ព័ត៌មានអន្ដរជាតិ
ហ្សេលេនស្គី ខកចិត្តខ្លាំងនឹងទូតអាមេរិក ដែលមិនហ៊ានថ្កោលទោសរុស្ស៊ីចំៗឈ្មោះ
ប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី កាលពីថ្ងៃទី៥ខែមេសាបានសម្តែងការខកចិត្តចំពោះការឆ្លើយតបរបស់ស្ថានទូតអាមេរិក សម្រាប់ការវាយប្រហារដោយមីស៊ីលរបស់រុស្ស៊ីនាពេលថ្មីៗនេះក្នុងទីក្រុង Kryvyi Rih ដែលបានបណ្តាលឲ្យមនុស្សយ៉ាងហោចណាស់ ១៨នាក់បានស្លាប់ក្នុងនោះមានកុមារ ៩នាក់។

ការវាយប្រហារនៅលើស្រុកកំណើតរបស់លោក ហ្សេលេនស្គី បានកើតឡើងកាលពីថ្ងៃទី៤ខែមេសា នៅពេលដែលមីស៊ីល Iskander-M របស់រុស្ស៊ីបានវាយប្រហារតំបន់លំនៅដ្ឋានមួយកន្លែងនៅជិតសួនកុមារ និងភោជនីយដ្ឋាន។ ការវាយប្រហារនេះបានបណ្តាលឲ្យមានអ្នកស្លាប់និងរបួសយ៉ាងច្រើនសន្ធឹកសន្ធាប់ និងខូចខាតយ៉ាងច្រើនដល់ហេដ្ឋារចនាសម្ព័ន្ធសាធារណៈ។
ជាការឆ្លើយតប ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅអ៊ុយក្រែន លោកស្រី Bridget Brink បានថ្កោលទោសការវាយប្រហារនេះ ដោយបញ្ជាក់ថា លោកស្រី «រន្ធត់» ចំពោះការវាយប្រហារដោយមីស៊ីល និងសង្កត់ធ្ងន់លើតម្រូវការដើម្បីបញ្ចប់សង្គ្រាម។ ទោះជាយ៉ាងនេះក្តី សេចក្តីថ្លែងការណ៍របស់លោកស្រីមិនបានបញ្ចេញឈ្មោះឲ្យច្បាស់ថា រុស្ស៊ីជាអ្នកប្រព្រឹត្តិនោះទេ។
លោក ហ្សេលេនស្គី បានរិះគន់សេចក្ដីថ្លែងការណ៍របស់លោកស្រី Brink ដោយនិយាយាថា៖ «ជាអកុសល ការឆ្លើយតបពីស្ថានទូតអាមេរិកពិតជាគួរឲ្យភ្ញាក់ផ្អើលណាស់ ដែលប្រទេសខ្លាំងបែបនេះ ប្រជាជនខ្លាំងបែបនេះ តែបែរជាមានប្រតិកម្មទន់ខ្សោយទៅវិញ»។
មេដឹកនាំអ៊ុយក្រែន បានបន្តទៀតថា៖ «ពួកគេខ្លាចសូម្បីតែពោលពាក្យថា “រុស្ស៊ី” នៅពេលនិយាយអំពីមីស៊ីលដែលបានសម្លាប់កុមារ»។
លោក ហ្សេលេនស្គី បានគូសបញ្ជាក់អំពីសារៈសំខាន់នៃការវែកមុខអ្នកដែលត្រូវទទួលខុសត្រូវដោយផ្ទាល់ ដើម្បីការពារការឈ្លានពានបន្ថែមទៀត និងបានអំពាវនាវឲ្យមានការកើនឡើងសម្ពាធអន្តរជាតិលើប្រទេសរុស្ស៊ី។ លោកបានសរសើរប្រទេសផ្សេងទៀត រួមទាំងប្រទេសជប៉ុន ចក្រភពអង់គ្លេស ស្វីស និងអាល្លឺម៉ង់ ដែលបានថ្កោលទោសយ៉ាងដាច់អហង្ការចំពោះទង្វើរបស់រុស្ស៊ី៕


ដោយ៖ ឈាង
ចុចអាន៖ រុស្ស៊ី វាយប្រហារស្រុកកំណើតលោក ហ្សេលេនស្គី សម្លាប់មនុស្ស១៨នាក់ ក្នុងនោះមានកុមារ ៩នាក់
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»


