កីឡា
ពេជ្រ អាទិទេព មានកេរ្តិ៍ឈ្មោះមកដល់ពេលនេះមិនភ្លេចឡើយសង្វៀនបាយ័នជាកន្លែងផ្ដល់ឱកាស
អ្នកលេងគុនខ្មែរ ពេជ្រ អាទិទេព ថាមានគេស្គាល់ និងបានប្រកួតកម្មវិធីធំនានាដូចពេលនេះរូបគេមិនភ្លេចឡើយសង្វៀនបាយ័នដែលជាកន្លែងផ្ដល់ឱកាសដល់ខ្លួនបានប្រកួតដំបូងៗឡើយ និងប្រកួតបរទេសជាដើម។

កីឡាករ ពេជ្រ អាទិទេព
ពេជ្រ អាទិទេព បានឲ្យដឹងថា មានការគាំទ្រពីមហាជន និងមានឱកាសឡើងកម្មវិធីតូច-ធំផ្សេងៗនាពេលឥលូវនេះគឺរូបគេមិនភ្លេចគុណស្ថានីយទូរទស្សន៍បាយ័ន ឬសង្វៀនបាយ័នឡើយ។ ជាកន្លែងផ្ដល់ឱកាសដំបូងៗបានឡើងប្រកួត បានប្រកួតជាមួយបរទេសនៅពេលនោះ។

សង្វៀនបាយ័ន
កូនសិស្សគ្រូឆ្នើមខាងលើលលើកម្រាម ១០ អរគុណស្ថានីយទូរទស្សន៍បាយ័ន អរគុណអ្នករៀបចំឲ្យទទួលបានជោគជ័យបន្ថែមទៀត និងមានប្រជាប្រិយភាពកាន់តែខ្លាំង។ រូបគេក៏មិននឹកស្មានថាមានកេរ្តិ៍ឈ្មោះ និងមានអ្នកគាំទ្រដូចសព្វថ្ងៃនេះដែរ។

បញ្ជាក់ដែរថា ពេជ្រ អាទិទេព ចាត់ចូលជាកីឡាករល្បីឈ្មោះជួយមុខមួយរូបនៅកម្ពុជាហើយបើទោះជាទើបប្រឡូកលើវិស័យប្រដាល់គុនខ្មែរនេះបានប៉ុន្មានឆ្នាំក៏ដោយ។ កូនសិស្សលោក ពេជ្រ សុផាន់ រូបនេះលេងកម្មវិធីខ្សែក្រវាត់ ៣ដង ឈ្នះខ្សែក្រវាត់បាន ២គ្រឿង។ អាទិទេព បច្ចុប្បន្នប្រកួតលើប្រភេទទម្ងន់ ៥៧គីឡូក្រាម។ រូបគេកំពុងទទួលបានការចាប់អារម្មណ៍ខ្លាំងពីអ្នកគាំទ្រ និងបណ្ដាស្ថានីយផ្សេងៗ៕


សង្វៀនបាយ័ន
អត្ថបទដោយ៖ នួន ស៊ីណា
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១៥ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


