សន្តិសុខសង្គម
ពលរដ្ឋក្នុងក្រុងដូនកែវ ស្នើអាជ្ញាធរផ្លាស់ប្ដូរទីតាំងចាក់សំរាមចេញ ព្រោះប៉ះពាល់ការរស់នៅខ្លាំង
ដោយអត់ទ្រាំក្លិនចេញពីគំនរសំរាម និងផ្សែងដុតសំរាមជាច្រេីនឆ្នាំមកហើយ ប្រជាពលរដ្ឋប្រមាណជិត៣០០គ្រួសាររស់នៅភូមិ៣ សង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ បាននាំគ្នាតវ៉ាសុំអាជ្ញាធរអន្តរាគមន៍ទីលានចាក់សំរាមនៅជាយក្រុងដូនកែវ មួយកន្លែង ដែលត្រូវបានគេស្គាល់ថា ម្ចាស់សេវាករឈ្មោះលោកស្រី លឹម សុខា ។

ប្រជាពលរដ្ឋលេីកឡេីងថា ពួកគាត់បានស្នើសុំទៅអាជ្ញាធរក្រុងផ្លាស់ប្តូរទីតាំងមានទាំងផ្តិតមេដៃតាំងពីដេីមឆ្នាំ២០២៣មកម្លេះ តែរហូតមកដល់ពេលនេះ ជាង២ឆ្នាំមកហើយនៅតែគ្មានវិធានការទៅតាមការស្នើសុំរបស់ពួកគាត់។ តាមការបញ្ជាក់ពីលោក ឆឹង គឹមឈន តំណាងប្រជាពលរដ្ឋ បានឱ្យដឹងថា ទីលានចាក់សំរាមរបស់លោកស្រី លឹម សុខា កំពុងបង្កផលប៉ះពាល់ខ្លាំងណាស់ដល់ប្រជាពលរដ្ឋ ព្រះសង្ឃ បណ្ដាលមកពីក្លិននៃការដុតគំនរសំរាមដោយគ្មានឡសម្រាប់ដុតត្រឹមត្រូវ។ ពិសេសពេលដុតសំរាមម្ដងៗ ប្រជាពលរដ្ឋមិនអាចនៅផ្ទះទេបាន ព្រោះផ្សែងភ្លើងបានហុយប៉ះពាល់ដល់លំនៅឋាន។

តំណាងប្រជាពលរដ្ឋដដែល សុំស្នើដល់អាជ្ញាធរក្រុងពិសេសលោក វុី សំណាង អភិបាលខេត្តតាកែវ ជួយអន្តរាគមន៍ជាមួយម្ចាស់ទីលានចាក់សំរាម ខាងលេីនេះផង ព្រោះពួកគាត់ទទួលរងផលប៉ះពាល់ជាច្រេីនឆ្នាំមកហើយ គឺសុំឱ្យធ្វេីការផ្លាស់ប្តូរទីតាំង។
ដោយឡែកចំពោះទីតាំងចាក់សំរាមនេះ លោក កង អាណាន់ អភិបាលក្រុងដូនកែវ បានឱ្យដឹងនៅព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ នេះថា លោកបានស្នេីសុំទៅក្រសួងពាក់ព័ន្ធដេីម្បីផ្លាស់ប្តូរទីតាំងហេីយ តែមិនទាន់រកទីតាំងថ្មីបាន៕
អត្ថបទ៖ វីរៈ


-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៩ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


