ព័ត៌មានអន្ដរជាតិ
ស្លាប់មនុស្ស២០នាក់នៅវិហារឥស្លាមនៅមីយ៉ាន់ម៉ា ព្រោះគ្រោះរញ្ជួយដី
កាសែត Yangon Times បានរាយការណ៍ថា មនុស្សយ៉ាងហោចណាស់ ២០នាក់បានបាត់បង់ជីវិតនៅក្នុងហេតុការណ៍ដួលរលំវិហារឥស្លាម Shwe Phone Shein ក្នងសង្កាត់ Maha Aungmye ភាគខាងត្បូងទីក្រុង Mandalay បន្ទាប់ពីកើតមានគ្រោះរញ្ជួយដីដ៏ខ្លាំងក្លាកម្រិត ៧,៧រ៉ិចទ័រ ដែលបានវាយប្រហារនៅទូទាំងអាស៊ីអាគ្នេយ៍។

អ្នកជួយសង្គ្រោះម្នាក់ បាននិយាយថា៖ «ការរញ្ជួយដីបានកើតឡើងខណៈពេលដែលអ្នកគោរពបូជាកំពុងអធិស្ឋាននៅក្នុងវិហារឥស្លាម ដោយមានមនុស្សជាច្រើនបានជាប់ខ្លួន។ យ៉ាងហោចណាស់មនុស្ស ២០នាក់បានស្លាប់ ហើយចំនួននេះអាចនឹងកើនឡើង»។
សូមបញ្ជាក់ថា ការរញ្ជួយដីនេះ បានវាយប្រហារចំកណ្តាលប្រទេសមីយ៉ាន់ម៉ានៅថ្ងៃសុក្រទី២៨ខែមីនានេះ ដែលបណ្តាលឲ្យមានការខូចខាតយ៉ាងច្រើន ជាពិសេសនៅក្នុងទីក្រុង Mandalay។ គ្រោះធម្មជាតិដ៏អាក្រក់នេះបានជះឥទ្ធិពលយ៉ាងខ្លាំងនៅទូទាំងតំបន់អាស៊ីអាគ្នេយ៍ ហើយប្រទេសដែលប៉ះពាល់ខ្លាំងបន្ទាប់ពីមីយ៉ាន់ម៉ា គឺប្រទេសថៃ។
ប្រទេសអាស៊ីអាគ្នេយ៍ផ្សេងទៀតដែលរងឥទ្ធិពលដោយសាររញ្ជួយដីនេះមានដូចជាវៀតណាមនិងឡាវ ខណៈនៅឯចិននិងឥណ្ឌា ឯណោះ ក៏រង្គើតិចៗដែរ ប៉ុន្តែមិនធ្ងន់ដូចនៅថៃនិងមីយ៉ាន់ម៉ាទេ៕
ដោយ៖ ឈាង
ចុចអាន៖ បាងកក ប្រកាសអាសន្ន ក្រោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៦ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ១ សប្តាហ៍ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
សន្តិសុខសង្គម១ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache


