កីឡា
តារាឆ្នើមម្នាក់ អាចនឹងត្រូវចាកចេញពី Real Madrid នៅរដូវក្តៅខាងមុខ
ខ្សែការពារស្លាបស្តាំរបស់ Real Madrid កីឡាករ Lucas Vazquez អាចនឹងត្រូវចាកចេញពី Real Madrid នៅទីផ្សារដោះដូរកីឡាកររដូវក្តៅខាងមុខ។

យោងតាមការចុះផ្សាយដោយអ្នកកាសែត អ៉ីតាលី លោក Fabrizio Romano បានឱ្យដឹងថា ខ្សែការពារស្លាបស្តាំសញ្ជាតិ អេស្ប៉ាញ វ័យ ៣៣ ឆ្នាំ អាចនឹងត្រូវចាកចេញពីទឹកដី Santiago Bernabeu នៅចុងបញ្ចប់នៃរដូវកាល ២០២៤-២០២៥ នេះ ខណៈការបន្តកិច្ចសន្យារបស់គាត់កំពុងស្ថិតនៅក្នុងភាពស្មុគស្មាញ។
ដោយឡែកប្រភពមួយទៀត ដែលចុះផ្សាយដោយ FransferFeed បានឱ្យដឹងថា Real Madrid កំពុងតែពិបាកសម្រេចចិត្តអំពីអនាគតរបស់ Vazquez យ៉ាងខ្លាំង ដោយសារ Trent Alexander-Arnold នឹងមកដល់នៅរដូវក្តៅខាងមុខ ហើយ Dani Carvajal វិញ ក៏នឹងត្រឡប់មកកាន់ទីលានវិញផងដែរ បន្ទាប់ពីបញ្ហារបួស។
កីឡាករ Vazquez នឹងផុតសុពលភាពកិច្ចសន្យាជាមួយ Real Madrid នៅខែ មិថុនា ឆ្នាំ ២០២៥ នេះហើយ ខណៈគិតត្រឹមបច្ចុប្បន្ន គឺពុំទាន់មានតម្រុយណា បង្ហាញអំពីការបន្តកិច្ចសន្យាថ្មីលើរូបគេឡើយ៕

ប្រែសម្រួលអត្ថបទ៖ សេម កុសល
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


