Connect with us

ចរាចរណ៍

រថយន្ត ១ គ្រឿង បុកម៉ូតូពីក្រោយ រេចង្កូតទៅបុករបាំងថ្មចែកទ្រូងផ្លូវ ក្រឡាប់ជាប់មនុស្ស ២ នាក់

បានផុស

នៅ

បុរស​ម្នាក់ បើក​រថយន្ត ១ គ្រឿង ជ្រុល​បុក​ម៉ូតូ​ពីក្រោយ រួច​រេ​ចង្កូត​ទៅ​បុក​របាំង​ថ្ម​ចែក​ទ្រូង​ផ្លូវ បណ្ដាល​ឲ្យ​ក្រឡាប់​កៀប​ជាប់​មនុស្ស ២ នាក់ ក្នុង​រថយន្ត​រង​របួស​ធ្ងន់​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​ភ្លាមៗ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង ២ រសៀល ថ្ងៃ​ទី ២៤ ខែ​មីនា ឆ្នាំ ២០២៥ ស្ថិត​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ ៥ ក្នុង​ភូមិ ១ សង្កាត់​គីឡូម៉ែត្រ​លេខ ៩ ខណ្ឌ​ឫស្សីកែវ រាជធានី​ភ្នំពេញ។

តាម​ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹង​ថា គេ​ឃើញ​បុរស​ជនជាតិ​កូរ៉េ​ម្នាក់ រួម​នឹង​ស្ត្រី​ជនជាតិ​កូរ៉េ​ម្នាក់ បើក​រថយន្ត​ស៊េរី​ទំនើប ១ គ្រឿង ម៉ាក Hyundai Santafe ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ 2BP-1604 ទិសដៅ​ពី​ជើង​ទៅ​ត្បូង ខណៈ​មក​ដល់​ចំណុច​ខាង​លើ ស្រាប់តែ​រេ​ចង្កូត​ទៅ​ឆ្វេង​ដៃ បណ្ដាល​ឲ្យ​បុក​ក្បាល​នាគ​ពុះ​ចែក​ទ្រូងផ្លូវ ក្រឡាប់​យ៉ាង​ច្រងាង។ ចំណែក​រថយន្ត​ខាង​លើ​បាន​សង្កត់​ទៅ​លើ​ម៉ូតូ ១ គ្រឿង ពាក់​ស្លាក​លេខ ភ្នំពេញ 1JG-4499 បណ្តាល​ឲ្យ​រង​របួស​អ្នក​បើកបរ​ម៉ូតូ​ផង​ដែរ។

ក្រោយពេល​កើតហេតុ កម្លាំង​សមត្ថកិច្ច​ជំនាញ​មូលដ្ឋាន បាន​ចុះ​មក​ដល់​ទីតាំង​កើតហេតុ រាយការណ៍​ទៅកាន់​សមត្ថកិច្ច​ជំនាញ​ផ្នែក​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ដើម្បី​ចុះ​មក​ធ្វើការ​វាស់វែង​យក​រថយន្ត​បង្ក និង​ម៉ូតូ​រងគ្រោះ ទៅ​រក្សាទុក​នៅ​ការិយាល័យ រង់ចាំ​ដោះស្រាយ​តាម​ផ្លូវ​ច្បាប់៕

អត្ថបទ ៖ ម៉េង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ១០ ម៉ោង មុន

ក្រសួង​ធនធានទឹក ចុះ​ពិនិត្យវឌ្ឍនភាពការងារសាងសង់ច្រាំងទន្លេមេគង្គ ក្នុង​ភូមិសាស្ត្រ​ខេត្តកំពង់ចាម

សន្តិសុខសង្គម១០ ម៉ោង មុន

ជនសង្ស័យ​ម្នាក់​ឆក់ខ្សែក រត់​ទ្បើងម៉ូតូ ​ត្រូវអ្នកលក់ក្របួចជាប់

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

ចិន​ចុះ​កិច្ច​ព្រម​ព្រៀង​រហូត​ដល់​១១៣​​ ​ពង្រឹងឥទ្ធិពល​តំបន់​​ខ្លាំង​មិនធ្លាប់​មាន​ ខណៈ​អាមេរិក​បង្កអរិភាព​

ព័ត៌មានជាតិ១៤ ម៉ោង មុន

មកដឹងលម្អិត ពីលក្ខណៈបច្ចេកទេសនាវាជប៉ុនចតនៅកម្ពុជា ដែលមានទម្ងន់ផ្ទុករាប់ពាន់តោន

ព័ត៌មានជាតិ១៥ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសម្ពោធដំបូលព្រះវិហារ និងសមិទ្ធផលនានា ក្នុងវត្តឧប្បលវត្តី ខេត្តត្បូងឃ្មុំ

Sokha Hotels

ព័ត៌មានពេញនិយម