំអ្នកបើកបរ និងអ្នកប្រើប្រាស់ផ្លូវ ក្នុងន័យមួយពញ្ញាក់ស្មារតីក្នុងការបើកបរ ជាពិសេសក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរជិតមកដល់ ពោលគឺធ្វើយ៉ាងណាចេះអធ្យាស្រ័យគ្នា មានសុជីវធម៌ក្នុងការបើកបរ និងគោរពសិទ្ធិអាទិភាព។

ប្រជាពលរដ្ឋអ្នកប្រើប្រាស់ផ្លូវក្នុងស្រុកស្ទឹងត្រង់ បានបញ្ជាក់ប្រាប់ថា ពួកគាត់គាំទ្រចំពោះសកម្មភាពផ្សព្វផ្សាយមួយនេះ គឺជួយរំលឹកដល់អ្នកបើកបរ កុំឲ្យមានការធ្វេសប្រហែស , មិនគោរពច្បាប់ចរាចរណ៍ និងមិនពាក់មួកសុវត្ថិភាព ដែលអាចគ្រោះថ្នាក់ដោយប្រការណាមួយពេលកំពុងបើកបរ ដូច្នោះមានតែត្រូវប្រុងប្រយ័ត្ន ពាក់មួកសុវត្ថិភាព , ពាក់ខ្សែក្រវាត់ , កុំប្រើប្រាស់គ្រឿងស្រវឹងក្នុងពេលបើកបរ ដើម្បីបញ្ចៀសគ្រោះថ្នាក់ និងកាត់បន្ថយអត្រាគ្រោះថ្នាក់តាមដងផ្លូវ។

ក្នុងយុទ្ធនាការចុះផ្សព្វផ្សាយ និងពង្រឹងច្បាប់ចរាចរណ៍ ក្រុមការងារ នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ចាម បានធ្វើការយកសំណួរ-ចម្លើយស្ដីពីច្បាប់ចរាចរណ៍មកធ្វើការសួរ ដើម្បីយករង្វាន់មួកសុវត្ថិភាព និងផ្តល់សៀវភៅច្បាប់ចរាចរណ៍ទៀតផង។

ក្រុមការងារបានធ្វើការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋក្នុងការបើកបរម៉ូតូត្រូវតែរពាក់មួកសុវត្ថិភាពគ្រប់ៗ គ្នា និងពាក់ខ្សែក្រវាត់ពេលបើកបររថយន្ត មិនបើកបរក្រោមឥទ្ធិពល នៃគ្រឿងស្រវឹង គ្រឿងញៀន គោរពភ្លើងសញ្ញាគំនូសសញ្ញា និងផ្លាកសញ្ញាចរាចរណ៍ បញ្ហាគ្រោះថ្នាក់ចរាចរណ៍ បានបង្កនូវផលលំបាកដ៏ធ្ងន់ធ្ងរដល់សង្គមជាតិ និងសេដ្ឋកិច្ចជាតិ៕
អត្ថបទ និងរូបភាព ៖ ឡេក ចាន់ពេជ្រ






-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៦ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


