សន្តិសុខសង្គម
តុលាការសម្រេចឃុំខ្លួនអ្នកលក់ជ្រូកម្នាក់ ពាក់ព័ន្ធករណីឆបោក
លោក ជុំ សង្វា ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៥នេះ បានសម្រេចចេញដីការបង្គាប់ឲ្យឃុំខ្លួនជនជាប់ចោទឈ្មោះ គឹម រដ្ឋា អាយុ៣៧ឆ្នាំ ពាក់ព័ន្ធករណីចបោក តាមបញ្ញាត្តិមាត្រា ៣៧៧ និងមាត្រ ៣៧៨ នៃក្រមព្រហ្មទណ្ឌ។

សូមបញ្ជាក់ថា ជនជាប់ចោទឈ្មោះ គឹម រដ្ឋា ភេទប្រុស អាយុ៣៧ឆ្នាំ មានមុខរបរជាអាជីវករលក់ជ្រូក និងមានកម្រិតវប្បធម៌ អនុបណ្ឌិត ត្រូវបានកម្លាំងនាយកដ្ឋាននគរបាលទេសចរណ៍ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ឃាត់ខ្លួនកាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៥ នៅចំណុចអគារដឺឃ្វីន បន្ទប់២២២២ ជាន់ទី១ ខណ្ឌសែនសុខ រាជធានីភ្នំពេញ បាក់ព័ន្ធករណីឆបោក។

តាមចម្លើយសារភាពរបស់ជនជាប់ចោទបានសារភាពថា ខ្លួនបានឆបោកជនរងគ្រោះជាបន្តបន្ទាប់ដែលសរុបជាទឹកប្រាក់ប្រមាណជាង១០ម៉ឺនដុល្លារមកហើយ។ បើតាមចម្លើយសារភាព ជនជាប់ចោទបានបង្កើតអាខោន Facebook Page និងអាខោន Telegram ក្លែងក្លាយជាច្រើន ដោយដាក់ឈ្មោះផ្សេងៗគ្នា និងបានផ្សព្វផ្សាយលក់សាច់សត្វគ្រប់ប្រភេទនៅលើបណ្ដាញសង្គម ហើយនៅពេលទទួលបានលុយកក់រួច ជននេះបានផ្ដាច់ទំនាក់ទំនងជាមួយជនរងគ្រោះ ក្នុងនោះមានទាំងជនបរទេសផងដែរ៕
អត្ថបទ៖ សំណាង




-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


