ជីវិតកម្សាន្ដ
Zhao Lusi ប្រឈមមុខនឹងការរិះគន់ថា មិនឲ្យតម្លៃជីវិតផ្ទាល់ខ្លួន
តារាសម្តែងស្រី Zhao Lusi បានក្លាយជាចំណុចកណ្តាលនៃភាពចម្រូងចម្រាសលើអ៊ីនធឺណិត បន្ទាប់ពីបានបង្ហាញពីទម្លាប់នៃការងារខ្លួន កំឡុងពេលបង្ហាញខ្លួននាពេលថ្មីៗនេះនៅក្នុងកម្មវិធី Little Courage។ ជាពិសេស តារាស្រីបានសារភាពថា មុនពេលធ្លាក់ខ្លួនឈឺ នាងបានគេងត្រឹមតែពីរម៉ោងក្នុងមួយថ្ងៃប៉ុណ្ណោះ ដែលធ្វើឲ្យពេលវេលាការងាររបស់នាងកើនឡើងទ្វេដង បើធៀបនឹងមនុស្សភាគច្រើន ជាសេចក្តីថ្លែងការណ៍ដែលបង្កឲ្យមានការព្រួយបារម្ភ និងការរិះគន់យ៉ាងភ្លូកទឹកភ្លូកដី។
ក្នុងកម្មវិធីនោះ នារីវ័យក្មេងម្នាក់បានបញ្ចេញមតិថា «អ្នកមិនឲ្យតម្លៃជីវិតខ្លួនឯង» ។ ភ្លាមៗនោះដែរ ឃ្លាមួយនោះបានឈានទៅដល់កំពូលនៃការស្វែងរក ដែលកំពុងពេញនិយមក្នុងប្រទេសចិនយ៉ាងឆាប់រហ័ស ដោយបានទាញប្រតិកម្មយ៉ាងខ្លាំងពីអ្នកលេងអ៊ីនធឺណិត។ អ្នកខ្លះរិះគន់យ៉ាងចាស់ដៃ Zhao Lusi ចំពោះការលើកតម្កើងការងារហួសហេតុ ដោយលើកហេតុផលថា ប្រសិនបើសម្ពាធនៃការក្លាយជាតារាល្បីខ្លាំងពេក នាងគួរតែដើរថយក្រោយជាជាងការផ្សាយនូវអ្វីដែលគេយល់ថាជា វប្បធម៌ការងារពុល។
លើសពីនេះទៀតដែរ អ្នកបញ្ចេញមតិម្នាក់បានសរសេរថា បើធ្វើជាតារាសម្តែងធ្វើឲ្យមានការឈឺចាប់ខ្លាំង ប្រហែលដល់ពេលត្រូវឈប់ហើយ។ រាល់ការងារគឺលំបាកខ្លាំងណាស់។
ទោះជាយ៉ាងណាក៏ដោយ អ្នកផ្សេងទៀតបានការពារតារាស្រីវ័យ២៦ឆ្នាំ ដោយលើកឡើងថា នាងកំពុងព្យាយាមបង្ហាញពីសារៈសំខាន់នៃសុខភាពផ្លូវចិត្ត និងផ្លូវកាយ ដោយចែករំលែកកំហុសផ្ទាល់ខ្លួន។ នាងក៏មិនបានសុំការអាណិតទេ នាងព្រមានអ្នកដទៃអំពីគ្រោះថ្នាក់នៃការធ្វើការងារលើសទម្ងន់តែប៉ុណ្ណោះ។
ទោះជាយ៉ាងណា ចម្លើយសារភាពអារម្មណ៍របស់ Zhao Lusi ក៏បានលើកឡើងឡើងវិញនូវសម្រង់សម្តីចាស់របស់តារាស្រី Yang Mi ដែលធ្លាប់និយាយថា «មនុស្សគ្រប់គ្នាមានការលំបាក។ ហេតុអ្វីបានជាគេរំពឹងថា នឹងយល់ពីទុក្ខលំបាករបស់អ្នកច្រើនជាងខ្លួនឯង»? សម្រង់ដែលឥឡូវត្រូវបានចែករំលែកយ៉ាងទូលំទូលាយ ត្រូវបានគេបកស្រាយថាជាការបដិសេធដោយប្រយោល ចំពោះការលើកឡើងរបស់ Zhao Lusi ដែលជំរុញឲ្យមានការជជែកដេញដោលតាមអ៊ីនធឺណិតបន្ថែមទៀត។
ក្នុងពេលដែលអ្នកខ្លះកំពុងជជែកវែកញែកអំពីចេតនារបស់ Zhao Lusi ថាតើនាងកំពុងព្យាយាមបំផុសការយល់ដឹង ឬគ្រាន់តែចែករំលែកការតស៊ូផ្ទាល់ខ្លួនរបស់នាង ការពិភាក្សានេះបានធ្វើឲ្យមានការព្រួយបារម្ភកាន់តែទូលំទូលាយអំពីសម្ពាធនៅក្នុងឧស្សាហកម្មកម្សាន្ត។
Zhao Lusi ធ្លាប់បាននិយាយថា នាងនឹងចៀសវាងការប្រើការអាណិតជាសាធារណៈ ឬការដើរតួជាជនរងគ្រោះ ប៉ុន្តែនេះជាករណីមួយទៀតដែលនាងនិយាយជាសាធារណៈអំពីការតស៊ូសុខភាព។ អ្នកមលេងអ៊ីនធឺណិតជាច្រើនសង្កត់ធ្ងន់ថា ក្នុងនាមខ្លួនជាសាធារណៈជន តារាស្រីត្រូវប្រកាន់យកទំនួលខុសត្រូវមិនត្រឹមតែសម្តែងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងធ្វើជាគំរូដល់អ្នកគាំទ្រ ជាពិសេសអ្នកទស្សនាវ័យក្មេង ដោយបញ្ជាក់មួយឃ្លាថា អ្នកជ្រើសរើសផ្លូវនេះប្រកបដោយអត្ថន័យ និងវិជ្ជាជីវៈ៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖តារាកូរ៉េព្រួតគ្នាបរិច្ចាគប្រាក់រាប់លានដុល្លារ ជួយដល់ជនរងគ្រោះដោយសារភ្លើងឆេះព្រៃ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


