កីឡា
លោក Munoz ថា កាលវិភាគមមាញឹកគឺជាអ្វីដែលក្លិបចង់បាន
ក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង កំពុងត្រៀមខ្លួនក្នុងការបន្តការប្រកួតរបស់ខ្លួនសម្រាប់ពានរង្វាន់បាល់ទាត់ក្នុងស្រុក ក៏ដូចជាពានអន្តរជាតិ ក្រោយការប្រកួតរបស់ក្រុមជម្រើសជាតិទើបតែបានបញ្ចប់។

រឿងដែលគួរឱ្យចាប់អារម្មណ៍ ពេលដែលពានរង្វាន់សម្រាប់ក្លិបត្រលប់មកវិញ ព្រះខ័នរាជស្វាយរៀង ហាក់មានការប្រកួតមមាញឹកគួរឱ្យកត់សម្គាល់ ជាក់ស្ដែងមានដូចជា ៖
- ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៥ ត្រូវជួប ក្លិបណាហ្គាវើលដ៍ ក្នុងលីគកំពូលកម្ពុជា
- ថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៥ ត្រូវជួប ក្លិបគិរីវង់សុខសែនជ័យ ក្នុងពានសម្តេចតេជោ (ជើងទី២)
- ថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៥ ត្រូវជួប ក្លិបភ្នំពេញក្រោន ក្នុងលីគកំពូលកម្ពុជា
- ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៥ ត្រូវជួប ក្លិប Madura United របស់ឥណ្ឌូនេស៊ី ក្នុងពាន AFC Challenge League (ជើងទី១)
- ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥ ត្រូវជួប ក្លិប Madura United របស់ឥណ្ឌូនេស៊ី ក្នុងពាន AFC Challenge League (ជើងទី២)

តាមមើលជាក់ស្ដែង ក្នុងចំណោមនេះ ព្រះខ័នរាជស្វាយរៀង ត្រូវប្រកួត ៥ ប្រកួត ក្នុងរយៈពេល ២០ថ្ងៃ។ ទោះបីជាបែបនេះក្ដី គ្រូបង្វឹក លោក PEP Munoz បានលើកឡើងថា នេះជាអ្វីក្លិបចង់បាន។
លោក PEP Munoz បាននិយាយដូច្នេះថា ៖«មែនហើយ រដូវកាលនេះគឺដូច្នេះ។ យើងគ្រាន់តែមានពេលវេលាដើម្បីប្រកួត ប្រមូលកម្លាំង និងរៀបចំការប្រកួតបន្ទាប់។ គ្រប់គ្រងកាលវិភាគដ៏មមាញឹកនេះគឺជាជំហានមួយបន្ថែមទៀតនៅក្នុងភាពជាវិជ្ជាជីវៈរបស់ក្លិប សម្រាប់កីឡាករ និងបុគ្គលិក។ នោះជាតម្លៃសម្រាប់ការក្លាយជាម្ចាស់ជើងឯកកាលពីរដូវកាលមុន ហើយយើងកំពុងធ្វើបានយ៉ាងល្អ។ នេះគឺជាអ្វីដែលយើងចង់បាន»។

ចុងសប្ដាហ៍នេះ ព្រះខ័នរាជស្វាយរៀង ត្រូវជួបជាមួយម្ចាស់ផ្ទះណាហ្គាវើលដ៍ ក្នុងជំនួបសប្ដាហ៍ទី២៦ នាល្ងាចថ្ងៃសៅរ៍ ទី២៩ គ្រូបង្វឹកសញ្ជាតិអេស៉្បាញដដែលរូបនេះបានសង្កត់ធ្ងន់ពីការប្រកួតនេះផងដែរថា ៖«ដូចដែលខ្ញុំបាននិយាយកន្លងមក ពួកគេលេងបានល្អណាស់ក្នុងរដូវកាលនេះ។ ការកែលម្អទម្រង់លេងគឺជាដំណើរការមួយ ហើយលោកគ្រូបូរី កំពុងធ្វើការងារដ៏អស្ចារ្យ»។

គួរបញ្ជាក់ថា ព្រះខ័នរាជស្វាយរៀង ត្រូវជួបជាមួយម្ចាស់ផ្ទះ ណាហ្គាវើលដ៍ នៅវេលាម៉ោង ៦ល្ងាច ហើយការប្រកួតមានផ្សាយផ្ទាល់នៅលើទូរទស្សន៍ BTV News ផងដែរ៕
អត្ថបទ៖ មន្នីរ័ត្ន
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


