ចរាចរណ៍
រថយន្តដឹកមាន់ បុកម៉ូតូពេញទំហឹង បណ្ដាលឲ្យបុរសម្នាក់ស្លាប់
ភ្នំពេញ: បុរសម្នាក់បានបែកក្បាលស្លាប់នៅនឹងកន្លែងកើតហេតុយ៉ាងអាណោចអាធ័ម បន្ទាប់ពីជិះម៉ូតូលេីកដងផ្លូវត្រូវបានរថយន្តដឹកមាន់បុកចំពីមុខពេញទំហឹង កាលពីវេលាម៉ោង ១២និង២០ នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី១២ ខែកញ្ញាឆ្នាំ២០២១ នៅចំណុចមុខបន្ទាយអាវុធហត្ថកំបូល តាមបណ្ដោយផ្លូវជាតិលេខ៤ ក្នុងសង្កាត់កំបូល ខណ្ឌកំបូលរាជធានីភ្នំពេញ។
សពជនរងគ្រោះមានឈ្មោះហឿន សុផាត ភេទប្រុស អាយុ ៣០ ឆ្នាំ មានស្រុកកំណើតភូមិគោហ៊េ ឃុំរកាកោងទី១ ស្រុកមុខកំពូល ខេត្តកណ្ដាល។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុឃើញរថយន្តហ៊ីយ៉ាន់ដាយដឹកទ្រុងមាន់មួយគ្រឿងពណ៌ស ពាក់ស្លាកលេខភ្នំពេញ2AR-0438 បើកបរដោយបុរសម្នាក់ រួមដំណើរបុរស២នាក់ទៀតធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៤ ទិសដៅពីកើតទៅលិចក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុខាងលើ បានបុកជាមួយនឹងម៉ូតូសុយសូគីនិចមួយគ្រឿងពណ៌សពាក់ស្លាកលេខភ្នំពេញ1DE-0001 ជិះដោយបុរសម្នាក់បញ្ច្រាសទិសដៅគ្នា ពីលិចទៅកើតចំពីមុខពេញទំហឹងបណ្ដាលឲ្យជនរងគ្រោះបោកខ្ទប់នឹងក្បាលរថយន្តបែកក្បាលស្លាប់នៅនឹងកន្លែងកើតហេតុ។ ភ្លាមនោះតៃកុងរថយន្តនិងអ្នករួមដំណើរឃើញសភាពមិនស្រួល នាំគ្នារត់គេចខ្លួនចេញពីកន្លែងកើតហេតុបាត់អស់។ ចំណែកម៉ូតូខូចខាតស្ទើរទាំងស្រុង។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញ ចុះមកធ្វើការវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំធ្វើការដោះស្រាយគ្នាតាមផ្លូវច្បាប់។ ដោយឡែកសពជនរងគ្រោះ សមត្ថកិច្ចធ្វើកំណត់ហេតុរួចទំនាក់ទំនងរកសាច់ញាតិ មកទទួលយកទៅធ្វើបុណ្យនៅស្រុកកំណើតតាមប្រពៃណី៕
អត្ថបទ៖សុខា សែនជ័យ

-
សន្តិសុខសង្គម១ សប្តាហ៍ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ផុងដីរលំបាក់ដងសន្ទូចប្រវែងជាង៥០ម៉ែត្រ សង្កត់លើសំយាបផ្ទះពលរដ្ឋ៤ខ្នង និងសង្កត់ម៉ូតូមួយគ្រឿង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់