ព័ត៌មានអន្ដរជាតិ
ការលក់ EV របស់ Tesla បន្តធ្លាក់ចុះធ្ងន់ធ្ងរ នៅបណ្ដាប្រទេសអឺរ៉ុប
ការលក់រថយន្តអគ្គិសនី (EV) របស់ក្រុមហ៊ុនផលិតរថយន្តអគ្គិសនី Tesla បានបន្តធ្លាក់ចុះធ្ងន់ធ្ងរកាលពីខែមីនា នៅតាមបណ្ដាប្រទេសអឺរ៉ុប រួមមានបារាំង និងស៊ុយអែត ដែលធ្វើឱ្យការលក់ប្រចាំត្រីមាសរបស់ក្រុមហ៊ុនលោក អេឡុន ម៉ាសក៍ មួយនេះ ធ្លាក់ចុះដល់កម្រិតទាបបំផុតរាប់តាំងពីដើមឆ្នាំ ២០២១។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Bloomberg។

ក្នុងខែមីនា ក្រុមហ៊ុន Tesla បានលក់រថយន្តចំនួន ៣ ១៥៧ គ្រឿង ក្នុងប្រទេសបារាំង ធ្លាក់ចុះ ៣៦,៨៣ ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ខណៈបាន ៩១១ គ្រឿង នៅស៊ុយអែត ដោយធ្លាក់ចុះ ៦៣,៩ ភាគរយ។ នេះបើយោងតាមទិន្នន័យផ្លូវការ ចេញផ្សាយនៅថ្ងៃអង្គារនេះ។ ការលក់ប្រចាំត្រីមាសរបស់ក្រុមហ៊ុនដដែល មានចំនួនសរុប ៦ ៦៩៣ នៅបារាំង និង ១ ៩២៩ គ្រឿង នៅស៊ុយអែត។
អ្នកវិភាគលើកឡើងថា ទិន្នន័យពីប្រទេសបារាំង ស៊ុយអែត និងទីផ្សារអឺរ៉ុបសំខាន់ៗផ្សេងទៀត នឹងផ្តល់ការយល់ដឹងអំពីការលក់នៅត្រីមាសទី ១ ជាសកលរបស់ក្រុមហ៊ុន Tesla ក៏ដូចជាបម្រែបម្រួលនៃទំនុកចិត្តរបស់អ្នកប្រើប្រាស់សម្រាប់ម៉ាកយីហោររបស់លោក ម៉ាសក៍។

គួរគូសបញ្ជាក់ថា ក្រុមហ៊ុន Tesla មើលឃើញពីបញ្ហាប្រឈមកាន់តែច្រើនឡើងៗ ដែលជំរុញដោយកត្តាផ្សេងៗគ្នា រួមទាំងកំណើននៃការប្រកួតប្រជែងនៃក្រុមហ៊ុនចិន ការពាក់ព័ន្ធរបស់លោក ម៉ាសក៍ ក្នុងនយោបាយអាមេរិក និងការគាំទ្ររបស់លោកលើក្រុមនយោបាយស្ដាំនិយមអាល្លឺម៉ង់ និងការបង្ហាញជាសាធារណៈលើទំនោរគាំទ្របក្សណាហ្ស៊ីអាល្លឺម៉ង់ជាដើម។
អ្នកជំនាញលើកឡើងថា ការណ៍ទាំងនេះ ធ្វើឱ្យប៉ះពាល់ដល់ទំនុកចិត្តអ្នកប្រើប្រាស់ ឈានទៅដល់ការលួចបំផ្លិចបំផ្លាញរថយន្ត Tesla នៅសាធារណៈ និងការធ្វើពហិការមិនប្រើប្រាស់ជាដើម៕
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


