Connect with us

ព័ត៌មានជាតិ

ហាង ZANDO ប្រកាស​​ផ្តល់​ថវិកា១​ម៉ឺន​ដុល្លារ​ ជូនរដ្ឋាភិបាល​​​ទិញ​វ៉ាក់សាំង​ប្រឆាំងកូវីដ១៩

បានផុស

នៅ

ហាងលក់សម្លៀកបំពាក់ ZANDO បាន​ប្រកាស​បរិច្ចាគថវិកាដល់រាជរដ្ឋាភិបាល​ចំនួន ១​ម៉ឺនដុល្លារ ដើម្បីទិញ​វ៉ាក់សាំង​ការពារ​ជំងឺ​ក្ូវីដ១៩។ នេះបើតាមទំព័រហ្ចេសបុក​ផ្លូវការ ZANDO CAMBODIA។ ZANDO ជាទីកន្លែងមួយ​ ដែល​ត្រូវបានក្រសួងសុខាភិបាលប្រកាសរកឃើញវិជ្ជមានកូវីដ១៩ លើបុគ្គលិក​ និង​ភ្ញៀវទៅទិញ​សម្លៀកបំពាក់​នៅហាងនេះ។

ប្រភពដដែល​បាន​ឱ្យ​ដឹង​ថា​ ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ក្រុមហ៊ុនហ្សានដូ មានសេចក្តីសោមនស្សក្នុងការចូលរួមចំណែកបរិច្ចាគជាទឹកប្រាក់ចំនួន ១មុឺនដុល្លារ ជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីទិញវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ហ្សានដូ នឹងបន្តអនុវត្តវិធានការអនាម័យតាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីធានាជូននូវសុខភាពនិងសុវត្ថិភាពរបស់យើងគ្រប់គ្នា។ គ្រប់ហាងហ្សានដូទាំងអស់បានធ្វើការបាញ់សម្អាតមេរោគនៅក្នុងនិងក្រៅបរិវេណហាងរួចរាល់ ហើយគ្រប់អតិថិជនដែលអញ្ជើញមកជាវទំនិញនៅហាង តម្រូវឲ្យវាស់កម្តៅ លាងដៃ ពាក់ម៉ាស់ និងរក្សាគម្លាតសុវត្ថិភាពនៅក្នុងហាង។ សូមបន្តចូលរួមអនុវត្តវិធានការអនាម័យនេះឲ្យបានខ្ជាប់ខ្ជួនដើម្បីរក្សាសុវត្ថិភាពនិងសុខភាពរបស់យើងទាំងអស់គ្នា។ ក្រុមហ៊ុនហ្សានដូសង្ឃឹមថា យើងទាំងអស់គ្នានឹងចៀសផុតពីជំងឺដ៏កាចសាហាវនេះ។

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម