អាវុធហត្ថបានរកឃើញម្ចាស់រថយន្តខេមរភូមិន្ទដែលបើកក្បូនឱ្យអ្នកលក់ឡេឃើញហើយ និងត្រូវប្រគល់ជូនអង្គភាពសាម៉ីដើម្បីចាត់វិធានការអនុវត្តទណ្ឌកម្មវិន័យទ័ព។
អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេសឧត្តមសេនីយ៍ត្រី អេង ហ៊ី ថារថយន្តដែលជិះបើកផ្លូវឱ្យក្បូនឡានអ្នកលក់អនឡាញនោះមិនមែនជារថយន្តរបស់អាវុធហត្ថទេ ដោយពេលនេះកងកម្លាំងកំពុងសហការជាមួយក្រសួងការពារជាតិដើម្បីតាមរក។
មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសនាយឧត្តមសេនីយ៍ សៅ សុខា បានបញ្ជាឱ្យចាប់ឡានសារ៉ែនដែលបើកផ្លូវឱ្យអ្នកលក់អនឡាញម្នាក់ទៅចូលរួមអាពាហ៍ពិពាហ៍មួយឱ្យបាន ដោយថាការមិនដឹងច្បាប់ទម្លាប់ធ្វើឱ្យប៉ះពាល់ខ្លាំងដល់កងទ័ពជាតិ។