ព័ត៌មានអន្ដរជាតិ
ទូកទេសចរណ៍ផ្ទុកមនុស្ស ៣៦នាក់ ផ្ទុះឆេះនៅ ថៃ
តាមរបាយការណ៍របស់ The Metro នៅថ្ងៃអង្គារទី១ខែមេសាឆ្នាំ២០២៥ ទូកដឹកភ្ញៀវទេសចរបរទេសមួយគ្រឿង បានផ្ទុះឆេះនៅសមុទ្រភូកេត នៃប្រទេសថៃ។

ទូកទេសចរណ៍នេះ មានដឹកភ្ញៀវនិងនាវិកសរុប៣៦នាក់ បានឆាបឆេះក្បែរកោះ Maiton នាវេលាម៉ោង៩ព្រឹក ប៉ុន្តែជាសំណាងល្អ មិនមានមនុស្សបាត់បង់ជីវិតទេ គ្រាន់តែរបួស៦នាក់ ខណៈអ្នកខ្លះលោតចុះពីទូកហែលទៅគោក។
ទន្ទឹមនោះ Bangkok Post ផ្សាយថា ទូក Thana Marine 555 បានចេញពីផែ Tha Chalong ក្នុងដំណើរឆ្ពោះទៅកោះ Mai Thon ហើយក៏ជួបបញ្ហាម៉ាស៊ីន បណ្តាលឲ្យឆាបឆេះតែម្តង។
ពាក់ព័ន្ធឧបទ្ទវហេតុនេះ អាជ្ញាធរដែនសមុទ្រថៃ បានបើកការស៊ើបអង្កេតរួចហើយ។

នេះគឺជាហេតុការណ៍អាក្រក់ថ្មីទៀតដែលវាយប្រហារប្រទេសថៃ ខណៈប្រជាជាតិអាស៊ីអាគ្នេយ៍មួយនេះ មិនទាន់ធូរស្បើយផងពីឥទ្ធិពលនៃគ្រោះរញ្ជួយដីកម្រិត៧.៧រ៉ិចទ័រ បណ្តាលឲ្យមានមនុស្សស្លាប់ និងបង្កការបំផ្លិចបំផ្លាញ ជាពិសេសក្នុងរាជធានីបាងកក។
តួលេខគិតត្រឹមថ្ងៃអង្គារទី១ខែមេសា មនុស្សស្លាប់ក្នុងគ្រោះរញ្ជួយដីដែលជះឥទ្ធិពលមកពីប្រទេសមីយ៉ាន់ម៉ា បានកើនឡើងដល់១៩នាក់ហើយ ខណៈ៧០នាក់បាត់ខ្លួន។
មនុស្សស្លាប់ភាគច្រើនគឺ ដោយសារបាក់អគារសវនកម្មរដ្ឋដែលកំពុងសាងសង់នៅក្នុងខណ្ឌ ចតុចក្រ៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


